Image may be NSFW.
Clik here to view.
ដោយ ហ៊ុំ ចំរើន RFA 2016-10-13
សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី និងក្រុមការងារនៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ តុលា ធ្វើយុទ្ធនាការផ្សព្វផ្សាយនៅតាមមូលដ្ឋាន ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ យុទ្ធនាការនេះ រៀបចំនៅតាមតំបន់ឃុំ-សង្កាត់ណាដែលមានចំនួនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតតិចជាងគេ។
ការផ្សព្វផ្សាយនេះ រៀបចំឡើងជាវេទិកាសាធារណៈនៅសាលាឆទានភូមិទម្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ និងមានប្រជាពលរដ្ឋប្រមាណ ៦០នាក់ចូលរួម។
សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក សោ ចាន់ដេត មានប្រសាសន៍នៅថ្ងៃទី១៣ តុលា ថា យុទ្ធនាការផ្សព្វផ្សាយនេះក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីសារសំខាន់នៃការចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិទៅបោះឆ្នោតជ្រើសរើសតំណាងឃុំ-សង្កាត់របស់ខ្លួននាពេលខាងមុខ។ លោកបន្ថែមថា ប្រជាពលរដ្ឋនៅតាមឃុំ-សង្កាត់ក្នុងខេត្តបន្ទាយមានជ័យ មួយចំនួន ពុំបានយល់ដឹងពីសារសំខាន់នៃការចុះឈ្មោះបោះឆ្នោតនោះទេ៖ «កន្លែងដែលខ្ញុំមកធ្វើនេះ ទើបមានប្រជាពលរដ្ឋប្រមាណ ៣០ភាគទេដែលបានចុះឈ្មោះបោះឆ្នោត។ អ៊ីចឹងហើយបានជាខ្ញុំព្រួយបារម្ភ ហើយចុះមកផ្សព្វផ្សាយ ហើយនៅខេត្តបន្ទាយមានជ័យ ខ្ញុំឃើញមាន ៣៤ឃុំ-សង្កាត់ដែលមានភាគរយពលរដ្ឋចុះឈ្មោះបោះឆ្នោតតិច»។
ពលរដ្ឋម្នាក់រស់នៅភូមិទម្លាប់ ដែលបានចូលរួមស្ដាប់ក្នុងវេទិកា លោក តាន់ ចន្ទ្រា ថ្លែងថា ក្រោយពីបានចូលរួមក្នុងវេទិកានេះ ធ្វើឲ្យពួកគាត់បានយល់ដឹងបន្ថែមទៀតអំពីសារសំខាន់នៃការចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញតួនាទីជាប្រជាពលរដ្ឋខ្មែរ។ លោកអះអាងថា កន្លងទៅ ពុំមានស្ថាប័នណាមកផ្សព្វផ្សាយផ្ដល់ចំណេះដឹងការចុះឈ្មោះបោះឆ្នោតដល់ពួកគាត់ក្នុងមូលដ្ឋាននៅឡើយទេ៖ «ខ្ញុំមកស្ដាប់ដើម្បីចង់បានព័ត៌មានលម្អិតឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីងាយស្រួលយកទៅផ្សព្វផ្សាយដល់ពលរដ្ឋក្បែរខាងដែលមិនទាន់ចុះឈ្មោះ បានទៅចុះឈ្មោះបោះឆ្នោតគ្រប់គ្នា»។
វេទិកានេះមានប្រជាពលរដ្ឋមកពី ៥ភូមិក្នុងឃុំប្រាសាទ ចូលរួមស្ដាប់សមាជិកព្រឹទ្ធសភា បកស្រាយពន្យល់ប្រមាណ ១ម៉ោង ដើម្បីជំរុញឲ្យពួកគាត់ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។
ប្រធានលេខាគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក ហ៊ី គិមសេង សាទរនឹងការចុះផ្សព្វផ្សាយនេះ ថាជារឿងល្អដើម្បីជួយជំរុញឲ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោត។
ទោះជាយ៉ាងនេះក្ដី លោកថា ប្រជាពលរដ្ឋដែលធ្វើការងារនៅក្នុងស្រុកទៅចុះឈ្មោះបោះឆ្នោតជាបន្តបន្ទាប់ ពុំមានបញ្ហាឡើយ ប៉ុន្តែលោកព្រួយបារម្ភខ្លាចក្រែងពលរដ្ឋដែលទៅធ្វើការចំណាកស្រុកនៅក្រៅប្រទេស មិនអាចមកចុះឈ្មោះបានគ្រប់គ្នា៖ «បាទ! ការផ្សព្វផ្សាយនេះមិនអីទេ ហើយកន្លងមកមេភូមិនៅតាមមូលដ្ឋាន ក៏បានចុះអប់រំពលរដ្ឋឲ្យចុះឈ្មោះបោះឆ្នោតជាហូរហែមកហើយ។ បើទោះជាមានសល់ គឺមានតែអ្នកដែលទៅថៃ ទេ ព្រោះខេត្តបន្ទាយមានជ័យ មានពលរដ្ឋទៅថៃ ច្រើន»។
សមាជិកព្រឹទ្ធសភា ធ្វើយុទ្ធនាការផ្សព្វផ្សាយជំរុញពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតនៅខេត្តបន្ទាយមានជ័យ ចំនួន ១០ថ្ងៃមកហើយ ក្នុងនោះមួយថ្ងៃរៀបចំវេទិកាចំនួន ២កន្លែង។ លោក សោ ចាន់ដេត បញ្ជាក់ថា កម្មវិធីនេះនឹងធ្វើជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
របាយការណ៍គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បង្ហាញថា ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតហើយនៅក្នុងខេត្តនេះ គិតត្រឹមថ្ងៃទី១២ តុលា មានចំនួនជាង ២២ម៉ឺននាក់ (២២៣.១៤៤នាក់) ក្នុងចំណោមប្រជាពលរដ្ឋជាង ៤៧ម៉ឺននាក់ (៤៧៤.៨០៣នាក់)៕