Image may be NSFW.
Clik here to view.
ដោយ ហង្ស សាវយុត RFA 2016-10-06
ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ប្រជាពលរដ្ឋចំនួនជាង ៩០អង្គភាព កំពុងជួបប្រជុំគ្នារយៈពេល ២ថ្ងៃ នៅឯខេត្តសៀមរាប ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៧ ខែតុលា។ កិច្ចប្រជុំពិគ្រោះយោបល់តាមរយៈសិក្ខាសាលានោះ នឹងចូលរួមជាមួយគ្នាដើម្បីវាយតម្លៃទៅលើការប៉ះពាល់បរិស្ថាននានា បណ្ដាលមកពីគម្រោងអភិវឌ្ឍន៍ធំៗ នៅតាមដងទន្លេមេគង្គ ដែលមិនត្រឹមតែបង្កឱ្យប៉ះពាល់តែក្នុងប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ គឺវាថែមទាំងធ្វើឱ្យមានការប៉ះពាល់ឆ្លងដែនថែមទៀតនោះ។
អ្នកជំនាញផ្នែកបរិស្ថានរបស់អង្គការក្រៅរដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា បានអំពាវនាវឱ្យអន្តររដ្ឋាភិបាលទន្លេមេគង្គ និងបណ្ដាប្រទេសជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) ជួយគិតគូរ និងដោះស្រាយបញ្ហាប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរនៅតាមដងទន្លេមេគង្គ ឱ្យមានតុល្យភាពប្រសើរឡើងវិញ។
នាយកប្រតិបត្តិរបស់អង្គការវេទិកាមិនមែនរដ្ឋាភិបាល (NGO Forum) គឺលោកបណ្ឌិត តឹក វណ្ណារ៉ា។ លោកមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀតនៅក្នុងតំបន់គឺកំពុងផ្ទេរព្រៃធម្មជាតិ ជាច្រើនកន្លែងឱ្យទៅជាព្រៃដាំ ដោយសារតែការអភិវឌ្ឍ។ បញ្ហានេះក៏កំពុងធ្វើឱ្យព្រៃឈើរេចរឹល ព្រមទាំងបាត់បង់ធនធានធម្មជាតិជាច្រើនប្រភេទ។ ទន្ទឹមគ្នានេះ ប្រទេសជាច្រើននៅក្នុងតំបន់ទន្លេមេគង្គ និងអនុតំបន់ទន្លេមេគង្គ ក៏កំពុងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីខ្នាតធំនៅតាមដងទន្លេមេគង្គ ដូចជាទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ជាដើម មិនត្រឹមតែធ្វើឱ្យប៉ះពាល់តែប្រទេសអ្នកសាងសង់ប៉ុណ្ណោះទេ គឺវាថែមទាំងបង្កការប៉ះពាល់ឆ្លងដែនមកដល់កម្ពុជា ផងដែរ។
Image may be NSFW.
Clik here to view.
លោក តឹក វណ្ណារ៉ា បញ្ជាក់ថា ការប៉ះពាល់ទាំងនោះគឺមានពាក់ព័ន្ធទៅនឹងសុវត្ថិភាពស្បៀងអាហារ ដូចជាការធ្វើស្រែប្រាំង ស្រែវស្សា និងការចិញ្ចឹមសត្វជាដើម។ ក្រៅពីនោះ ធនធានធម្មជាតិជាច្រើន0ទៀត ដូចជាព្រៃឈើ និងធនធានជលផល គឺសុទ្ធតែជាបញ្ហាគួរឱ្យព្រួយបារម្ភ។
លោក តឹក វណ្ណារ៉ា បង្ហាញថា ការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ព្រមទាំងទន្លេសេសាន ក៏កំពុងគំរាមកំហែងដល់ជីវភាពប្រជាពលរដ្ឋខ្មែរចំនួន ១១ខេត្ត ដែលរស់នៅតាមដងទន្លេមេគង្គ និងដងទន្លេសាបដោយផ្ទាល់ ព្រមទាំងខេត្តដទៃទៀត ដែលទទួលរបបទឹកពីទន្លេសាបក៏ទទួលរងការប៉ះពាល់ដោយប្រយោលដែរ។
លោក តឹក វណ្ណារ៉ា អំពាវនាវឱ្យបណ្ដាប្រទេស និងម្ចាស់ជំនួយនានា ដែលពាក់ព័ន្ធនឹងទន្លេមេគង្គ ត្រូវគិតគូរអំពីបរិស្ថានឱ្យប្រសើរឡើងវិញ៖ «ជាពិសេសពាក់ព័ន្ធនឹងគណៈកម្មការទន្លេមេគង្គដែលមានសមាជិក ៤ប្រទេស បូកនឹងតួអង្គសំខាន់ៗ មាន GMS មានគម្រោងមហាអនុតំបន់ទន្លេមេគង្គជាដើម»។
ការអំពាវនាវឱ្យបណ្ដាប្រទេសនៅក្នុងតំបន់ជួយគិតគូរអំពីបរិស្ថាននេះ ធ្វើឡើងក្នុងពេលដែលក្រុមអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ប្រជាពលរដ្ឋចំនួន ៩៤អង្គភាព បានមកជួបពិភាក្សាគ្នារយៈពេល ២ថ្ងៃ នៅខេត្តសៀមរាប ស្ដីពីការចូលរួមជាសាធារណៈក្នុងការវាយតម្លៃជុំវិញបញ្ហាប៉ះពាល់ដល់បរិស្ថាន។
សហគមន៍ប្រជាពលរដ្ឋខ្លះមកពីខេត្តស្ទឹងត្រែង បានបង្ហាញការព្រួយបារម្ភជាខ្លាំងជុំវិញគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលនៅជិតតំបន់ពួកគេរស់នៅ។
បុរសអ្នកភូមិស្រែគរ ឃុំស្រែគរ នៃស្រុកសេសាន លោក ហ្វុត ឃឿន មានប្រសាសន៍ថា រូបលោកក៏ដូចជាអ្នកភូមិជាច្រើនទៀតកំពុងព្រួយបារម្ភខ្លាចមានការបណ្ដេញចេញពីកន្លែងធ្លាប់រស់នៅហើយរដ្ឋាភិបាលអាចយកភូមិរបស់លោកធ្វើជាកន្លែងទំនប់ទឹក៖ «ខ្ញុំមិនព្រមចាកចេញទេ ដោយសារតែភូមិឋានរបស់ខ្ញុំធ្លាប់រស់នៅមានភាពសុខដុម សល់ពីជីដូនជីតារបស់ខ្ញុំ»។
ស្ត្រីជនជាតិព្នងម្នាក់ទៀតនៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ដែរ កញ្ញា ជឿន ស្រីម៉ុំ ឱ្យដឹងថា គម្រោងសាងសង់ទំនប់ទឹកសេសានក្រោម២ កំពុងធ្វើឱ្យប៉ះពាល់ដល់ដល់ព្រៃធម្មជាតិរាប់ពាន់ហិកតារ ដោយសារការស្ដារបាតអាង ហើយប្រសិនបើគម្រោងទំនប់នោះ ធ្វើបានសម្រេចគឺមិនត្រឹមតែជនជាតិភាគតិចរបស់នាងត្រូវគេបណ្ដេញឱ្យចាកចេញប៉ុណ្ណោះទេ វាថែមទាំងបង្កឱ្យប៉ះពាល់ដល់ព្រៃដែលជនជាតិភាគតិចតែងទៅរកអនុផលព្រៃឈើ ប៉ះពាល់ដល់ចម្ការវិលជុំ ព្រមទាំងព្រៃអារក្សអ្នកតា និងផ្នូរដូនតាទៀតផង៖ «យើងឃើញថា ប៉ះពាល់ច្រើនមែនទែន គួរឱ្យព្រួយបារម្ភទៅលើការរស់នៅប្រចាំថ្ងៃ និងការប្រកបរបរចិញ្ចឹមជីវិតជាដើម»។
អង្គការអភិវឌ្ឍន៍ភាពជាដៃគូក្នុងសកម្មភាព ដែលហៅកាត់ថា ឌី.ភី.អេ (DPA) យល់ថា បរិស្ថានធម្មជាតិគងវង់ គឺមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់មនុស្ស និងសត្វនៅទូទាំងពិភពលោក។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ភាពជាដៃគូក្នុងសកម្មភាព លោក ម៉ម សម្បត្តិ មានប្រសាសន៍ថា ជាការពិតជីវិតរបស់មនុស្សសត្វគ្រប់រូប គឺផ្សារភ្ជាប់ទៅនឹងធម្មជាតិ មានដី ទឹក និងលំហអាកាស។ ជីវិតមនុស្សសត្វដែលរស់នៅបានសុខសាន្ត និងយូរអង្វែង គឺវាអាស្រ័យទៅលើបរិស្ថានដែលល្អ។
លោក ម៉ម សម្បត្តិ បញ្ជាក់ថា ពេលបច្ចុប្បន្នគឺយើងមិនមែនតែផ្ដោតការយកចិត្តទុកដាក់ទៅលើកិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះទេ គឺយើងក៏ព្រួយបារម្ភទៅដល់បញ្ហាប៉ះពាល់បរិស្ថាននៅទូទាំងពិភពលោកដែរ៖ «ពីព្រោះនៅពេលណាដែលបរិស្ថានមិនល្អ គឺវាអាចមានជម្លោះ រវាងមនុស្ស និងមនុស្ស និងរវាងមនុស្សជាមួយធម្មជាតិ ដូចជាធ្វើឱ្យធាតុអាកាសរាំងស្ងួត ទឹកជំនន់ រន្ទះបាញ់ជាដើម»។
ដោយសារតែការព្រួយបារម្ភអំពីបញ្ហាបរិស្ថាននេះ ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួនជាង ៩០ ព្រមទាំងមន្ត្រីរដ្ឋាភិបាលមកពីក្រសួងបរិស្ថានផង បានប្រឹងប្រែងពិភាក្សាគ្នាដើម្បីរិះរកបញ្ហាប៉ះពាល់ដល់បរិស្ថាននានា យកទៅធ្វើជាសេចក្ដីព្រាងគោលការណ៍ណែនាំរួចហើយនឹងដាក់ជូនទៅថ្នាក់ជាតិ ព្រមទាំងរដ្ឋាភិបាលនៃប្រទេសចំនួន ៥ មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឬ ភូមា ប្រទេសថៃ និងប្រទេសវៀតណាម ដែលជាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ឱ្យទទួលស្គាល់នៅពេលខាងមុខ៕