Quantcast
Viewing all articles
Browse latest Browse all 40045

ជនជាតិ​ដើម​ភាគតិច​គ្រឹង​មួយ​ភូមិ​ទៀត​នៅ​រតនគិរី​ទទួល​បាន​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ដីធ្លី​សមូហភាព

Image may be NSFW.
Clik here to view.
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង ឃុំ​ល្អក់ ស្រុក​អូរជុំ ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​ទទួល​វិញ្ញាបនបត្រ​ដី​ជា​កម្មសិទ្ធិ​សមូហភាព​នៅ​ភូមិ​២ កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Ratha Visal


ដោយ រដ្ឋា វិសាល RFA 2016-10-13

ជនជាតិ​ដើម​ភាគ​តិច​គ្រឹង មួយ​ភូមិ​ថ្មី​ទៀត​នៅ​ខេត្ត​រតនគិរី បាន​ទទួល​វិញ្ញាបនបត្រ​សម្គាល់​កម្មសិទ្ធិ​ដី​សមូហភាព​ផ្លូវការ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ មន្ត្រី​អាជ្ញាធរ និង​តំណាង​សហគមន៍​ចាត់​ទុក​ការ​ចុះ​បញ្ជី​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​ជា​​កម្មសិទ្ធិ​សមូហភាព​នេះ​នឹង​ជួយ​ការពារ​ដីធ្លី​សហគមន៍​ចៀស​ផុត​ពី​ការ​ទន្ទ្រាន​កាន់កាប់​ពី​មជ្ឈដ្ឋាន​ក្រៅ​សហគមន៍។

អ្នក​ភូមិ​ប្រមាណ ១០០​នាក់ រួម​ជាមួយ​មន្ត្រី​មូលដ្ឋាន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តំណាង​ក្រសួង​ពាក់ព័ន្ធ​បាន​ចូលរួម​ពិធី​ចែក​វិញ្ញាបនបត្រ​សំគាល់​ដីធ្លី​សហគមន៍​ភូមិ​ពីរ​ក្នុង​ឃុំ​ពយ ស្រុក​អូរជុំ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា។

ពិធី​សែន​ព្រេន​បែប​ប្រពៃណី និង​ការ​ប្រគុំ​តន្ត្រី​គង រួម​ជាមួយ​របាំ​ចម្រៀង​ជនជាតិ​ដើម​ភាគតិច​​ត្រូវ​បាន​សហគមន៍​រៀបចំ​ធ្វើ​ដើម្បី​អបអរ​ពិធី​ទទួល​បាន​វិញ្ញាបនបត្រ​ដី​សមូហភាព​ដែល​អ្នក​ភូមិ​ទន្ទឹង​រង់ចាំ​ការ​កំណត់​ផ្លូវ​ច្បាប់​តាំង​ពី​ឆ្នាំ​២០១៣ ដើម្បី​អភិរក្ស​ដីធ្លី​អ្នក​ភូមិ​កុំ​ឲ្យ​មាន​ការ​ទន្ទ្រាន​យក​ត​ទៅ​​​ទៀត។

Image may be NSFW.
Clik here to view.
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង ភូមិ​២ ឃុំ​ល្អក់ ស្រុក​អូរជុំ ខេត្ត​រតនគិរី ទទួល​វិញ្ញាបនបត្រ​ដី​ជា​កម្មសិទ្ធិ​សមូហភាព នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Ratha Visal RFA/Ratha Visal

ប្រធាន​សហគមន៍​លោក រ៉ែវ ត្រេន បញ្ជាក់​ថា សុវត្ថិភាព​ដីធ្លី​មាន​សារសំខាន់​ណាស់​ក្នុង​កិច្ច​ការពារ​វប្បធម៌​ប្រពៃណី និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់​ដី​កាន់​តែ​ច្រើន។ លោក​បន្ត​ថា សហគមន៍​លែង​ភ័យ​ខ្លាច​បាត់បង់​ដី​ត​ទៅ​ទៀត ខណៈ​អ្នក​ភូមិ​ទទួល​​បាន​វិញ្ញាបនបត្រ​ផ្លូវការ​ពី​ស្ថាប័ន​ថ្នាក់​ជាតិ៖ «»។
សហគមន៍​ភូមិ​ពីរ​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជា​ជនជាតិ​ដើម​ភាគ​តិច និង​ចុះ​បញ្ជី​ជា​សហគមន៍​នីតិបុគ្គល​ទទួល​ស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​មហាផ្ទៃ តាំង​ពី​ឆ្នាំ​២០១០។ បច្ចុប្បន្ន​អ្នក​ភូមិ​ជាង ១៦០​គ្រួសារ រក្សា​បាន​ដី​ជាង ៨០០​ហិកតារ ដើម្បី​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​សមូហភាព​សហគមន៍។

មេ​ឃុំ​ល្អក់ លោក យ៉ាម ប៉ាន កត់សំគាល់​ថា ចាប់​ពី​សហគមន៍​បង្កើត​បាន​លក្ខន្តិកៈ​សហគមន៍​រួច​មក​ការ​លក់​ដូរ​ដី​សហគមន៍​បាន​បញ្ចប់។ លោក​ថា ការ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព និង​តម្លាភាព​ផ្ទៃក្នុង​សហគមន៍ និង​រក្សា​ដីធ្លី​បាន​នៅ​គង់វង្ស​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ៖ «»។

នៅ​ខេត្ត​រតនគិរី មាន​ជនជាតិ​ដើម​ភាគ​តិច​ចំនួន ៦៥​សហគមន៍ បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ និង​​ចុះ​បញ្ជី​សហគមន៍​នីតិបុគ្គល​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​នៅ​ក្រសួង​មហាផ្ទៃ រួច​ហើយ។

អភិបាល​ខេត្ត​រតនគិរី លោក ថង សាវុន កត់សំគាល់​ដែរ​ថា តំបន់​ជនជាតិ​ដើម​ភាគ​តិច​នៅ​​ខេត្ត​រតនគិរី មាន​ការ​លំបាក​ផ្លូវ​ធ្វើ​ដំណើរ​ចុះ​អនុវត្ត​គោលនយោបាយ​ចុះ​បញ្ជី​ដី​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​ក៏​ពិបាក​ចូល​រួម​ជាមួយ​ក្រុម​ការងារ​ជំនាញ​នា​រដូវ​វស្សា​នេះ។ លោក​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​គាំទ្រ​ពី​ថ្នាក់​ជាតិ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​បាន​រីក​ចំរើន៖ «»។

​ដូច​គ្នា​នេះ​ដែរ រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក សរ សុវណ្ណ បញ្ជាក់​ដែរ​ថា សហគមន៍​ត្រូវ​បង្កើត​ការ​យល់​ដឹង​ពី​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​រួម​ចំណែក​ការពារ​ដីធ្លី​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ។ លោក​ថា ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ត្រូវ​រួម​គ្នា​ជួយ​ពង្រឹង​ការ​យល់​ដឹង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​​ដើម្បី​អនុវត្ត​គោលនយោបាយ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច៖ «»។

​បច្ចុប្បន្ន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​រតនគិរី ចេញ​វិញ្ញាបនបត្រ​សំគាល់​​ដី​សមូហភាព​សហគមន៍​បាន ៥​សហគមន៍។ កំពុង​ស្នើ​សុំ​ចំនួន ២៥​សហគមន៍ និង​ចេញ​លិខិត​​បង្កក​រួច ១០​សហគមន៍៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>