Image may be NSFW.
Clik here to view.
ដោយ ហង្ស សាវយុត RFA 2016-10-12
អគ្គនាយករងអាជ្ញាធរអប្សរា លោក សុខ សង្វារ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយលោក យេ ជានជន អនុប្រធានគណៈកម្មការគ្រប់គ្រងទេសភាពភ្នំហ៊ងសាន (Huang Shan) របស់ប្រទេសចិន នៅឯខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី១២ ខែតុលា។ អនុស្សរណនៃការយោគយល់នេះ ធ្វើឡើងក្នុងបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអប្សរាជាមួយនឹងគណៈកម្មការគ្រប់គ្រងទេសភាពហ៊ងសាន នៃប្រទេសចិន លើកិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក មានអង្គរវត្ត និងភ្នំហ៊ងសាន។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បង្ហាញជំនឿយ៉ាងមុតមាំថា សម្ព័ន្ធមេត្រីភាពរវាងអាជ្ញាធរអប្សរាទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបុរាណនៅខេត្តសៀមរាប ជាមួយនឹងគណៈកម្មការគ្រប់គ្រងទេសភាពភ្នំហ៊ងសាន នៃខេត្តអាន ហួយ (An Huay) ប្រទេសចិន នឹងមានភាពកាន់តែប្រសើរចាប់ពីពេលនេះតទៅ។
ការបង្ហាញជំនឿមុតមាំលើកិច្ចសហប្រតិបត្តិការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនេះ កើតមានឡើងបន្ទាប់ពីមន្ត្រីអាជ្ញាធរអប្សរាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគណៈកម្មការគ្រប់គ្រងទេសភាពភ្នំហ៊ងសាន របស់ចិន ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការអភិរក្សរមណីយដ្ឋាន ដែលជាសម្បត្តិបេតិភណ្ឌពិភពលោកទាំងពីរកន្លែង។
អភិបាលក្រុងហ៊ង សាន នៃខេត្តអានហួយ គឺលោក គួង ស៊ាវហុង (Kong Xiaohong)។ លោកបានថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅព្រឹកថ្ងៃពុធ ទី១២ ខែតុលា ថា ប្រទេសកម្ពុជា និងចិន មានទំនាក់ទំនងមិត្តភាពជាយូរអង្វែងមកហើយ។ ប្រធានាធិបតីនៃប្រទេសចិន ជាច្រើនរូបក៏ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយព្រះមហាក្សត្រខ្មែរក៏ជាមិត្តយ៉ាងល្អជាមួយប្រទេសចិន។
លោក គួង ស៊ាវហុង បញ្ជាក់ថា អង្គរវត្តរបស់កម្ពុជា គឺជាសម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់មនុស្សជាតិទូទាំងពិភពលោក ចំណែកឯរមណីយដ្ឋានភ្នំហ៊ងសាន របស់ចិន ក៏ជាសម្បត្តិវប្បធម៌មួយដែលមិនអាចកាត់ថ្លៃបានដែរ។ លោកសង្ឃឹមថា តាមរយៈអនុស្សរណៈនៃការយោគយល់ដែលបានចុះហត្ថលេខាជាមួយគ្នារួចហើយ គឺនឹងអាចជជែកអំពីកិច្ចសហប្រតិបត្តិការគ្នា ដើម្បីអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌនៃពិភពលោកទាំងពីរ៖ «ចំពោះតំបន់ភ្នំហ៊ងសាន ហើយនិងតំបន់អង្គរ គឺយើងនឹងសហការគ្នាដើម្បីការអភិរក្សឱ្យបានល្អនៅលើឆាកអន្តរជាតិ។ ថ្មីៗនេះតំបន់ទេសភាពភ្នំហ៊ងសាន និងអង្គរវត្ត កាន់តែរីកចំរើន ធ្វើឱ្យមិត្តភាពរវាងកម្ពុជា-ចិន កាន់តែស្អិតរមួតថែមទៀត»។
រយៈពេលជិត ២០ឆ្នាំហើយ ប្រទេសចិន ក៏បានខិតខំប្រឹងប្រែងជួយជួសជុលប្រាសាទបុរាណមួយចំនួននៅខេត្តសៀមរាប ដែលបែកបាក់ឱ្យប្រសើរឡើងវិញ ដូចជាប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ជាដើម។
អគ្គនាយកអាជ្ញាធរអប្សរា លោក ស៊ុំ ម៉ាប់ មានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈរវាងអាជ្ញាធរអប្សរា ជាមួយគណកម្មការគ្រប់គ្រងទេសភាពហ៊ងសាន ពេលនេះ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងរមណីយដ្ឋានអង្គររបស់កម្ពុជា ជាមួយនឹងទេសភាពភ្នំហ៊ងសាន របស់ចិន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដូចគ្នា ក្នុងក្របខ័ណ្ឌអភិរក្ស ស្រាវជ្រាវ បណ្ដុះបណ្ដាល និងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចិរភាព៖ «ជំរុញការផ្សព្វផ្សាយស្ដីពីរូបភាពរមណីយដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរ បណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍»។
បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារួចមក អាជ្ញាធរអប្សរា និងគណៈកម្មការគ្រប់គ្រងទេសភាពភ្នំហ៊ងសាន របស់ចិន មានគម្រោងតាំងពិព័រណ៍រូបថតរមណីយដ្ឋានរួមគ្នានៅឯប្រាសាទបន្ទាយស្រី ដើម្បីបង្ហាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ឱ្យបានទស្សនានៅថ្ងៃទី១៣ ខែតុលា៕