
ដោយ សាន សែល RFA 2016-10-14
ប្រជាពលរដ្ឋរំលឹកឡើងវិញអំពីការលះបង់របស់បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនយោបាយ ក្នុងពិធីបុណ្យខួប ១០០ថ្ងៃឧទ្ទិសជូនរូបលោក (កែម ឡី)។ ប្រជាពលរដ្ឋដែលបានចូលរួមពិធីបុណ្យខួបឲ្យដឹងថា ពួកគាត់មិនបំភ្លេចការលះបង់របស់លោកនោះទេ។
នៅពេលព្រឹក រូបចម្លាក់ស្ពាន់បណ្ឌិត កែម ឡី ត្រូវបានគេរំកិលពីព្រះវិហារ នៃវត្តចាស់ ទៅតម្កល់ក្នុងរោងបុណ្យ ដោយមានព្រះសង្ឃ និងពលរដ្ឋឈរអមលើកដៃសំពះ ដោយមានសំឡេងសូរស័ព្ទធម៌។
លោកស្រី វ៉ាត ស្រី ស្កាត់មកពីខេត្តបាត់ដំបង ចូលរួមបុណ្យ ១០០ថ្ងៃនៅភ្នំពេញ។ លោកស្រីរំឭកពីការលះបង់របស់បណ្ឌិត កែម ឡី ដែលនិយាយពន្យល់ឲ្យពលរដ្ឋ ដូចជាលោកស្រីបានចេះដឹងរឿងរ៉ាវសង្គម៖ «»។
ចំណែកម្ដាយរបស់បណ្ឌិត កែម ឡី ដែលទើបធ្វើដំណើរមកពីស្រុកកំណើត មករៀបចំបុណ្យកូននិយាយទាំងអួលដើមកថា ការបាត់បង់នេះមិនអាចមានអ្វីមកប៉ះប៉ូវបានឡើយ។ លោកស្រីនឹកឃើញដល់គ្រាដែលកូនស្កាត់មកជួបសួរសុខទុក្ខ៖ «»។
បន្ថែមពីលើនេះ លោកស្រីចង់ឲ្យការលះបង់របស់កូនលោកស្រីក្លាយជាការជំរុញឲ្យប្រជាជនខិតខំប្រឹងប្រែងធ្វើការ និងលះបង់ដើម្បីសង្គមដូចអ្វីដែលកូនលោកស្រីបានធ្វើ។
ភរិយារបស់បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា កំពុងស្ថិតក្រៅប្រទេសមិនអាចចូលរួមពិធីបុណ្យនេះបានទេ។ យ៉ាងនេះក្ដី ពេលគេលើករូបចម្លាក់បណ្ឌិត កែម ឡី ដាក់តម្កល់នៅរោងបុណ្យ បងប្អូនសាច់ញាតិទាក់ទងលោកស្រីនិយាយតាមវីដេអូ ដើម្បីបង្ហាញពីដំណើរប្រព្រឹត្តទៅនៃពិធីបុណ្យ។ ម្ដាយក្មេករបស់លោកស្រី ប៊ូ រចនា បញ្ជាក់ថា គាត់មិនអន់ចិត្តនឹងកូនប្រសាស្រីនោះទេ៖ «»។
ដំបូងឡើយសាលារាជធានីភ្នំពេញ បានបដិសេធមិនអនុញ្ញាតឲ្យរៀបចំបុណ្យ ១០០ថ្ងៃ នៅទីតាំងវត្តចាស់នោះទេ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលចូលរួមពិធីបុណ្យនេះ សាទរចំពោះការសម្រេចចិត្តឡើងវិញ របស់សាលារាជធានីភ្នំពេញ ដែលយល់ព្រមឲ្យមានការរៀបចំបុណ្យនៅវត្តចាស់។ ព្រះអង្គក៏សង្កេតឃើញពីការចងចាំរបស់ពលរដ្ឋចំពោះការងាររបស់បណ្ឌិត កែម ឡី៖ «»។
បណ្ឌិត កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងហាងលក់ទំនិញមួយក្នុងស្ថានីយសាំងកាល់តិច (Caltex) ស្តុបបូកគោ រាជធានីភ្នំពេញ៕


















