Image may be NSFW.
Clik here to view.
ដោយ ឡេង ម៉ាលី RFA 2016-09-29
អ្នកធ្លាប់ឆ្លងកាត់របបខ្មែរក្រហម នៅតែមិនអាចបំភ្លេចសមាជិកគ្រួសាររបស់ខ្លួន ដែលស្លាប់ក្នុងរបបនោះបាន។ នៅរដូវបុណ្យភ្ជុំបិណ្ឌមកដល់ឆ្នាំ២០១៦នេះ ពួកគាត់ក៏នៅតែបន្តធ្វើពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ទាំងនោះ។
បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រចាំឆ្នាំយ៉ាងសំខាន់មួយនៃប្រពៃណីជាតិខ្មែរ។ ពលរដ្ឋខ្មែរដែលកាន់សាសនាព្រះពុទ្ធ តែងតែនាំគ្នាធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ គង់នៅឯវត្តនានា ដើម្បីឧទ្ទិសកុសលពីការធ្វើបុណ្យនេះ ឱ្យបានទៅដល់សាច់ញាតិរបស់ខ្លួន ដែលបានស្លាប់ទៅ។
អ្នកភ្នំពេញមួយរូប ដែលយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់នៅឯវត្តបុទុមសាគរ ហៅវត្តតាក្របៅ នាក្រុងតាខ្មៅ ខេត្តកណ្ដាល គឺលោកស្រី សាយ វ៉ាន់ធី។ ពុទ្ធបរិស័ទទាំងនេះ តែងមានជំនឿថា ការធ្វើបុណ្យចង្ហាន់ប្រគេនព្រះសង្ឃនេះ ព្រះសង្ឃនឹងអាចឧទ្ទិសកុសលទៅដល់អ្នកស្លាប់ជាសាច់ញាតិនៅគ្រប់សម័យកាល។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានអ្នកស្លាប់នៅក្នុងសម័យកាលនៃរបបខ្មែរក្រហមដែរ។
លោកស្រី សាយ វ៉ាន់ធី មានប្រសាសន៍បន្តថា លោកស្រីតែងឧទ្ទិសកុសលផលបុណ្យ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ឲ្យបានដល់ប្អូនប្រុសរបស់លោកស្រី ដែលបានស្លាប់ក្នុងរបបខ្មែរក្រហមនោះ៖ «ខ្ញុំបានបាត់បង់ប្អូនឈ្មោះ ប៊ុន ស្រេង។ ពេលដែលខ្ញុំមកដល់វត្តនេះ ខ្ញុំតែងតែនឹកឃើញដល់វា។ វាស្លាប់យ៉ាងវេទនាដោយអត់អាហារ គ្មានអីហូបទេ ហូបតែសម្បកក្ដាមដុតអីក៏មានដែរ។ វេទនាកម្សត់ណាស់។ គ្រប់ពេល ខ្ញុំក៏នៅនឹកឃើញវាអត់ភ្លេចដែរ វាវេទនាពេក។ ខ្ញុំទៅពោធិ៍សាត់។ ប្អូនខ្ញុំវាហើយវាឈឺ។ ខ្ញុំរត់ថ្នាំអីក៏មិនត្រូវដែរ។ ឥឡូវពេលធ្វើបុណ្យ ខ្ញុំនឹកឈ្មោះវាអត់ដែលភ្លេចទេ។ វាវេទនាណាស់ពេលស្លាប់ទៅ។ ខ្ញុំសូមឧទ្ទិសឲ្យប្អូនខ្ញុំបានសេចក្ដីសុខសេចក្ដីចម្រើន ឲ្យទៅចាប់ជាតិទីខ្ពស់ កុំឲ្យវេទនាអត់ហូបអត់ចុកទៀត»។
ដូចគ្នានឹងអ្នកភ្នំពេញរាប់លាននាក់ផ្សេងទៀតដែរ គ្រួសាររបស់លោកស្រី សាយ វ៉ាន់ធី ត្រូវបានពួកខ្មែរក្រហមជម្លៀសដោយបង្ខំពីក្រុងភ្នំពេញទៅដល់ខេត្តពោធិ៍សាត់ នៅឆ្នាំ១៩៧៥។ គឺនៅទីនោះហើយ ដែលលោកស្រីបាត់បង់ប្អូន ហើយនិងគ្រួសាររបស់ម្ដាយមីងមួយគ្រួសារ។
មិនខុសពីលោកស្រី សាយ វ៉ាន់ធី ប៉ុន្មានទេ ស្ត្រីវ័យ ៧៥ឆ្នាំមួយរូបទៀត នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ គឺលោកស្រី អ៊ុម សុបិន្ត មានប្រសាសន៍ថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌម្ដងៗ លោកស្រីតែងតែឧទ្ទិសកុសលដល់បងប្រុសរបស់លោកស្រី ដែលបាត់ខ្លួននៅក្នុងរបបខ្មែរក្រហមនោះដែរ៖ «អត់មានភ្លេចទេ ចេះតែធ្វើចេះតែឧទ្ទិសអ៊ីចឹងទៅ មិនដឹងធ្វើម៉េច។ គ្រាន់តែពេលនេះ នឹកតែទាំងអស់ហ្នឹង។ យើងមើលមិនឃើញឯណា អត់ឃើញផងហ្នឹង។ បាត់ខ្លួនតែម្ដង អត់ដឹងពេលណាម៉ោងណាផងហ្នឹង។ អត់មានទេ គឺឈឹងតែម្ដង»។
លោកស្រី អ៊ុម សុបិន្ត ឲ្យដឹងថា លោកស្រីបានបាត់បង់សមាជិកគ្រួសារ ៣នាក់ នៅក្នុងរបបខ្មែរក្រហមនោះ គឺម្ដាយ បង និងក្មួយ។
សមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហមមួយ ដែលឈ្មោះថា ក្សេមក្សាន្ត ធ្លាប់ជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលត្រូវគេសម្លាប់ក្នុងរបបខ្មែរក្រហម។ ប៉ុន្តែសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០១៦ សមាគមមិនបានធ្វើបុណ្យនេះទេ។
ប្រធានរដ្ឋបាលនៃសមាគមក្សេមក្សាន្ត គឺលោក ឆាត គឹមឈុន ថ្លែងថា មូលហេតុដែលសមាគមមិនបានប្រមូលផ្ដុំគ្នាធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហមនោះ ក៏ព្រោះតែបញ្ហាថវិកាផង និងសន្តិសុខផង៖ «យើងធ្វើតាមប្រពៃណីរៀងរាល់ឆ្នាំដូចពីមុនអ៊ីចឹង។ តែដោយសារយើងខ្វះថវិកា ហើយបញ្ហានយោបាយវាពិបាកផង អ៊ីចឹងយើងអត់បានធ្វើពីរបីឆ្នាំៗ ហ្នឹងហើយ។ ឆ្នាំក្រោយៗ ទៀត យើងនឹងរៀបចំប្រមូលដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ ដើម្បីចូលរួមស្ម័គ្រចិត្ត ព្រោះរាល់ថ្ងៃនេះ យើងគ្មានថវិកាណា ដែលគេជួយគាំទ្រដល់សមាគមក្សេមក្សាន្តយើងផងហ្នឹង គឺមានចេញពីទឹកចិត្តដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ ដើម្បីរួមគ្នាធ្វើបុណ្យ ឬមួយក៏មកជួបជុំគ្នាអ៊ីចឹង»។
អតីតក្មេងកំព្រា និងជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងក្ដីខ្មែរក្រហម លេខ ០០២ វគ្គ ១ មួយរូប គឺលោក ហេង ប៊ុនណែត មានប្រសាសន៍ថា ដោយសារមិនមានកម្មវិធីជួបជុំរបស់ដើមបណ្ដឹងរដ្ឋប្បវេណី ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់សមាជិកគ្រួសារ ដែលស្លាប់ក្នុងរបបខ្មែរក្រហមនោះ លោកធ្វើបុណ្យរៀងខ្លួននៅតាមខេត្ត៖ «ខ្ញុំបាទទៅវត្ត គឺខ្ញុំឧទ្ទិសមគ្គផលកុសលផលបុណ្យ ដែលខ្ញុំបានធ្វើទាំងប៉ុន្មាននេះ ជូនទៅដល់ឪពុកម្ដាយរបស់ខ្ញុំ បងប្អូនមាមីងរបស់ខ្ញុំ ដែលបានបាត់បង់នៅក្នុងរបបខ្មែរក្រហម។ ម្យ៉ាងវិញទៀត ក៏ខ្ញុំឧទ្ទិសមគ្គផលដល់ជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហមហ្នឹង សូមឲ្យលោកទទួលបាននូវសុគតិភព និងចែកឋានទៅមុខកុំឲ្យមានកម្មពៀរវេរាដូចក្នុងរបប ៣ឆ្នាំ ៨ខែទៀត»។
លោកបន្តថា ជារៀងរាល់ឆ្នាំ លោកតែងតែធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម ព្រោះលោកនឹករឭកអ្នកទាំងនោះខ្លាំងជាងគេ៖ «ពួកគាត់ដែលស្លាប់ក្នុងរបបខ្មែរក្រហមហ្នឹង ពេលគាត់ស្លាប់ គឺគ្មានកំហុសអីទាំងអស់។ គេសម្លាប់គាត់ ធ្វើបាបគាត់ គេវាយគាត់ តាមតែអំពើចិត្តរបស់គេ។ អ៊ីចឹងបានយើងស្រណោះដល់ពួកគាត់ ដែលស្លាប់ទៅដោយគ្មានកំហុស។ អ៊ីចឹងបានពួកយើងតែងធ្វើបុណ្យឧទ្ទិសកុសលជូនពួកគាត់ ឲ្យគាត់ឆ្លងផុតពីរបបឃោរឃៅហ្នឹង ឲ្យគាត់ទៅចាប់ជាតិ។ យើងធ្វើបុណ្យឧទ្ទិសកុសលមិនមែនតែពួកគាត់ទេ ជីដូនជីតាមួយចំនួន ក៏យើងត្រូវតែធ្វើដែរ ប៉ុន្តែគ្រាន់តែថា វានៅអាឡោះអាល័យពួកគាត់ ដែលស្លាប់ក្នុងរបបខ្មែរក្រហមខ្លាំងមែនទែន មូលហេតុដែលជួបគាត់ព្រឹក ល្ងាចគាត់បាត់។ អ៊ីចឹងបានថា សោកស្ដាយណាស់សម្រាប់សាច់ញាតិរបស់ខ្លួន ដែលស្លាប់ដោយអយុត្តិធម៌ ហើយរកអ្វីប្រៀបផ្ទឹមពុំបានទេ»។
លោក ឆាត គឹមឈុន ថ្លែងថា ទោះជារហូតមកដល់ពេលនេះ តុលាការជំនុំជម្រះទោសអតីតមេដឹកនាំខ្មែរក្រហមបាន ៣នាក់ហើយក្ដី ក៏ជនរងគ្រោះដូចជារូបលោក មិនបានទទួលយុត្តិធម៌ដូចការរំពឹងទុកនៅឡើយទេ។ ទោះជាដូច្នេះក្ដី ក៏លោក និងពលរដ្ឋខ្មែរទាំងជំនាន់ចាស់ និងជំនាន់ថ្មី បានដឹងថា នរណាខ្លះជាអតីតកម្មាភិបាលខ្មែរក្រហមដែរ៖ «យុត្តិធម៌បានខ្លះ ដោយសារយើងដឹងមនុស្ស ដែលកំពុងតែរស់នៅ ដែលបាតដៃប្រឡាក់ឈាមសម្លាប់ឪពុកយើង គឺយើងដឹងតែប៉ុណ្ណឹង។ ប៉ុន្តែយុត្តិធម៌ពិតនោះ គឺយើងមិនទាន់បាននៅឡើយទេ គ្រាន់តែយើងបានដឹងខ្លះ វែកមុខរកមនុស្សអាក្រក់ហ្នឹងឃើញខ្លះ បានតែប៉ុណ្ណឹងទេ។ យុត្តិធម៌នោះមិនទាន់បាន ១០០%នៅឡើយទេ ទើបតែបានប្រហែល ៣០%ទេ។ ចំពោះដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ គឺយើងចង់បានមេដឹកនាំ ដែលគាត់សម្លាប់ឪពុកម្ដាយមីងមារបស់យើងទាំងអស់គ្នាហ្នឹង ឲ្យចូលគុកទាំងអស់គ្នាទៅ។ កុំចូលមួយអត់មួយអ៊ីចឹង វាអត់យុត្តិធម៌សម្រាប់អ្នកដែលស្លាប់ទៅបានទេ ព្រោះយើងឃើញហើយ អ្នកដែលរស់នៅសុទ្ធតែធ្វើធំទៀត ហើយសម្លាប់ឪពុកម្ដាយយើង អយុត្តិធម៌ចំពោះអ្នកដែលនៅរស់ណាស់»។
របបខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យ ដែលចាប់ផ្ដើមឡើងនៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ គឺជាថ្ងៃចាប់ផ្ដើមនៃប្រវត្តិសាស្ត្រកាប់សម្លាប់ពលរដ្ឋកម្ពុជារាប់លាននាក់ ទម្រាំរបបនេះដួលរលំ នៅខែមករា ឆ្នាំ ១៩៧៩។ មកដល់ឆ្នាំ ២០១៦ នេះ គឺមានរយៈពេល ៣៧ឆ្នាំហើយ ក្រោយពេលដែលរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ ១៩៧៩នោះ។ ពលរដ្ឋខ្មែរ ដែលធ្លាប់ឆ្លងកាត់របបនេះ នៅតែចងចាំមិនភ្លេចអំពីទុក្ខលំបាកវេទនា និងការនិរាសព្រាត់ប្រាសគ្រួសារ។
ការកាប់សម្លាប់ ទុក្ខលំបាកវេទនា និងការនិរាសព្រាត់ប្រាសគ្រួសារនេះហើយ ដែលធ្វើឲ្យមានរឿងក្ដីក្ដាំឧក្រិដ្ឋកម្មប្រឆាំងអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូប គឺជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅសំណុំរឿង ០០២។ អតីតកម្មាភិបាលជាន់ខ្ពស់មួយចំនួនទៀត ក៏ត្រូវបានសាលាក្ដីខ្មែរក្រហមចោទប្រកាន់ដែរ នៅក្នុងសំណុំរឿងលេខ ០០៣ និង ០០៤។ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរ ដែលកំពុងជំនុំជម្រះសំណុំរឿង ០០២ វគ្គ ២ បានផ្អាកសវនាការរបស់ខ្លួនសម្រាប់ឈប់សម្រាករដូវបុណ្យភ្ជុំបិណ្ឌក្នុងសប្ដាហ៍នេះ។ អង្គជំនុំជម្រះនឹងសវនាការនេះឡើងវិញ នៅថ្ងៃអង្គារ ទី៤ ខែតុលា៕