Quantcast
Viewing all articles
Browse latest Browse all 40045

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល៖ កម្ពុជា​មិន​ទាន់​មាន​អ្នក​ឆ្លង​ជំងឺ​ហ្ស៊ីកា

Image may be NSFW.
Clik here to view.
អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។ Photo: RFA


ដោយ យន់ សាមៀន RFA 2016-10-04

កម្ពុជា​នៅ​មិន​ទាន់​មាន​អ្នក​ឆ្លង​ជំងឺ​ហ្ស៊ីកា (Zika) នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ជំងឺ​ប្រភេទ​នេះ បាន​ផ្ទុះ​កើត​មាន​ឡើង​ពីរ​ករណី​នៅ​ប្រទេស​ថៃ ក៏ដោយ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី  សូវ៉ាន់។

កម្ពុជា​ធ្លាប់​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ ៧​ករណី ចន្លោះ​ពេល​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១០ ប៉ុន្តែ​អ្នក​ជំងឺ​ទាំង​នោះ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ។ លោក​បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១០ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​នៅ​មិន​ទាន់​រក​ឃើញ​ជំងឺ​ហ្ស៊ីកា​នេះ កើត​ឡើង​នៅ​ឡើយ​ទេ ហើយ​ក្រសួង​កំពុង​តាម​ដាន​ស្ថានការណ៍​នៃ​ជំងឺ​នេះ។

មជ្ឈមណ្ឌល​ការពារ និង​ត្រួត​ពិនិត្យ​ជំងឺ​នៃ​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី (CDC) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន បាន​ប្រកាស​អាសន្ន​ដោយ​ស្នើ​សុំ​ឲ្យ​ស្ត្រី​ជនជាតិ​អាមេរិក ដែល​មាន​ផ្ទៃពោះ ផ្អាក​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដែល​មិន​ចាំបាច់​ទៅ​ប្រទេស​ចំនួន​១១ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយសារ​តែ​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​ហ្ស៊ីកា។ ប្រទេស​ទាំង​នោះ​រួម​មាន កម្ពុជា ថៃ វៀតណាម និង​ប្រទេស​ផ្សេង​ទៀត៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>