Quantcast
Viewing all articles
Browse latest Browse all 40045

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ត្រៀម​រៀបចំ​ពិធី​ប្រណាំង​ទូក​នៅ​ស្ទឹង​សង្កែ​នៅ​ថ្ងៃ​ទី​១៥-១៦​តុលា

Image may be NSFW.
Clik here to view.
ទិដ្ឋភាព​ដង​ស្ទឹង​សង្កែ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hum Chamroeun


ដោយ ហ៊ុំ ចំរើន RFA 2016-10-10

អាជ្ញាធរ​ខេត្ត​បាត់ដំបង ត្រៀម​ទីកន្លែង​រៀបចំ​ពិធី​បុណ្យ​ប្រណាំង​ទូក​រយៈពេល ២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ទី​ថ្ងៃ​ទី​១៦ តុលា នៅ​ក្នុង​ស្ទឹង​សង្កែ មុខ​ផ្សារ​រាត្រី​ក្រុង​បាត់ដំបង។ ពិធី​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​អបអរ​សាទរ​នៅ​ថ្ងៃ​បុណ្យ​ចេញ​ព្រះវស្សា ហើយ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា​ខេត្ត​បាត់ដំបង ឲ្យ​បាន​ច្រើន​កុះករ។

នៅ​តាម​ផ្លូវ​អម​ដង​ស្ទឹង​សង្កែ ជាពិសេស​នៅ​ត្រើយ​ខាង​លិច អាជ្ញាធរ​បាន​រៀបចំ​តង់​សម្រាប់​ដាក់​ពិព័រណ៍​ទំនិញ​តាម​ផ្លូវ​លេខ​១ ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ គឺ​ចាប់​តាំង​ពី​គល់​ស្ពាន​ថ្ម​ថ្មី រហូត​ដល់​សួន​នាគ​បាញ់​ទឹក។

ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង ភាគច្រើន​សាទរ​នឹង​អាជ្ញាធរ​ខេត្ត​ដែល​បាន​ផ្ដួចផ្ដើម​រៀបចំ​ពិធី​ប្រណាំង​ទូក ដើម្បី​ឲ្យ​ខេត្ត​បាត់ដំបង មាន​ភាព​អ៊ូអរ។
ពលរដ្ឋ​ម្នាក់​អង្គុយ​នៅ​លើ​បង់​បែរ​ខ្នង​ទៅ​រក​មាត់​ស្ទឹង​សង្កែ​ក្រុង​បាត់ដំបង គឺ​លោក រស់ វឿន ថ្លែង​ថា ការ​ប្រណាំង​ទូក​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ខេត្ត​បាត់ដំបង លោក​តែងតែ​មក​ទស្សនា​មិន​ដែល​ខាន​ឡើយ។ បុរស​រាង​ស្គម​ដែល​មាន​ធ្មេញ​បាក់​មួយៗ​ផង​នោះ បន្ថែម​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​ទៅ​ទស្សនា​កម្សាន្ត​ការ​ប្រណាំង​ទូក​នៅ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ តុលា ខាង​មុខ​នេះ។ បុរស​វ័យ ៧៣​ឆ្នាំ​រូប​នេះ​ដែល​និយាយ​ដោយ​បញ្ចេញ​សំណើច​ម្ដងម្កាល​ផង ថា​លោក​មាន​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង ដែល​អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ឲ្យ​មាន​ការ​ប្រណាំង​ទូក​នេះ។ ទន្ទឹម​គ្នា​នេះ លោក​បញ្ជាក់​ថា នឹង​ឆ្លៀត​ឱកាស​រក​ទីកន្លែង​សម្រាប់​ផ្ញើ​ម៉ូតូ ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​នៅ​ក្នុង​ពិធី​កម្សាន្ត​សប្បាយ​នេះ៖ «បាទ! ចាំ​យាម​ម៉ូតូ ទាល់​តែ​ម៉ោង ៦​រសៀល​បាន​គេ​យក​មក​ផ្ញើ​ច្រើន។ ហើយ​ពេល​ទូក​កំពុង​ប្រណាំង​មិន​សូវ​មាន​ទេ ពេល​នោះ​យើង​ឆ្លៀត​ទៅ​មើល​គេ​ប្រណាំង​ទូក​បាន​ហើយ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត​ខណៈ​អង្គុយ​ចង​ផ្លែ​ឈូក​លក់​នៅ​ចំណុច​រង្វង់​មូល​សេះ​ស ក្រុង​បាត់ដំបង គឺ​លោក យ៉ុន យ៉ាន ថ្លែង​ថា ការ​ប្រណាំង​ទូក​នៅ​ដង​ស្ទឹង​សង្កែ​នា​ក្រុង​បាត់ដំបង ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ច្រើន ហើយ​លោក​រំពឹង​ថា នៅ​ក្នុង​ឱកាស​នោះ របរ​លក់​គ្រាប់​ឈូក​របស់​លោក នឹង​លក់​បាន​ប្រាក់​ចំណូល​ច្រើន។ បុរស​សម្បុរ​ស្រអែម​វ័យ ៣០​ឆ្នាំ​រូប​នេះ គាំទ្រ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ការ​ប្រណាំង​ទូក​ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ​ឲ្យ​បាន​រៀង​រាល់​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត៖ «បាទ! មាន​មនុស្ស​ច្រើន​មក​ទស្សនា​ការ​ប្រណាំង​ទូក​តាំង​ពី​ស្រុក​ឆ្ងាយៗ និង​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ជាប់​ខេត្ត​បាត់ដំបង ក៏​មក​មើល​ប្រណាំង​ទូក​នេះ​ដូច​គ្នា​ដែរ»។

Image may be NSFW.
Clik here to view.
តង់​សម្រាប់​ដាក់​តាំង​ពិព័រណ៍​ទំនិញ​នៅ​តាម​ដង​ផ្លូវ​លេខ​១ មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាង​លិច សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hum Chamroeun


នៅ​ក្នុង​ពិធី​ប្រណាំង​ទូក​នេះ​មាន​ការ​ដាក់​តាំង​ពិព័រណ៍​ទំនិញ​របស់​ជនជាតិ​ថៃ និង​ខ្មែរ​មួយ​ចំនួន​នៅ​តាម​ដង​ស្ទឹង​សង្កែ​ត្រើយ​ខាង​លិច និង​នៅ​ត្រើយ​ខាង​កើត។ រថយន្ត​ដឹក​ទំនិញ​របស់​ជនជាតិ​ថៃ ជាច្រើន​គ្រឿង បាន​បញ្ចេញ​ទំនិញ​របស់​ខ្លួន​ដាក់​តាម​តង់​បណ្ដើរៗ​ចាប់​ពី​រសៀល​ថ្ងៃ​ទី​៩ តុលា។

មន្ត្រី​គណៈកម្មការ​រៀបចំ​ពិធី​ប្រណាំង​ទូក​នៃ​សាលា​ខេត្ត​បាត់ដំបង លោក ហុង ឆេត មាន​ប្រសាសន៍​ថា ការ​ប្រណាំង​ទូក​ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ​នៅ​ដង​ស្ទឹង​សង្កែ ធ្វើ​ឡើង​ចំនួន ២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ តុលា។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​បញ្ជាក់​ថា ដើម្បី​កំដរ​នៅ​ក្នុង​ពិធី​នេះ​ឲ្យ​មាន​ភាព​អ៊ូអរ​អធិកអធម នៅ​ពេល​រាត្រី​មាន​ការ​ប្រគំ​តន្ត្រី​ចំនួន ៣​កន្លែង​ចែក​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា​កម្សាន្ត​រៀង​រាល់​រាត្រី និង​មាន​ការ​ដាក់​តាំង​ពិព័រណ៍​ទំនិញ​ចំនួន ៧​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ តុលា៖ «បាទ! មាន​អុជ​កាំជ្រួច និង​មាន​សម្ដែង​តន្ត្រី ដូចជា​នៅ​មុខ​ផ្សារ​រាត្រី មុខ​ដើម​ពោធិ៍ នាគ​បាញ់​ទឹក និង​នៅ​ក្បាល​ស្ពាន ស ខេង ត្រើយ​ខាង​កើត​ទល់​មុខ​វត្ត​កណ្ដាល​មួយ​កន្លែង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​មើល ហើយ​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ផង»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់​សម្គាល់​ថា ការ​ប្រណាំង​ទូក​នេះ​ហាក់​ពុំ​បាន​ផ្ដល់​ផល​ប្រយោជន៍​ធំ​ដុំ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ឡើយ។ លោក​បន្ថែម​ថា ហេតុ​ដែល​មិន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ ពីព្រោះ​នៅ​ក្នុង​ពិធី​នេះ អាជ្ញាធរ​អនុញ្ញាត​ឲ្យ​បរទេស​ដាក់​តាំង​ទំនិញ​របស់​ពួក​គេ​លក់​ច្រើន​ជាង​ទំនិញ​របស់​ពលរដ្ឋ​ខ្មែរ ដែល​នាំ​ឲ្យ​ប្រាក់​ចំណូល​ពី​ការ​ទិញ​ទំនិញ​របស់​អ្នក​មក​ទស្សនា​ការ​ប្រណាំង​ទូក ធ្លាក់​លើ​ដៃ​ជន​បរទេស៖ «យើង​សាទរ​នឹង​ការ​រៀបចំ​នេះ ក៏ប៉ុន្តែ​យើង​ចង់​ឲ្យ​ការ​រៀបចំ​នេះ បង្ហាញ​នូវ​ផលិតផល ឬ​ក៏​ស្នាដៃ​របស់​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ច្រើន​ជាង​ផលិតផល​របស់​គេ​ដែល​នាំ​ចូល​មក​យើង ល្អ​ជាង»។

ទូក​ដែល​ចូលរួម​ការ​ប្រកួត​រយៈពេល ២​ថ្ងៃ​នេះ​មាន​ចំនួន ២៦​គ្រឿង ក្នុង​នោះ​មាន​ទូក​អុំ​បើក​ឆាក ៤​គ្រឿង ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​ចំនួន ៨​គ្រឿង ទូក​ខ្នាត​អន្តរជាតិ​ផ្នែក​នារី ៣​គ្រឿង ទូក​អុំ​ផ្នែក​បុរស​ប្រពៃណី​ខ្នាត​ខ្លី ៨​គ្រឿង និង​ទូក​ង​ប្រពៃណី​ជាតិ ៣​គ្រឿង។ មន្ត្រី​សាលា​ខេត្ត​បាត់ដំបង បញ្ជាក់​ថា ទូក​ដែល​ទទួល​បាន​ជ័យលាភី​ឆ្នើម អាជ្ញាធរ​ខេត្ត​នឹង​បញ្ជូន​ទៅ​ប្រកួត​ក្នុ

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>