Image may be NSFW.
Clik here to view.
ដោយ សាន សែល RFA 2016-05-13
របាយការណ៍របស់អង្គការអន្តរជាតិដែលទើបចេញផ្សាយរកឃើញថា ការរើសអើង និងធ្វើបាបអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា បណ្ដាលឲ្យពួកគេងាយធ្លាក់ទៅក្នុងភាពក្រីក្រ។ សង្គមស៊ីវិល និងអ្នកស្រលាញ់ភេទដូចគ្នាអំពាវនាវឲ្យកាត់បន្ថយការរើសអើង។
របាយការណ៍រកឃើញថា ភាពក្រីក្រក្នុងចំណោមអ្នកស្រលាញ់ភេទដូចគ្នាបណ្ដាលមកពីខ្វះការអប់រំ ដែលរារាំងអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា មិនអាចរកការងារធ្វើ និងបណ្ដាលមកពីការរើសអើងនៅកន្លែងការងារ។
របាយការណ៍បានសម្ភាសន៍ស៊ីជម្រៅជាមួយអ្នកស្រលាញ់ភេទដូចគ្នា វ័យចន្លោះពី១៨ ដល់លើសពី ៥៦ឆ្នាំ នៅក្នុងរាជធានីភ្នំពេញ ចំនួន ១៥នាក់។ ជាលទ្ធផលរបាយការណ៍រកឃើញថា ៨៧ភាគរយ នៃអ្នកស្រលាញ់ដូចគ្នាដែលបញ្ចេញអត្តសញ្ញាណជាចំហ មិនបានបញ្ចប់ការសិក្សា។ ៦២ភាគរយ នៃអ្នកគេសម្ភាសអះអាងថា បានឈប់រៀនដោយសារភាពក្រីក្រ និងសង្គ្រាម ហើយ ២នាក់ក្នុងចំណោម ១៥នាក់ ដែលត្រូវបានសម្ភាសឲ្យដឹងថា បានបង្ខំចិត្តបោះបង់ចោលការសិក្សាដោយសារការរើសអើងពីក្រុមគ្រួសារ គ្រូបង្រៀន មិត្តភ័ក្ដិ និងអ្នកជិតខាង។ លើសពីនេះ អ្នកស្រលាញ់ភេទដូចគ្នាក៏ពិបាកចាប់ផ្ដើមអាជីវកម្មខ្លួនឯង ដោយសារពិបាកសុំខ្ចីដើមទុនពីស្ថាប័នហិរញ្ញវត្ថុ ដែលទាមទារឯកសារបញ្ជាក់ និងទ្រព្យបញ្ចាំ ខណៈអ្នកស្រលាញ់ភេទដូចគ្នាក្រីក្រ។
Image may be NSFW.
Clik here to view.
ប្រធានសម្របសម្រួលគម្រោងមីក្រូឥន្ទធនូអន្តរជាតិ និងជាអ្នកនិពន្ធរបាយការណ៍ លោក គង់ យ៉ារ៉ា ថ្លែងថា ការអនុវត្តគោលនយោបាយប្រឆាំងនឹងការរើសអើងភេទ នៅកន្លែងធ្វើការ គ្រួសារ និងស្ថាប័នអប់រំ នឹងជួយឲ្យអ្នកស្រលាញ់ភេទដូចគ្នាអាចលោតឆ្លងបន្ទាត់ក្រីក្រ៖ «សូមឲ្យឪពុកម្ដាយទទួលស្គាល់ពួកគាត់ ព្រោះការស្រលាញ់ភេទដូចគ្នា មិនមែនជាសារធាតុគីមី ឬក៏ធ្វើតាមជនណាពីបរទេស ហើយពីខាងសាលារៀន សូមឲ្យមិត្តភ័ក្ដិ ឬគ្រូបង្រៀន ទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នា សូមកុំឲ្យរើសអើងពួកគាត់ លើកទឹកចិត្តពួកគាត់ ដើម្បីឲ្យពួកគាត់បានទៅរៀនសូត្រដូចគេផ្សេងទៀត។ ខាងវិស័យឯកជន ដូចជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដល់ពួកគាត់ដូចគេ ដូចឯងដែរ»។
របាយការណ៍បង្ហាញទៀតថា ទម្រង់នៃការរើសអើងទៅលើអ្នកស្រលាញ់ភេទដូចគ្នា មានដូចជាការប្រើពាក្យចំអក លេងសើចឡកឡឺយ ការធ្វើបាប និងគំរាមកំហែងដោយមិនឲ្យបរិភោគអាហារ ការឃុំខ្លួនក្នុងផ្ទះ ឬបណ្ដេញចេញពីផ្ទះ ឬការងារ។
លោក ថមមី ដែលជាអ្នកប្ដូរភេទក្នុងក្រុមស្ត្រីស្រលាញ់ស្ត្រី បានឲ្យដឹងថា គ្រួសារលោកធ្លាប់ចាប់បង្ខំលោកឲ្យរៀបការជាមួយបុរស ហើយចាប់យកទៅស្រោចទឹក។ លោកបញ្ជាក់ថា លោកបានបង្ខំចេញចាកចេញពីផ្ទះ៖ «ខ្ញុំសំណូមពរដល់សង្គម ប្រជាពលរដ្ឋទាំងអស់ រួមទាំងឪពុកម្ដាយ សូមបញ្ឈប់ការរើសអើងមនុស្សស្រលាញ់ភេទដូចគ្នា។ ពេលខ្លះខ្ញុំឃើញគាត់មើលងាយអ្នកស្រលាញ់ភេទដូចគ្នា ពេលនៅតូច ខ្ញុំមិនទាន់យល់ពីអារម្មណ៍ហ្នឹង តែពេលធំឡើងស្រលាញ់ភេទដូចគ្នា (ខ្ញុំយល់) ព្រោះអីពេលកើតមក គ្មាននរណាចង់កើតមកអ៊ីចឹងទេ»។
រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តដើម្បីដោះស្រាយជួយអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងផែនការសកម្មភាពរបស់ខ្លួន ជាពិសេសនៅក្នុងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ សម្រាប់សមភាពយេនឌ័រ និងការបង្កើនអំណាចដល់ស្ត្រីនៅកម្ពុជា ឆ្នាំ២០១៤-២០១៥ របស់ក្រសួងកិច្ចការនារី ផែនការយុទ្ធសាស្ត្រមេរោគអេដស៍/ជំងឺអេដស៍ និងផែនការសកម្មភាពជាតិលើកទី២ ក្នុងការការពារអំពើហិង្សាប្រឆាំងលើស្ត្រី (២០១៤-២០១៨)៕