Quantcast
Viewing all articles
Browse latest Browse all 40045

លោក កឹម សុខា ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ​នៅ​សង្កាត់​ចាក់​អង្រែលើ រាជធានី​ភ្នំពេញ

Image may be NSFW.
Clik here to view.
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចុះ​ឈ្មោះ​បោះឆ្នោត​នា​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​សាលា​បឋម​សិក្សា​ចាក់អង្រែលើ ក្នុង​ភូមិ​ព្រែកតាគង់១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Rann Samnang


ដោយ អាស៊ីសេរី RFA 2016-10-04

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ​នៅ​ការិយាល័យ​ក្នុង​សង្កាត់​ចាក់​អង្រែលើ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ តុលា។

ក្នុង​ដំណើរ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ មាន​អ្នក​គាំទ្រ​រាប់​រយ​នាក់​ជូន​ដំណើរ លោក កឹម សុខា រួម​នឹង​កាសែត​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់​ទៀត ទៅ​យក​ព័ត៌មាន។

លោក កឹម សុខា នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្កាត់​ចាក់អង្រែលើ ជិត​៥ខែ​មក​ហើយ បន្ទាប់​ពី​សមត្ថកិច្ច​ប៉ុនប៉ង​ចាប់ខ្លួន​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ទាក់ទិន​នឹង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា លោក កឹម សុខា ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ ដាក់​ពន្ធនាគារ​រយៈពេល ៥​ខែ និង​ពិន័យ​លុយ​ចំនួន ៨​សែន​រៀល ពី​បទ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​ក្នុង​នាម​ជា​សាក្សី តាម​ដីកា​កោះ​របស់​តុលាការ​ជាច្រើន​លើក​ច្រើន​សា​ក្នុង​សំណុំ​នេះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>