Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

តុលាការ​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​ជនជាតិ​ដើម​ភាគតិច​ព្នង​២​គ្រួសារ​សាកសួរ​រឿង​ដី​សហគមន៍

$
0
0
សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៦។ Photo courtesy of ADHOC

ដោយ រដ្ឋា វិសាល RFA 2016-10-05

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ចេញ​ដីកា​កោះ​ហៅ​ជនជាតិ​ដើម​ភាគតិច​ព្នង ពីរ​គ្រួសារ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​ឲ្យ​បញ្ឈប់​ការ​លក់​ដី​សហគមន៍​ពី​សំណាក់​ជនជាតិ​ដើម​ភាគតិច​ព្នង ៩​គ្រួសារ​មក​សាកសួរ​នៅ​ថ្ងៃ​ទី​៧ តុលា។ ការ​កោះ​ហៅ​នេះ ខណៈ​ដែល​ជនជាតិ​ដើម​ភាគតិច​ព្នង ៩​គ្រួសារ រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គ្រោង​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទិញ​លក់​ដី​សហគមន៍​នោះ។

ជនជាតិ​ដើម​ភាគតិច​ព្នង ពីរ​គ្រួសារ​រស់នៅ​ភូមិ​ពូតាំង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ប្រកាន់​ជំហរ​ទាមទារ​មិន​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ភូមិ លក់​ដី​ភូមិ​ចាស់​ដែល​ជា​ដី​កម្មសិទ្ធិ​សមូហភាព​របស់​សហគមន៍។

ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា មុន​ពីរ​ថ្ងៃ​ដែល​មន្ត្រី​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី កោះ​ហៅ​ជនជាតិ​ដើម​ភាគតិច​ទាំង​ពីរ​គ្រួសារ​ជា​លើក​ទី​បី ដើម្បី​សាកសួរ​ពី​រឿង​ប្ដឹង​ទាមទារ​ឲ្យ​បញ្ឈប់​ការ​លក់​ដូរ​ដី​ភូមិ​ចាស់​ជា​កម្មសិទ្ធិ​របស់​រដ្ឋ។

ជនជាតិ​ដើម​ភាគតិច​ព្នង ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​មន្ត្រី​អយ្យការ​កោះ​ហៅ គឺ​លោក ណាន ដានី បញ្ជាក់​ថា ភាគី​ដើម​ចោទ​យល់ព្រម​បែង​ចែក​ដី​ភូមិ​ចាស់​ដែល​សមាជិក​សហគមន៍​បាន​ដាំដុះ​ជាក់ស្តែង ដើម្បី​ប្រើប្រាស់​ជា​លក្ខណៈ​ប្រពៃណី ក៏ប៉ុន្តែ​មិន​យល់ព្រម​ឲ្យ​យក​ដី​នោះ​លក់​ទៅ​ឲ្យ​អ្នក​ក្រៅ​សហគមន៍​ឡើយ។ លោក​ថា ពីរ​លើក​ហើយ​ដែល​មន្ត្រី​អយ្យការ​កោះ​ហៅ​ដើម​បណ្ដឹង​ឲ្យ​ចូល​ទៅ​បំភ្លឺ និង​ត​ទល់​ផ្ទាល់​ជាមួយ​ភាគី​ចុង​ចោទ​ជា​អ្នក​លក់​ដី ដើម្បី​សម្របសម្រួល​បញ្ហា​នេះ៖ «»។

មន្ត្រី​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី បាន​ចេញ​ដីកា​ចំនួន​ពីរ​ផ្សេង​គ្នា កោះ​ហៅ​ឈ្មោះ ណាន ដានី និង​ឈ្មោះ ជ្រើច ជ្រោយ ជា​ដើម​បណ្ដឹង​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​អយ្យការ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា។

ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ឡុង ហុងម៉េង បញ្ជាក់​ថា រឿង​ក្តី​នេះ​ទាក់ទិន​ជនជាតិ​ដើម​ភាគតិច​ព្នង ៩​គ្រួសារ បាន​ព្រមព្រៀង​គ្នា​លក់​ដី​ភូមិ​ចាស់​មួយ​កន្លែង ដែល​ដើម​បណ្ដឹង​កំពុង​កាន់​កាប់​ដី​មួយ​ចំណែក​នៃ​ដី​ភូមិ​ចាស់​នោះ។ លោក​ថា ដោយសារ​ដី​នោះ​មិន​មាន​ប័ណ្ណ​កម្មសិទ្ធិ ដូច្នេះ​រឿង​ក្តី​នេះ​មិន​ឋិត​ក្រោម​ចំណាត់ការ​របស់​ស្ថាប័ន​អយ្យការ​ទេ ក៏ប៉ុន្តែ​លោក​ព្យាយាម​សម្របសម្រួល​វិវាទ​នេះ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​តាម​ការ​ព្រមព្រៀង​របស់​ភាគី​ទាំង​ពីរ ជាពិសេស​គឺ​បែង​ចែក​ដី​សម្រាប់​សមាជិក​សហគមន៍​គ្រប់ៗ​គ្នា​ប្រើប្រាស់៖ «»។

កាល​ពី​ខែ​ឧសភា ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូតាំង ពីរ​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​អនុប្រធាន​ភូមិ​ពូតាំង គឺ​លោក ញើម ប៊ុនទិត សមាជិក​ក្រុមប្រឹក្សា​សង្កាត់​រមនា គឺ​លោក ក្រោន ស្រើល ប្រជាពលរដ្ឋ​ភូមិ​ពូតាំង គឺ​លោក សាវឿន ណារ៉ួ និង​តំណាង​អ្នក​ទិញ​ដី​ឈ្មោះ ម៉ាប់ ទៅ​ស្ថាប័ន​អយ្យការ ទាមទារ​ឲ្យ​បញ្ឈប់​គម្រោង​ទិញ​លក់​ដី​ភូមិ​ចាស់​របស់​សហគមន៍។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា គាំទ្រ​ការ​ស្វែងរក​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​មន្ត្រី​អយ្យការ ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទៃ​ក្នុង​សហគមន៍ ក៏ប៉ុន្តែ​លោក​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បញ្ឈប់​ចេញ​លិខិត ឬ​ឯកសារ​ទិញ​លក់​ដី​ភូមិ​ចាស់​សហគមន៍ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ៖ «»។

អាជ្ញាធរ​សង្កាត់​រមនា កាល​ពី​ខែ​ឧសភា បាន​រៀបចំ​ឯកសារ​ផ្ទេរ​កម្មសិទ្ធិ​លក់​ដី​ភូមិ​ចាស់​ជនជាតិ​ដើម​ភាគតិច​ភូមិ​ពូតាំង ដោយ​សំអាង​ថា សមាជិក​សហគមន៍ ៩​គ្រួសារ​ក្នុង​ចំណោម ១២​គ្រួសារ បាន​ផ្តិត​មេដៃ​យល់ព្រម​លក់​ដី​នោះ។

ដី​អតីត​ភូមិ​ចាស់​សហគមន៍​ភូមិ​ពូតាំង មាន​ទំហំ​ជិត ៣០​ហិកតារ ស្ថិត​នៅ​តំបន់​ជើង​ភ្នំ​រឡាណោងយាល់។ បច្ចុប្បន្ន ដី​តំបន់​នោះ​សមាជិក​សហគមន៍​បី​គ្រួសារ​បាន​ដាំ​ចេក ខ្នុរ ស្វាយចន្ទី និង​ធ្វើ​ស្រែ​នៅ​លើ​ដី​អតីត​ភូមិ​ចាស់​សហគមន៍​ជាង ១៨​ហិកតារ ដោយសារ​ដី​នោះ​ត្រូវ​សហគមន៍​ទុក​ចោល​មិន​ប្រើប្រាស់៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>