Image may be NSFW.
Clik here to view.
ដោយ រ៉ាន់ សំណាង RFA 2016-10-12
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស យល់ព្រមឲ្យធ្វើបុណ្យខួប ១០០ថ្ងៃលោកបណ្ឌិត កែម ឡី នៅវត្តពោធិយារាម ហៅវត្តចាស់ វិញ បន្ទាប់ពីសាលាក្រុងយល់ពីបំណងច្បាស់លាស់របស់គណៈកម្មការបុណ្យ។
បន្ទាប់ពីនិមន្តចូលប្រជុំជាមួយអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អស់រយៈពេលជាង ១ម៉ោងនៅព្រឹកថ្ងៃទី១២ តុលា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា មានមូលហេតុពីរដែលសាលារាជធានីភ្នំពេញកន្លងទៅ មិនអាចអនុញ្ញាតឲ្យធ្វើបុណ្យខួបគម្រប់ ១០០ថ្ងៃលោកបណ្ឌិត កែម ឡី។ មូលហេតុទីមួយនោះ ខាងសាលាក្រុងភ្នំពេញថាមានមនុស្សជាច្រើនក្រុមដាក់លិខិតស្នើធ្វើបុណ្យលោកបណ្ឌិត កែម ឡី ហើយមូលហេតុទីពីរនោះ ដោយសារសាលាក្រុងមិនទាន់យល់ច្បាស់ពីគោលបំណងរបស់គណៈកម្មការរៀបចំបុណ្យខួប ១០០ថ្ងៃលោកបណ្ឌិត កែម ឡី៖ «យើងអ្នក កែម ឡី និយម គ្រាន់តែធ្វើបុណ្យ។ យើងឈ្លោះប្រកែកជាមួយអ្នកពាក់ព័ន្ធអ្នកណាក៏ដោយ អត់ល្អទេ។ អាត្មាគិតថា អាត្មាចង់យកវប្បធម៌ កែម ឡី សីលធម៌ កែម ឡី មកអនុវត្ត ជាតិយើងវាបានសុខ វាចំណេញ។ បុណ្យ កែម ឡី បានជោគជ័យ បានផលពីរ។ ផលទី១ គឺកិត្យានុភាពរបស់គាត់នៅដដែល។ ផលទី២ គឺជាតិខ្មែរបានក្រោកឈរ ហើយធ្វើការត្រឹមត្រូវ បង្ហាញសកម្មភាពចូលរួមដែលត្រឹមត្រូវ គឺថាផលបានទៅខ្មែរ។ អនាគតទៅ យើងចង់ឃើញខ្មែរទទួលផលពីកិត្យានុភាពលោកបណ្ឌិត ព្រោះលោកជាសារណៈរបស់ជាតិ បើលោកស្លាប់ដើម្បីជាតិ ជនរួមជាតិដែលរស់គួរបន្តបេសកកម្ម ហើយធ្វើកិច្ចការល្អ។ យើងមិនចង់ឃើញលោកបណ្ឌិត កែម ឡី ស្លាប់ ហើយបេសកកម្មរបស់គាត់ត្រូវបានស្លាប់ទេ»។Image may be NSFW.
Clik here to view.
ទាក់ទងនឹងគម្រោងដង្ហែរូបសំណាកលោកបណ្ឌិត កែម ឡី ចេញពីខេត្តកំពង់ស្ពឺ មករាជធានីភ្នំពេញនៅថ្ងៃទី១៣ តុលា វិញ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ការដង្ហែនេះពុំអាចធ្វើទៅបានទេ ដោយសារជាងស្មូនរូបលោកបណ្ឌិត សម្ដែងក្ដីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ ហេតុនេះ ព្រះតេជព្រះគុណសម្រេចយករូបសំណាកបណ្ឌិត កែម ឡី មកតម្កល់កន្លែងមួយក្នុងក្រុងភ្នំពេញ។
ចំណែកការដង្ហែរូបសំណាកលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១៦ តុលា ពីភ្នំពេញទៅស្រុកកំណើតនៅខេត្តតាកែវ វិញ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាឲ្យដឹងថា រូបសំណាកលោកបណ្ឌិត កែម ឡី នឹងហែចេញពីវត្តចាស់ នៅនៅម៉ោង ៧ព្រឹក អមដោយរថយន្ត ៥គ្រឿង។ លុះក្បួនរថយន្តចេញផុតពីវត្តចាស់ បាន ៥នាទីទៅដល់ ១០នាទី ទើបអ្នកចូលរួមហែហមដោយម៉ូតូក្ដី និងរថយន្តក្ដី ចេញដំណើរតាមក្រោយ ហើយក៏មានក្បួនធំមួយទៀតចាំនៅរង្វង់មូលចោមចៅបែកទៅផ្លូវជាតិលេខ៣។ ការរៀបចំដង្ហែក្បួននេះ គឺធ្វើទៅតាមការព្រមព្រៀងជាមួយសាលាក្រុងភ្នំពេញ ដោយបញ្ចៀសកុំឲ្យមានការកកស្ទះចរាចរណ៍។
កាលពីថ្ងៃទី៧ តុលា សាលារាជធានីភ្នំពេញបានចេញលិខិតមួយច្រានចោលសំណើរបស់គណៈកម្មការរៀបចំពិធីបុណ្យ ដោយហាមមិនឲ្យធ្វើបុណ្យខួបគម្រប់ ១០០ថ្ងៃនៅវត្តពោធិយារាម ហៅវត្តចាស់ ដោយតម្រូវឲ្យក្រុមគ្រួសារសពរៀបចំពិធីបុណ្យតាមបែបព្រះពុទ្ធសាសនានៅគេហដ្ឋាន ឬទីកន្លែងបញ្ចុះសពនៅក្នុងស្រុកកំណើតវិញ។
៣ថ្ងៃក្រោយ គឺនៅថ្ងៃទី១០ តុលា ព្រះចៅអធិការវត្តពោធិយារាម ហៅវត្តចាស់ សម្រេចចេញលិខិតមួយដោយមិនអនុញ្ញាតឲ្យគ្រួសារ និងគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ធ្វើបុណ្យខួប ១០០ថ្ងៃ ដោយឯកភាពតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលពុំអនុញ្ញាតឲ្យរៀបចំពិធីបុណ្យនេះក្នុងវត្ត។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កណ្ដាលថ្ងៃនៅក្នុងស្ដារម៉ាត (Star Mart) កាល់តិច (Caltex) ជិតស្ដុបបូកគោរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា។ គិតមកដល់ពេលនេះ មានរយៈពេលជាងបីខែហើយ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់វែកមុខអ្នកបញ្ជាពីក្រោយខ្នងក្នុងករណីឃាតកម្មលោកបណ្ឌិត កែម ឡី ក្រៅតែពីបានឃុំខ្លួនជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ម្នាក់គត់នោះឡើយ។
ជុំវិញឃាតកម្មលោកបណ្ឌិត កែម ឡី ប្រទេសចំនួន៣៦ ដែលជាសមាជិកសហភាពអឺរ៉ុប និងប្រទេសប្រជាធិបតេយ្យធំៗដូចជា សហរដ្ឋអាមេរិក ជប៉ុន កាណាដា និងអូស្ត្រាលី រួមនឹងប្រទេសមួយចំនួនទៀត ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតករណីឃាតកម្មលោក កែម ឡី ដោយឯករាជ្យ ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដដល់ក្រុមគ្រួសារសព។ ការយកចិត្តទុកដាក់លើរឿងឃាតកម្មលើអ្នកវិភាគរូបនេះពីបណ្ដាប្រទេសទាំងជិត ៤០ប្រទេសនេះ ធ្វើឡើងដោយចេញសេចក្ដីប្រកាសរួមគ្នាមួយ បង្ហាញពីកង្វល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយចុះ នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ បុណ្យខួប ១០០ថ្ងៃបណ្ឌិត កែម ឡី នឹងត្រូវប្រារព្ធរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា នៅវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយមានការទទួលស្គាល់ពីសាលារាជធានីភ្នំពេញ។ គណៈកម្មាធិការបុណ្យសពបណ្ឌិត កែម ឡី កំពុងត្រៀមរៀបចំយ៉ាងសកម្ម៕