Image may be NSFW.
Clik here to view.
ដោយ ហង្ស សាវយុត RFA 2016-10-13
គណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប ឱ្យដឹងថា គេបានរៀបចំពាក្យបណ្ដឹងរួចហើយ ដើម្បីដាក់ជូនគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រឆាំងនឹងក្រុមប្រឹក្សាឃុំកំពង់ថ្កូវ នៃស្រុកក្រឡាញ់ ពីបទមិនអនុញ្ញាតឱ្យក្រុមការងារគណបក្សទៅផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត។ ការដាក់ពាក្យប្ដឹងក្រុមប្រឹក្សា ឃុំកំពង់ថ្កូវ ចម្ងាយជិត ៧០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប នេះ បន្ទាប់ពីក្រុមប្រឹក្សាឃុំបានបញ្ជាឱ្យកម្លាំងប៉ូលិសជាច្រើនទៅរារាំងសកម្មភាពរបស់គណបក្សប្រឆាំងមិនឱ្យដើរចាក់មេក្រូផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋជុំវិញរឿងទៅចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃទី១២ ខែតុលា។
គណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប ចោទប្រកាន់មន្ត្រីក្រុមប្រឹក្សាឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ថាបានគាបសង្កត់ និងរឹតបន្តឹងសិទ្ធិសេរីភាពរបស់គណបក្សប្រឆាំងយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន។
គណបក្សប្រឆាំងបានព្រមានថា នឹងដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមប្រឹក្សាឃុំកំពង់ថ្កូវ នេះ ពីបទប្រើកម្លាំងប៉ូលិសទៅរារាំងពួកគេមិនឱ្យចាក់មេក្រូផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតក្នុងពេលដែលដំណើរការចុះឈ្មោះអ្នកបោះឆ្នោតទៅក្នុងបញ្ជី គ.ជ.ប ថ្មី កំពុងតែប្រព្រឹត្តទៅបានជាង ៤០ថ្ងៃទៅហើយនោះ។
អនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប គឺលោក សុខ គឹមសេង។ លោកមានប្រសាសន៍ថា កាលពីថ្ងៃទី១២ ខែតុលា ក្រុមការងារគណបក្សរបស់លោកបានទៅចាក់សារសំឡេងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដើម្បីប្រាប់ឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ស្រាប់តែបន្តិចក្រោយមក ក្រុមប្រឹក្សាឃុំកំពង់ថ្កូវ បានទៅដល់ ហើយក៏បានបញ្ជាកម្លាំងប៉ូលិសឱ្យទៅរារាំងមិនឱ្យក្រុមរបស់លោកចាក់ផ្សាយតាមឧបករណ៍បំពងសំឡេងនោះទៀតទេ។
លោក សុខ គឹមសេង ចាត់ទុកសកម្មភាពរារាំងរបស់ក្រុមប្រឹក្សាកំពង់ថ្កូវ ព្រមទាំងកម្លាំងប៉ូលិសមកលើសកម្មភាពគណបក្សសង្គ្រោះជាតិថា គឺជាការប្រើអំណាចខុសច្បាប់៖ «អាជ្ញាធរឃុំគាត់ខុសច្បាប់ គឺគាត់ចេញលិខិតហាមឃាត់តែម្ដង។ កន្លងមកគឺនៅស្រុកទាំង១២ មានសូទ្រនិគម ជីក្រែង ស្វាយលើ ស្រុកប្រាសាទបាគង ជាដើម គេមិនដែលរារាំងសកម្មភាពផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនោះទេ»។
លោក សុខ គឹមសេង ឱ្យដឹងថា គណបក្សសង្គ្រោះជាតិ បានរៀបចំឯកសាររួចហើយដើម្បីប្ដឹងប្រឆាំងនឹងមន្ត្រីក្រុមប្រឹក្សាឃុំកំពង់ថ្កូវ នោះ។ ក៏ប៉ុន្តែមន្ត្រីក្រុមប្រឹក្សាឃុំកំពង់ថ្កូវ អះអាងថា អាជ្ញាធរមិនបានធ្វើខុសអ្វីទេ បើគ្រាន់តែហាមឃាត់គណបក្សប្រឆាំងមិនឱ្យចាក់មេក្រូផ្សព្វផ្សាយ ដោយសារតែគណបក្សមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុន។
Image may be NSFW.
Clik here to view.
មេឃុំកំពង់ថ្កូវ លោក លន់ រួប បានច្រានចោលការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិ ដោយថា គឺគណបក្សទៅវិញទេដែលទៅធ្វើសកម្មភាពផ្សព្វផ្សាយចាក់មេក្រូនៅក្នុងទឹកដីរបស់លោកដោយពុំមានច្បាប់។ លោកមេឃុំបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែតុលា មានសកម្មជនគណបក្សសង្គ្រោះជាតិ ប្រមាណ ៩នាក់ បាននាំគ្នាធ្វើសកម្មភាពចាក់ផ្សាយមេក្រូនៅក្នុងទឹកដីរបស់លោក ហើយរូបលោកគ្រាន់តែទាមទារឱ្យមានកិច្ចសហការជាមួយអាជ្ញាធរដោយធ្វើច្បាប់ឱ្យបានត្រឹមត្រូវ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនយល់ព្រម។
លោក លន់ រួប ប្រតិកម្មថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ប្ដឹងរូបលោក គឺលោកក៏នឹងដាក់ពាក្យប្ដឹងវិញដែរពីបទប្រមាថមកលើអាជ្ញាធរ៖ «ព្រោះខ្ញុំទាររកច្បាប់នេះ គឺដើម្បីការពារសុវត្ថិភាពជូនពួកគាត់។ គាត់ខឹងឆេវឆាវ ត្មះតិះដៀលខ្ញុំ។ បើគាត់ដាក់ពាក្យប្ដឹង ខ្ញុំក៏ដាក់ពាក្យប្ដឹងដែរ»។
នេះជាលើកទី២ហើយ ដែលគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប បានប្ដឹងចោទប្រកាន់អាជ្ញាធរពីបទរារាំងមិនឱ្យផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោត ចាប់តាំងតែពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដំណើរការចុះឈ្មោះអ្នកបោះឆ្នោតទៅក្នុងបញ្ជីថ្មីកាលពីដើមខែកញ្ញា មក។ កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ ក្រុមយុវជនគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប ធ្លាប់បានប្ដឹងអភិបាលក្រុងសៀមរាប លោក សូ ប្លាតុង ម្ដងមកហើយពីបទថា បានរារាំងយុវជនចំនួនជាង ៦០នាក់ មិនឱ្យដង្ហែក្បួនតាមដងផ្លូវក្នុងទីក្រុង ដើម្បីផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោត។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប លោក នឹម វ៉ាន់សំ មានប្រសាសន៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ថា ករណីនៅឃុំកំពង់ថ្កូវ នោះ បណ្ដាលមកពីអាជ្ញាធរមិនអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពផ្សព្វផ្សាយបានជាមានបញ្ហាកើតឡើង។
លោក នឹម វ៉ាន់សំ យល់ថា បើទោះបីជាគណបក្សសង្គ្រោះជាតិ យកខ្លឹមសាររបស់ គ.ជ.ប ទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតមែន ក៏ប៉ុន្តែទោះយ៉ាងណាក៏វាហាក់ដូចជាឆ្លៀតយកចំណេញខាងនយោបាយដែរ ពីព្រោះតែគណបក្សជាច្រើនទៀតគេមិនបានធ្វើដូច្នេះទេ៖ «ខ្ញុំមិនដឹងជាសម្រួលយ៉ាងម៉េច បើយោងទៅតាមការធ្លាប់ប្ដឹងផ្ដល់គ្នានៅក្រុងសៀមរាប ម្ដងមកហើយ រហូតទៅដល់ គ.ជ.ប ហើយ គ.ជ.ប គ្រាន់តែតម្រូវឱ្យគណបក្សត្រូវសុំច្បាប់អាជ្ញាធរនោះ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា បញ្ហារវាងគណបក្សសង្គ្រោះជាតិ និងអាជ្ញាធរឃុំកំពង់ថ្កូវ ដែលកំពុងតែកើតមាននោះ គឺបណ្ដាលមកពីខ្វះការយោគយល់គ្នា។ តាមពិតបញ្ហានោះមិនធំដុំទេ ប្រសិនបើអាជ្ញាធរមូលដ្ឋាន ហើយនិងគណបក្សនយោបាយយោគយល់គ្នា គឺពិតជាអាចធ្វើការជាមួយគ្នាបាន៖ «គ.ជ.ប សូមអំពាវនាវឱ្យភាគីពាក់ព័ន្ធ អាជ្ញាធរ គណបក្សនយោបាយ ព្រមទាំងសង្គមស៊ីវិល គឺមុននឹងធ្វើអ្វី សូមឱ្យជួបនិយាយគ្នាបន្តិច នោះអាចមិនមានរឿងអ្វីកើតឡើងទេ»។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សនយោបាយ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល និងអ្នកដែលជួយផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ក៏ប៉ុន្តែជានីតិវិធី គឺ គ.ជ.ប ក៏សូមឱ្យអ្នកជួយផ្សព្វផ្សាយស្ដីពីការទៅចុះឈ្មោះបោះឆ្នោតនោះ ត្រូវសុំច្បាប់ទៅអាជ្ញាធរដែរ ពីព្រោះតែអាជ្ញាធរនៅតាមមូលដ្ឋាន គឺជាអ្នកគ្រប់គ្រងទឹកដី និងសន្តិសុខនៅតាមតំបន់៕