Image may be NSFW.
Clik here to view.
ដោយ ហង្ស សាវយុត RFA 2016-05-13
ប្រភពពីមន្ត្រីអង្គការអភិរក្សជលផលបរិស្ថាន និងសត្វព្រៃ ឱ្យដឹងថា ក្រុមហ៊ុនឈ្មោះ កូម៉ូលី ដែលទទួលបានអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ជារៀងរាល់ថ្ងៃ។
សហគមន៍ព្រៃឈើ នៃឃុំគូលែនខាងជើង ស្រុកគូលែន ក៏ធ្លាប់ចោទប្រកាន់ក្រុមហ៊ុនមួយនេះថា បានដើរទិញដើមច្បោះជ័ររបស់អ្នកភូមិជាច្រើន ដែលនៅក្រៅតំបន់ដីសម្បទានរបស់ខ្លួន ហើយកាប់ដឹកជញ្ជូនតាមរថយន្តធំៗដែរ។
បុគ្គលិកអង្គការអភិរក្សជលផល បរិស្ថាន និងសត្វព្រៃ នៅខេត្តព្រះវិហារ ២រូប បានគេចខ្លួនមកដល់ខេត្តសៀមរាប ជាមួយនឹងក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅ ដោយសារតែការភ័យខ្លាច បន្ទាប់ពីគេបាននាំគ្នាចូលទៅថតសកម្មភាពដឹកឈើរបស់ក្រុមហ៊ុនកូម៉ូលី មក។
ការគេចខ្លួននេះ ធ្វើឡើងបន្ទាប់ពីមនុស្សរបស់ក្រុមហ៊ុន កូម៉ូលី បានចាប់ខ្លួនពួកគេម្នាក់ និងអ្នកយកព័ត៌មានកាសែតឆន្ទៈកូនខ្មែរម្នាក់ទៀត ប្រគល់ទៅឱ្យប៉ូលិសនៃអធិការដ្ឋានស្រុកគូលែន។
បុគ្គលិករបស់អង្គការអភិរក្សជលផល បរិស្ថាន និងសត្វព្រៃម្នាក់ ក្នុងចំណោម ៣នាក់ ដែលចុះឃ្លាំមើលសកម្មភាពកាប់ឈើ គឺលោក ដាន់ រី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃទី១១ ខែឧសភា ថា ក្រុមរបស់លោកបានទទួលព័ត៌មានពីសហគមន៍ព្រៃឈើ ឃុំគូលែនខាងជើង ស្រុកគូលែន ថាក្រុមហ៊ុន កូម៉ូលី ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច នៅក្នុងឃុំយាង ស្រុកជាំក្សាន្ត កំពុងកាប់និងដឹកជញ្ជូនឈើខុសច្បាប់។ ក្រុមរបស់លោកក៏នាំគ្នាចុះអង្កេតករណីនោះ ហើយពេលទៅដល់ព្រំប្រទល់នៃឃុំគូលែនខាងជើងជាប់គ្នានឹងព្រំប្រទល់ ឃុំយាង ក្រុមរបស់លោកក៏ប្រទះឃើញរថយន្តធំចំនួន ៥គ្រឿង ដឹកឈើហ៊ុបធំៗចេញពីព្រៃមែន។
លោក ដាន់ រី ដដែលបញ្ជាក់ថា តាមការសាកសួរពីប្រជាពលរដ្ឋឱ្យដឹងថា ដើមឈើទាល និងគគីរ មានមុខធំៗ ប្រវែងពី ១៥ ទៅ ២០ម៉ែត្រ ដែលមនុស្សក្រុមហ៊ុន កូម៉ូលី កំពុងដឹកជញ្ជូនស្ទើរតែរៀងរាល់ថ្ងៃនោះ គឺដឹកចេញពីតំបន់ជាំស្រែ នៅក្រៅដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន៖ «តាមប្រជាពលរដ្ឋរាយការណ៍ថា ក្នុង១ថ្ងៃៗមានឡានដឹកឈើប្រហែល ១០-២០ជើង តែខ្ញុំចុះទៅផ្ទាល់បានជួបរថយន្ត ៥គ្រឿង ខ្ញុំកាក់អត់ឈប់ទេ រហូតខ្ញុំកាក់បានរ៉េវ ៣គ្រឿង គេទូរស័ព្ទហៅគ្នាមកព័ទ្ធចាប់ពួកខ្ញុំតែម្ដង»។
បុគ្គលិករបស់អង្គការអភិរក្សជលផល បរិស្ថាន និងសត្វព្រៃ ម្នាក់ទៀតលោក ឃុន សំបូរ អះអាងប្រហាក់ប្រហែលគ្នាថា លោកឃើញមនុស្សរបស់ក្រុមហ៊ុន កូម៉ូលី ដឹកឈើមកទាំងដើមមូលៗតែម្ដង ដោយយកទៅស្ដុកទុកនៅកន្លែងរបស់ក្រុមហ៊ុននាទឹកដីឃុំគូលែនខាងជើង។ បុរសដដែលបញ្ជាក់ថា ដោយសារក្រុមរបស់លោកតាមដាន និងថតសកម្មភាពកាប់ឈើរបស់ក្រុមហ៊ុន កូម៉ូលី គឺមនុស្សរបស់ក្រុមហ៊ុន បានចាប់ខ្លួនបុគ្គលិកអង្គការម្នាក់ឈ្មោះ កែវ អ៊ីម និងអ្នកយកព័ត៌មានរបស់កាសែត ឆន្ទៈកូនខ្មែរម្នាក់ឈ្មោះ គង់ គីម ប្រគល់ឱ្យប៉ូលិសស្រុកគូលែន កាលពីល្ងាចថ្ងៃទី១០ ខែឧសភា កន្លងទៅ៖ «ឃើញឈើដឹកមកទាំងដើមមូលៗតែម្ដង។ មុនដំបូងខ្ញុំថតមិនឱ្យឃើញទេ ដល់ពេលខ្ញុំចេញមកវិញ ខ្ញុំថត គេឃើញគេឃាត់ខ្លួនពួកខ្ញុំបាន ២នាក់»។
បុគ្គលិកអង្គការអភិរក្សជលផល បរិស្ថាន និងសត្វព្រៃ ឱ្យដឹងថា ឈើដែលក្រុមហ៊ុន កូម៉ូលី កាប់នោះ គឺដឹកចេញពីភូមិសាស្ត្រឃុំយាង ស្រុកជាំក្សាន្ត ហើយយកមកស្តុកទុកនៅឃុំគូលែន ស្រុកគូលែន ដោយមានទាហានខ្លះជួយការពារផង។
វិទ្យុអាស៊ីសេរី បានផ្សាយពីសកម្មភាពកាប់ឈើរបស់ក្រុមហ៊ុន កូម៉ូលី ជាច្រើនដងមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់អាចទាក់ទងអ្នកគ្រប់គ្រងដើម្បីសុំការបំភ្លឺជុំវិញបញ្ហាចោទប្រកាន់នេះនៅឡើយ។ ចំណែកមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានប្រចាំតំបន់នោះ ក៏មិនអាចស្វែងរកការទាក់ទងបាននៅឡើយ។
អភិបាលរងស្រុកគូលែន ទទួលបន្ទុកកសិកម្ម និងព្រៃឈើ លោក ប៉ែន ជឹង មានប្រសាសន៍ថា ក្រុមហ៊ុន កូម៉ូលី គឺបានកាប់ឈើតែនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់គេប៉ុណ្ណោះ។ លោកអភិបាលរងស្រុកគូលែន មានប្រសាសន៍បន្ថែមទៀតថា រហូតមកដល់ពេលនេះ លោកមិនទាន់ទទួលបានព័ត៌មានពីសហគមន៍ព្រៃឈើគូលែនខាងជើង ជុំវិញរឿងក្រុមហ៊ុនកាប់ និងដឹកជញ្ជូនឈើខុសច្បាប់នៅឡើយទេ។
ទោះយ៉ាងណា អភិបាលរងស្រុកដដែលទទួលស្គាល់ថា ពេលខ្លះមនុស្សរបស់ក្រុមហ៊ុន កូម៉ូលី ពិតជាកាប់ឈើនៅក្រៅតំបន់របស់ខ្លួនដែរ ហើយលោកនឹងចុះត្រួតពិនិត្យជាថ្មីនៅពេលឆាប់ៗ៖ «ខ្ញុំមានគម្រោងថា ចុះទៅមើល ប៉ុន្តែឥឡូវកំពុងរវល់ចែកទឹក។ ចាំមើលស្អែកខានស្អែក គណៈកម្មការខេត្តអីចុះទៅខ្ញុំទៅជាមួយ»។
ប្រធានសហគមន៍ព្រៃឈើឃុំគូលែនខាងជើង លោក ឃឹម ឃាង មានប្រសាសន៍ថា បច្ចុប្បន្នដោយសារតែក្រុមហ៊ុន កូម៉ូលី កាប់ឈើនៅតំបន់ជាប់គ្នាធ្វើឱ្យរូបលោកព្រួយបារម្ភទៅលើព្រៃសហគមន៍ដែលអ្នកភូមិខំរួមគ្នាការពារជាយូរមកហើយ៖ «គេកាប់ឈើនៅតំបន់ក្រៅសហគមន៍របស់ខ្ញុំ ដូចជានៅជាំស្រែ យាង គឺមានអ្នកលក់ដើមច្បោះជ័រច្បោះអីជាហូរហែ»។
កាលពីជាង ១ខែមុនសហគមន៍ការពារព្រៃឈើ និងប្រជាពលរដ្ឋនៅឃុំគូលែនខាងជើង ធ្លាប់រួមគ្នាព័ទ្ធចាប់រថយន្តដឹកឈើរបស់ក្រុមហ៊ុន កូម៉ូលី បានចំនួន ២គ្រឿង ដែលលួចចូលមកកាប់ឈើនៅក្នុងព្រៃសហគមន៍ ប៉ុន្តែអាជ្ញាធរចម្រុះជាច្រើនផ្នែកបានគាំទ្រក្រុមហ៊ុន ហើយយកឡានដែលអ្នកភូមិឃាត់ទុកនោះប្រគល់ទៅឱ្យក្រុមហ៊ុនវិញ។
កាលពីចុងខែមេសា កន្លងទៅ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលបានថ្លែងប្រាប់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រជាពលរដ្ឋឱ្យចូលរួមជួយការពារព្រៃឈើជាមួយរដ្ឋាភិបាល។ លោកមានប្រសាសន៍ថា ទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល បើសិនជាឃើញពួកអ្នកកាប់ឈើអនាធិបតេយ្យត្រូវចាប់ខ្លួន ហើយប្រជាពលរដ្ឋក៏អាចជួយទប់ស្កាត់បានដែរ បើទោះបីជាមិនមែនជានគរបាលយុត្តិធម៌ក៏ដោយ។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ បានមើលឃើញថា បើទោះបីជាប្រមុខរដ្ឋាភិបាលអំពាវនាវឱ្យរួមគ្នាការពារព្រៃឈើក៏ដោយ ក៏បច្ចុប្បន្នមិនបានធ្វើឱ្យសកម្មភាពកាប់ឈើនៅតាមតំបន់ជាច្រើន ក្នុងខេត្តព្រះវិហារ ថយចុះទេ។ លោកថា បច្ចុប្បន្នព្រៃឈើនៅឃុំយាង និងនៅព្រៃព្រះរកា កំពុងទទួលរងការកាប់យ៉ាងធ្ងន់ធ្ងរដើម្បីធ្វើអាជីវកម្មខុសច្បាប់នៅឡើយ៕