Image may be NSFW.
Clik here to view.
ប៊ុន សេងគង់ ភ្នំពេញ ប៉ុស្តិ៍ | Thu, 13 October 2016
ភ្នំពេញៈ ភ្លៀង កុំព្យូទ័រខូច ប្រព័ន្ធអ៊ីនធឺណិតខ្សោយ បុគ្គលិកគ្មានបទពិសោធ និងភាពតានតឹងផ្នែកនយោបាយគឺជាបញ្ហាប្រឈមដែល គជប កំពុងតែជួបប្រទះក្នុងពេលដែលខ្លួនកំពុងធ្វើការចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតចំនួន ៩,៦ លាននាក់ដែលគ្រោងនឹងបញ្ចប់នៅខែក្រោយ។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីម្សិលមិញដើម្បីរាយការណ៍អំពីការវិវឌ្ឍនៃដំណើរការចុះឈ្មោះបោះឆ្នោតសមាជិក គជប លោក រ៉ុង ឈុន បានថ្លែងថាឧបករណ៍មួយចំនួនមិនដំណើរការហើយមិនអាចភ្ជាប់ទៅក្នុងប្រព័ន្ធអ៊ីនធឺណិតបាន និងកំហុសរបស់មនុស្សនៅតែជាបញ្ហាចោទនៅក្នុងឃុំមួយចំនួន។
លោកថ្លែងថាប្រហែលជា ៥៤ ភាគរយនៃអ្នកដែលមានសិទ្ធិបោះឆ្នោតបានចុះឈ្មោះនៅក្នុងប្រព័ន្ធថ្មីនេះទោះបីជាមួយរយៈថ្មីៗនេះមានភ្លៀងធ្លាក់ខ្លាំងដែលបង្កឲ្យមានផលវិបាកក្នុងការធ្វើដំណើរនៅតាមតំបន់មួយចំនួនក្តី។
លោកក៏មានការព្រួយបារម្ភផងដែរពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិប៉ុន្តែលោកក៏សង្ឃឹមផងដែរថាបញ្ហានយោបាយនឹងធូរស្រាលឡើងវិញពីព្រោះគណបក្សទាំងពីរបានធ្វើនូវអ្វីដែលហៅថា "បទឈប់បាញ់គ្នា"ដែលបានប្រកាសពីមុនពេលបុណ្យភ្ជុំបិណ្ឌ។
លោក ឈុន បន្ថែមថា៖ «កម្ដៅនយោបាយបានធ្លាក់ចុះពី ៩០ អង្សាទៅ ៨០ អង្សា។ យើងចង់ឲ្យកម្ដៅនយោបាយធ្លាក់ចុះដល់សូន្យអង្សា។ យើងចង់ឲ្យអ្នកនយោបាយអង្គុយជាមួយគ្នាស្វែងរកដំណោះស្រាយដើម្បីធានាឲ្យប្រាកដថាអ្នកនយោបាយទាំងអស់មកពីគ្រប់ភាគីមានវត្តមាននៅពេលដែលពេលវេលាបោះឆ្នោតមកដល់»៕ NS