Image may be NSFW.
Clik here to view.
ដោយ ហង្ស សាវយុត RFA 2016-10-11
មន្ត្រីជាង ១០០នាក់ដែលជំនាញខាងវាយតម្លៃផលប៉ះពាល់ទៅលើលិខិតបទដ្ឋានគតិយុត្តិផ្សេងៗមកពីក្រសួងចំនួន១៤ របស់រដ្ឋាភិបាល បានជួបជុំគ្នានៅក្នុងដំណើរកម្មសិក្សាឯខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា។ ដំណើរសិក្សាដែលមានទិសដៅជំរុញឲ្យមានអ្នកជំនាញខាងវាយតម្លៃផលប៉ះពាល់ទៅលើលិខិតបទដ្ឋានគតិយុត្តិកាន់តែច្រើនថែមទៀតសម្រាប់កម្ពុជា ក្នុងពេលអនាគតនោះ គឺរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
មន្ត្រីក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្លែងថា រដ្ឋាភិបាលកំពុងប្រឹងប្រែងបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានជំនាញខាងវាយតម្លៃលើផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ឲ្យមាននៅគ្រប់ក្រសួងទាំងអស់សម្រាប់ពេលអនាគត។
ការជំរុញ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសផ្នែកវាយតម្លៃផលប៉ះពាល់ទៅលើលិខិតបទដ្ឋានគតិយុត្តិឲ្យមាននៅគ្រប់ក្រសួងនេះ គឺដើម្បីឲ្យសាមីក្រសួងនីមួយៗអាចយល់ដឹងក្នុងការធ្វើសេចក្តីព្រាងច្បាប់ ឬក៏លិខិតបទដ្ឋានដែលពាក់ព័ន្ធនានា ឲ្យជៀសផុតពីការប៉ះពាល់ទាំងឡាយនៅក្នុងការរួមគ្នាអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ទីស្ដីការគណៈរដ្ឋមន្ត្រី គឺលោក យឹម ណុលសន។ លោកមានប្រសាសន៍បន្ទាប់ពីថ្លែងបើកដំណើរការសិក្សាស្ដីពីការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្តិនៅឯខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ថា កម្ពុជា កំពុងត្រូវការធនធានមនុស្សផ្នែកបច្ចេកទេសវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តិ ឲ្យមាននៅគ្រប់ក្រសួងទាំងអស់សម្រាប់អនាគត។ ក្រុមបច្ចេកទេសវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្តិនេះ គឺមានសារសំខាន់ណាស់សម្រាប់ជួយវិភាគទៅលើបទប្បញ្ញត្តិ ឬក៏សេចក្តីព្រាងច្បាប់ណាមួយដែលក្រសួងធ្វើឡើង ដោយមានអ្នកជួយសិក្សារកផលប៉ះពាល់នានា ព្រមទាំងជួយដោះស្រាយជាស្រេច មុននឹងបញ្ជូនទៅឲ្យប្រមុខរដ្ឋាភិបាលសម្រេច៖ «ប្រទេសដែលអភិវឌ្ឍន៍នៅលើសកលលោក គេកំពុងអនុវត្តវិធីសាស្ត្រនេះតឹងតែង។ ដូច្នេះលិខិតបទដ្ឋានគតិយុត្តិកាន់តែមានប្រសិទ្ធភាព ហើយយើងក៏ខំដំណើរដូចគ្នាហ្នឹងដែរ»។
ចាប់តាំងពីអំឡុងឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៥ រដ្ឋាភិបាលបានសាកល្បងកម្មវិធីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកជំនាញបច្ចេកទេស វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តិនេះ នៅក្នុងក្រសួងចំនួន៧ ហើយចាប់ពីឆ្នាំ២០១៦ រដ្ឋាភិបាលគ្រោងនឹងបន្តបណ្ដុះបណ្ដាលអ្នកជំនាញផ្នែកនេះទៅក្នុងក្រសួងចំនួន៦ បន្ថែមទៀត។
ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ជាភាសាអង់គ្លេសថា អេ.ឌី.ប៊ី (ADB) គឺជាដៃគូពាក់ព័ន្ធយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភដល់កម្មវិធីនេះឲ្យដំណើរការ។
តំណាងធនាគារអភិវឌ្ឍន៍អាស៊ី អ្នកស្រី អេវីលីន វី តាល់ចា (Evelyn V.Talja) ថ្លែងថា ប្រសិនបើនៅតាមក្រសួងនានាមានអ្នកជំនាញបច្ចេកទេស វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តិ គឺវាមានសារសំខាន់យ៉ាងខ្លាំងក្នុងការជួយដល់កំណែទម្រង់ការគ្រប់គ្រងនានា ព្រមទាំងអាចជួយឲ្យសេដ្ឋកិច្ច និងសង្គម អភិវឌ្ឍបានល្អ៖ «ធនាគារអភិវឌ្ឍន៍អាស៊ី ស្វាគមន៍យ៉ាងខ្លាំងចំពោះឯកឧត្តម យឹម ណុលសន ដែលកំពុងតែប្រឹងប្រែងលើបទប្បញ្ញត្តិ ព្រមទាំងដឹកនាំដំណើរសិក្សាក្រុមអ្នកជំនាញ វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តិនៅក្នុងខេត្តសៀមរាប។ អ្នកគ្រប់គ្នាដែលកំពុងមានវត្តមាននៅទីនេះ គឺជាក្រុមអ្នកជំនាញវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តិនានា»។
ពេញមួយថ្ងៃអង្គារ ទី១១ ខែតុលា មានមន្ត្រីវ័យក្មេង និងវ័យកណ្ដាលចំនួន ១០៥នាក់មកពីក្រសួងចំនួន១៤ បានចូលរួមដំណើរសិក្សាវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តិនៅខេត្តសៀមរាប។
ក្រសួងទាំងនោះមាន ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្រសួងយុត្តិធម៌៕