Quantcast
Viewing all articles
Browse latest Browse all 40045

UN ថ្កោល​ទោសការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

Image may be NSFW.
Clik here to view.
Rhona Smith អ្នក​រាយការណ៍​ពិសេស​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​ UN ​​។ ផា លីណា


ប៊ុន សេងគង់   ភ្នំពេញ​ ប៉ុស្តិ៍ | Fri, 30 September 2016

ភ្នំពេញ: ​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​​ក្នុង​ទីក្រុង​​ហ្សឺណែវ​កាលពី​ថ្ងៃ​ពុធ​អ្នក​រាយការណ៍​ពិសេស​ប្រចាំ​​​​ប្រទេស​កម្ពុជា​​លោកស្រី ​Rhona Smith ​បាន​ថ្កោលទោស​​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ប្រើប្រាស់​​ប្រព័ន្ធ​តុលាការ​​ជា​អាវុធ​បង្ក្រាប​គូ​បដិបក្ខ​នយោបាយ​។

ដោយ​គូសបង្ហាញ​អំពី​លទ្ធផល​នៃ​របាយការណ៍​​ទី​មួយ​របស់​លោកស្រី​ស្តីពី​​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​លោកស្រី Smith ​បាន​ទាញ​ចំណាប់​អារម្មណ៍​​ទៅ​​ករណី​មួយ​ចំនួន​​ដែល​ទំនង​ជា​តម្រង់​ទិសដៅ​ទៅ​រក​​គូបដិបក្ខ​នយោបាយ​​ ឬ​ សកម្មជន​ដែល​​ប្រឆាំង​នឹង​រដ្ឋាភិបាល​។

លោកស្រី​ Smith ​​បាន​ថ្លែង​បន្ត​ថា​៖ «​គ្មាន​អ្វី​សង្ស័យ​ទេ​ច្បាប់​មួយ​​ចំនួន​កំពុង​ត្រូវ​បាន​ប្រើប្រាស់​​ខ្លាំង​​ឡើងៗ​ដើម្បី​រារាំង​មិន​ឲ្យ​មាន​​ការ​ជជែក​នយោបាយ ​និង​គណនេយ្យភាព​​»។ «​ការ​គោរព​នីតិរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​​មិនមែន​មាន​ន័យ​ថា​ជា​ការ​ដឹកនាំ​ដោយ​ច្បាប់​​ដែល​អនុវត្ត​នៅ​ក្នុង​លក្ខណៈ​រឹត​បន្តឹង​សេរីភាព​នៃ​ការ​ជជែក​នយោបាយ​​នោះ​ទេ​»។

ករណី​​មួយ​ចំនួន​ក្នុង​ចំណោម​ករណី​សំខាន់ៗ​បំផុត​​ដែល​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា​រយៈពេល​ ១០ ​នាទី​​របស់​លោកស្រី Smith ​គឺ​​ការ​​ចាប់​ខ្លួន​សកម្មជន​បី​នាក់​​​ពី​អង្គការ​មាតា​​ធម្មជាតិ​ (Mother Nature) ដែល​ជា​អង្គការ​ការពារ​បរិស្ថាន និង​ការ​កាត់​ទោស​កាលពី​សប្តាហ៍​មុន​ទៅ​លើ​លោក នី ចរិយា មន្រ្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ធ្វើការ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក។

ការ​ផ្តោត​ពិសេស​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​អំពី​ការ​ប្រើប្រាស់​មិន​សមស្រប​នៃ​ការ​ឃុំ​ខ្លួន​មុន​ការ​ជំនុំជម្រះ។

លោកស្រី Smith បាន​ថ្លែង​ថា៖ «បុគ្គល​ទាំង​អស់​នេះ​នៅ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​រង់ចាំ​ការ​ជំនុំជម្រះ។ ក្រុម​នេះ​រួមមាន​លោក នី ចរិយា»។ «បទល្មើស​របស់​ពួកគេ​កើត​មាន​ដោយសារ​ការងារ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ ការ​ចោទ​ប្រកាន់​ទៅ​លើ​ពួកគេ​គួរ​ត្រូវ​បង្ហាញ​ភ័ស្តុតាង​ឲ្យ​ច្បាស់លាស់​បើ​មិន​ដូច្នេះ​ទេ​គឺ​ត្រូវ​ដោះលែង​ពួកគេ​ភ្លាមៗ»។

លោកស្រី Smith បាន​ទទួល​ស្គាល់​ថា​កម្ពុជា​មាន​ភាព​រីកចម្រើន​នៅ​ក្នុង​ទម្រង់​ជាច្រើន​នៅ​ក្នុង​រយៈកាល ២៥ ឆ្នាំ​កន្លង​មក​នេះ​ចាប់​តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ។ លោកស្រី​បាន​បន្ត​ថា​ប៉ុន្តែ​អត្ថប្រយោជន៍​នៃ​ភាព​រីកចម្រើន​មិន​មាន​លក្ខណៈ​ស្មើ​គ្នា​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ហើយ​ដំណើរ​វិវឌ្ឍន៍​នា​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​លើក​ឡើង​ជា​សំណួរ​អំពី​ឯករាជភាព​របស់​តុលាការ និង​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស។

ហេតុ​ដូច្នេះ​លោកស្រី Smith បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ និង​កែប្រែ​ច្បាប់​ទាំង​នេះ។

ជាង​នេះ​ទៀត​លោកស្រី​បាន​ថ្លែង​ថា​មាន «តម្រូវការ​បន្ទាន់» ឲ្យ​មាន​ការ​កែប្រែ​ស្តង់ដារ​នៃ​ការ​ផ្តល់​ភ័ស្តុតាង​នៃ​ករណី​កាត់ទោស​មួយ​ចំនួន។ ជា​ឧទាហរណ៍​លោកស្រី Smith បាន​លើក​ឡើង​អំពី​ករណី​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខហួរ (Hong Sok Hour) ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ក្លែងបន្លំ​ឯកសារ​បើ​ទោះ​បី​ជា​ខ្វះ​ភ័ស្តុតាង​ចំពោះ​ការ​ចោទ​ថា​ឯកសារ​នោះ​ត្រូវ​បាន​ក្លែង​បន្លំ ឬ​កែ​ដោយ​ចុង​ចោទ​ក៏ដោយ។

សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ​សភា​ចំពោះ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ករណី​តុលាការ​ទាំង​នេះ​ដែល​រួម​ទាំង​ករណី​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ។

បន្ទាប់​ពី​សុន្ទរកថា​របស់​លោកស្រី Smith ប្រតិភូ​ប្រទេស​មួយ​ចំនួន និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ឱកាស​ឆ្លើយតប។

តំណាងរាស្រ្ត​ពី​សហភាព​អឺរ៉ុប​សហរដ្ឋ​អាមេរិក​គណៈកម្មាធិការ​ចៅក្រម​អន្តរជាតិ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស្ថាប័ន​ដទៃៗ​ទៀត​បាន​សម្ដែង​ក្តីបារម្ភ​ចំពោះ​ការ​បំផ្លាញ​វប្បធម៌​សន្ទនា​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ទៅ​លើ​ករណី​ឃាតកម្ម​អ្នក​វិភាគ​នយោបាយ​លោក កែម ឡី ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែ​កក្កដា។

តំណាង​ពី​ចក្រភព​អង់គ្លេស​បាន​បន្ថែម​ថា៖ «យើង​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់ទោស​កំបាំង​មុខ​ទៅ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង [លោក សម រង្ស៊ី]។ យើង​សង្ឃឹម​ថា​អត្ថាធិប្បាយ​នា​ពេល​ថ្មីៗ​របស់​លោក​នាយក​រដ្ឋមន្រ្តី​អំពី​បទ​ឈប់​បាញ់​គ្នា​នឹង​នាំ​ឲ្យ​មាន​ការ​សន្ទនា»។

ទន្ទឹម​នេះ​សមាជិក​សហគមន៍​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ឆ្លើយតប​វិជ្ជមាន​ចំពោះ​សុន្ទរកថា​របស់​លោកស្រី Smith។

Iniyan Llango អ្នក​គ្រប់គ្រង​កម្មវិធី​នៅ​វេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍ​បាន​ថ្លែង​ថា៖ «យើង​ស្វាគមន៍​ថា​បទ​បង្ហាញ​របស់​លោកស្រី​មាន​លក្ខណៈ​ខ្លាំង​ជាង​របាយការណ៍​ហើយ​វា​គូសបញ្ជាក់​អំពី​បណ្តឹង​ដែល​លោកស្រី​ទទួល​បាន​អំពី​មន្រ្តី ៥ នាក់​របស់​អង្គការ​អាដហុក និង​លោក កែម ឡី ដែល​មិន​ឃើញ​មាន​នៅ​ក្នុង​របាយការណ៍​របស់​លោកស្រី»។

«លោកស្រី​បាន​ថ្លែង​ថា​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​នឹង​ជា​អាទិភាព​ដូច្នេះ​យើង​ឃើញ​ថា​វា​ជា​សញ្ញា​វិជ្ជមាន»។

របាយការណ៍​ដើម​របស់​លោកស្រី Smith ត្រូវ​បាន​ដាក់​កាលពី​ខែ​ឧសភា​ និង​បាត់​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នា​ពេល​ថ្មី​ដែល​រួម​ទាំង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី។

ប៉ុន្តែ​គណៈប្រតិភូ​កម្ពុជា​មិន​បាន​ឆ្លើយតប​វិជ្ជមាន​ចំពោះ​សុន្ទរកថា​នេះ​ទេ។

គណៈប្រតិភូ​កម្ពុជា​បាន​ថ្លែង​ថា៖ «ប្រជាជន​របស់​យើង​រីករាយ​នឹង​ជីវិត​សុខដុមរមនា​ជាមួយ​សន្តិភាព និង​ស្ថិរភាព និង​កំណើន​សេដ្ឋកិច្ច។ វា​ខុស​ដែល​និយាយ​ថា​មាន​អស្ថិរភាព​នយោបាយ»។ «ជា​រដ្ឋ​អធិបតេយ្យភាព​យើង​បដិសេធ​ការ​ជ្រៀត​ជ្រែត​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​យើង»។

ទន្ទឹម​នេះ​ប្រទេស​ដូចជា ចិន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និង​ឡាវ បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​គោរព​ផ្លូវ​ពិសេស​ឆ្ពោះ​ទៅ​រក​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ហើយ​ផ្តល់​ជំនួយ​បច្ចេកទេស​បន្ថែម​សម្រាប់​សកម្មភាព​ផ្សេងៗ​ដូចជា​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ ក្នុង​អំឡុង​បទសម្ភាស​ជាមួយ​សារព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក​ដែល​ចេញ​កាលពី​ម្សិលមិញ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ក៏​បាន​ការពារ​តុលាការ​កម្ពុជា​ប្រឆាំង​នឹង​ការ​រិះគន់​នា​ពេល​ថ្មីៗ​នេះ។

លោក ប្រាក់ សុខុន បាន​ថ្លែង​ថា៖ «នា​ពេល​ថ្មីៗ​នេះ​យើង​បាន​ទទួល​សំណើ​សុំ​លើកលែង​ទោស​សមាជិក​គណបក្ស​ប្រឆាំង និង​មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហើយ​ចាប់ផ្តើម​ការ​សន្ទនា​ដើម្បី​បង្កើត​បរិយាកាស​អនុគ្រោះ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ»។

«ប្រសិន​បើ​យើង​មើល​ដើមឈើ​នីមួយៗ​នៅ​ក្នុង​ព្រៃយើង​ឃើញ​ថា​បុគ្គល​ទេ​ដែល​ពាក់ព័ន្ធ​នឹង​ក្នុង​រឿង​តុលាការ​មិន​មែន​គណបក្ស​ទេ»៕PS

Viewing all articles
Browse latest Browse all 40045

Trending Articles