
ដោយ ជុន ច័ន្ទបុត្រ RFA 2016-10-07
ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ប្រមាណ ៥០០នាក់ នាំគ្នាតវ៉ានៅថ្ងៃទី៧ ខែតុលា ដើម្បីប្រឆាំងនឹងវត្តមានកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលកំពុងមានវត្តមាននៅទីនោះ។
ក្រៅពីការតវ៉ាប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ពួកគេក៏ទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់កាលពីខែកក្កដា និងទាមទារឲ្យដោះលែងសកម្មជន និងសមាជិកសភាបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ។
ការតវ៉ានេះ ធ្វើឡើងនៅខាងមុខភោជនីយដ្ឋានអាណាបេឡា (Anabella) ជាយទីក្រុងម៉ែលប៊ន (Melbourne) ជាទីកន្លែងដែលលោក ហ៊ុន ម៉ាណែត និងក្រុមការងារធ្វើពិធីជួបជុំជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃនេះដែរ លោក ហ៊ុន ម៉ាណែត បានសរសេរ និងភ្ជាប់ដោយរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោក ពីជំនួបសម្ដែងការគួរសមរវាងលោក និងសមាជិកសភានៃរដ្ឋវ៉ិកតូរីយ៉ា មួយរូប គឺលោក ហ្ក្រាហាម វ៉ាត់ (Graham Watt) នៅទីនោះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...













