Image may be NSFW.
Clik here to view.
ដោយ ម៉ែន សុធីរ RFA 2016-09-28
ពលរដ្ឋរស់នៅភូមិកាំងក្ងោក និងភូមិកំពង់ប៉ាង នៃឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ភាគច្រើនពុំបានយកចង្ហាន់ទៅវត្តអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ កាន់វេនលក្ខណៈប្រពៃណីបែបព្រះពុទ្ធសាសនានោះទេ ដោយសារស្ថានភាពផ្លូវធ្វើដំណើរមកវត្តលំបាកខ្លាំង ហើយសាលាឆទានក្នុងភូមិក៏ពុំសូវមានព្រះសង្ឃ និមន្តទៅដែរនៅរដូវភ្ជុំបិណ្ឌនេះ។ អ្នកភូមិថា ពលរដ្ឋតិចតូចណាស់ដែលមានលទ្ធភាពធ្វើដំណើរយកចង្ហាន់នៅវត្តបាន ហើយពលរដ្ឋមួយចំនួនតូចមកធ្វើបុណ្យនៅទីរួមខេត្ត។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិកាំងក្ងោក និងភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្អូញត្អែរពីស្ថានភាពផ្លូវធ្វើដំណើរលំបាកខ្លាំងដែលជាឧបសគ្គចម្បងប៉ះពាល់ជីវភាពរស់នៅរបស់ពួកគេ ជាពិសេសនៅពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះអ្នកភូមិភាគច្រើនបានខកខានមិនបានយកចង្ហាន់ទៅវត្ត។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិកាំងក្កោក ឃុំកាំងចាម លោក សួង តាក់ កត់សម្គាល់ថា វត្តកាំងចាម ឆ្ងាយពីភូមិជិត ២០គីឡូម៉ែត្ររួមផ្សំ ផ្លូវមិនអាចធ្វើដំណើរបានផងនោះ ទើបពួកគេសម្រេចចិត្តធ្វើដំណើរតាមផ្លូវទឹកយកចង្ហាន់មកវត្ត តែយ៉ាងណាការធ្វើដំណើរតាមផ្លូវទឹកត្រូវចំណាយថវិកាច្រើនដែរ។
លោកថា ពលរដ្ឋមានជីវភាពធូរធារ ទើបមានលទ្ធភាពធ្វើដំណើរមកធ្វើបុណ្យនៅវត្តកាំងចាម បាន ហើយពលរដ្ឋក្រីក្រត្រូវរង់ចាំព្រះសង្ឃ និមន្តពីវត្តឆ្ងាយទៅឆាន់នៅសាលាឆទានក្នុងភូមិ។ លើសពីនេះសាលាឆទាននៅទីនោះ ក៏ពុំសូវមានព្រះសង្ឃនិមន្តទៅដែរនៅរដូវភ្ជុំបិណ្ឌនេះ។ លោកបន្តថា ភូមិនោះជាតំបន់ដាច់ស្រយាល ផ្លូវមិនអាចធ្វើដំណើរបាន ទើបព្រះសង្ឃខ្លះនិមន្តទៅឆាន់នៅថ្ងៃឆ្លងភ្ជុំធំប៉ុណ្ណោះ៖ «និយាយរួមទៅជិះអត់បាន ដោយសារភក់ដែលពិបាកបំផុតគឺអូរហ្នឹង។ អូរធំ បើអូរតូចៗមិនបាច់និយាយទេ។ និយាយទៅអ្នកខ្លះចង់ ៥ឆ្នាំមិនបានស្គាល់ខេត្ត អ្នកខ្លះមកខេត្តដោយសារកូនគ្រុនឈឺអីលំបាកអ៊ីចឹងបានមកខេត្តមែនទែន។ មានតែអ្នកមានទេ ដែលអាចមកខេត្តបាន»។
លោក សួង តាក់ ត្អូញថា មិនត្រឹមតែលំបាកធ្វើដំណើរនៅរដូវបុណ្យប៉ុណ្ណោះទេ កន្លងទៅ ក៏មានពលរដ្ឋក្នុងភូមិមានជំងឺ និងស្ត្រីមានផ្ទៃពោះបានស្លាប់ ដោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិនទាន់។ បញ្ហានេះ ក៏ជាកត្តារួមផ្សំ បណ្ដាលមកពីផ្លូវលំបាកធ្វើដំណើរដែរ។ លោកទទូចសុំឲ្យរដ្ឋាភិបាលពន្លឿនកសាងផ្លូវមួយខ្សែនេះ ដើម្បីសម្រាលជីវភាពរស់នៅរបស់ពលរដ្ឋ និងដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូនកសិផលរបស់កសិករជាដើម៖ «សំខាន់លំបាកត្រង់ថា គ្នាគ្រុនឈឺយប់អ៊ីចឹង។ គ្រុនឈឺយប់គ្នាពិបាកមែនទែន ទម្រាំរកទូកបានខ្លះងាប់ក៏មានដែរ»។
ចាស់ព្រឹទ្ធាចារ្យម្នាក់រស់នៅភូមិកាំងក្ងោក គឺលោក ហេង ឈឿន ឲ្យដឹងថា ពលរដ្ឋរស់នៅតំបន់នេះភាគច្រើនជាពលរដ្ឋក្រីក្រ ពុំសូវមានលទ្ធភាពយកចង្ហាន់ទៅវត្តទេ ម្យ៉ាងផ្លូវលំបាកធ្វើដំណើរផងក៏ជាបន្ទុកបន្ថែមទៀតធ្វើឲ្យអ្នកភូមិភាគច្រើនខកខាន។ តែយ៉ាងណានៅថ្ងៃបុណ្យឆ្លងភ្ជុំធំ អ្នកភូមិនឹង និមន្តព្រះសង្ឃមកគង់នៅសាលាឆទាននៅមូលដ្ឋាន ដើម្បីរៀបចំពិធីបុណ្យឆ្លងភ្ជុំ៖ «បាទ! ពិបាកផ្លូវដើរលំបាកផ្លូវធ្វើដំណើរ ដឹកជញ្ជូនដោយគោយន្តពិបាកចេញពីភូមិហើយពិបាកមែនទែន។ បើខែប្រាំងគ្រាន់បន្តិច បើខែនេះផងរកផ្លូវចេញគ្មានទេ។ គ្រាន់តែម៉ូតូជិះអត់បានដល់លើដល់ក្រោមផងតាមភូមិ»។
ភូមិកាំងចាម និងភូមិកាំងក្ងោក ឋិតនៅទិសខាងលិចឆៀងខាងត្បូងនៃទីរួមខេត្តស្ទឹងត្រែង ឆ្ងាយពីទីរួមខេត្តជាង ៤០គីឡូម៉ែត្រ ដោយឆ្លងស្ពានមេគង្គធ្វើដំណើរតាមមាត់ទន្លេ ផ្លូវជង្ហុក បែកបាក់ភក់ជ្រៅ មានអូរច្រើនតែគ្មានស្ពាន។ ពលរដ្ឋរស់នៅទីនោះភាគច្រើនជាពលរដ្ឋជនជាតិដើមភាគតិចកួយ មានចំនួនជាង ៦០០គ្រួសារ ហើយនៅអមសងខាងផ្លូវទៅតំបន់នោះ សម្បូរដោយព្រៃល្បោះ ឬព្រៃរេចរឹល និងដីទំនេរដែលគេទើបកាប់ព្រៃរានយកដីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រធានរដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មានប្រសាសន៍ថា កន្លងទៅអាជ្ញាធរស្រុកបានដាក់សំណើផែនការអភិវឌ្ឍ ទៅអាជ្ញាធរខេត្តរួចហើយ តែពុំទាន់មានការឆ្លើយតប។ លោកថា ជាគម្រោងផ្លូវនៅតំបន់នោះ អាជ្ញាធរគ្រោងកសាងរហូតដល់ស្រុកសៀមបូក ប៉ុន្តែការធ្លាក់កញ្ចប់ថវិកាធ្វើឡើងជាជំហាន។ តែយ៉ាងណាលោកថា កញ្ចប់ថវិកាឃុំនៅឆ្នាំ២០១៨ ខាងមុខ អាចនឹងយកទៅអភិវឌ្ឍផ្លូវនៅតំបន់នោះ។ លោកថា នៅតំបន់ដាច់ស្រយាលឆ្ងាយនៃស្រុកថាឡាបរិវ៉ាត់ ពលរដ្ឋអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅសាលាឆទានក្នុងមូលដ្ឋាន ក៏ប៉ុន្តែមានតំបន់ខ្លះ ខ្វះព្រះសង្ឃនិមន្តទៅ៖ «ជាផែនការរបស់យើងធ្វើតាមផ្លូវមាត់ទន្លេរហូតដល់សៀមបូក ប៉ុន្តែការធ្លាក់លុយវាមានជំហានវាចង់និយាយអ៊ីចឹង។ ឆ្នាំ២០១៨ ឃុំអាចយកទៅអភិវឌ្ឍខាងហ្នឹងបាន»។
នៅរដូវភ្ជុំបិណ្ឌនេះ មានពលរដ្ឋនៅទីរួមខេត្តស្ទឹងត្រែង ខ្លះ បានធ្វើដំណើរទៅវត្តកាំងចាម ដែរ ក៏ប៉ុន្តែវត្តមានមនុស្សដែលទៅពីចម្ងាយមានតិចតូចទេ។
ភូមិកាំងចាម និងភូមិកាំងក្ងោក ជាតំបន់ដាច់ស្រយាល ហើយកាលពីដើមឡើយភូមិនោះ ជាភូមិរបស់ជនជាតិដើមភាគតិចកួយ រស់នៅលក្ខណៈកុលសម្ព័ន្ធ។ ក្រៅពីនេះ នៅមុនឆ្នាំ២០០៥ តំបន់នោះសម្បូរដោយព្រៃស្រោងហ៊ុមព័ទ្ធអមដោយដើមឈើទាលធំៗ និងមានប្រភេទឈើមានតម្លៃច្រើនតែរហូតមកទល់ពេលនេះស្ថានភាពព្រៃឈើនៅតំបន់នោះ ត្រូវគេកាប់យកដីធ្វើកសិកម្ម និងកាប់ឈើមានតម្លៃអស់បន្សល់ទុកតែព្រៃរេចរឹល និងដីទំនេរ៕