Quantcast
Viewing all articles
Browse latest Browse all 40045

អ្នក​បឹងកក់​សុំ​អន្តរាគមន៍​ពី​អ្នកស្រី រ៉ូណា ស្មីត ដើម្បី​បាន​ដោះលែង​អ្នកស្រី ទេព វន្នី

Image may be NSFW.
Clik here to view.
សកម្មជន​បឹង​កក់​ប្រមូល​ផ្ដុំ​គ្នា ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​អ្នករាយការណ៍​ពិសេស អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។ RFA/So Chivy


ដោយ​ សុ ជីវី RFA 2016-10-13

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​បឹងកក់ ប្រមាណ ៤០​នាក់ ប្រមូល​ផ្ដុំ​គ្នា​ស្រែក​តវ៉ា​នៅ​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា។ ពួកគេ​ដាក់​ញត្តិ​មួយ​ទៅ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​អោយ​មាន​ការ​ដោះលែង​ស្ត្រី​បឹងកក់ មួយ​រូប ដែល​កំពុង​ជាប់​ឃុំ។

ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​របស់​អ្នក​មាន​ជម្លោះ​ដីធ្លី​ក្នុង​តំបន់​បឹងកក់ បាន​ស្នើ​ដល់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ជួយ​អោយ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី ពី​ពន្ធនាគារ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​រូប​អ្នកស្រី។

ស្រប​គ្នា​នេះ ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ទាមទារ​ថា អ្នកស្រី ទេព វន្នី ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ដែល​ចាំបាច់​ត្រូវ​មាន​ការ​ដោះលែង​អ្នកស្រី​មក​វិញ។ ពួកគេ​ក៏​អំពាវ​នាវ​ដល់​អ្នកស្រី រ៉ូណា ស្មីត អោយ​ជួយ​ដល់​រឿង​នេះ៖ «»។
ក្នុង​ញត្តិ​របស់​អ្នក​សហគមន៍​បឹងកក់ បាន​លើក​ឡើង​ថា អ្នកស្រី ទេព វន្នី ដែល​ជា​តំណាង​សហគមន៍​បឹងកក់ បាន​ជាប់​ក្នុង​ឃុំ​រយៈពេល ៥៩​ថ្ងៃ​មក​ហើយ។ អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា នៅ​ពេល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ក្នុង​សហគមន៍​បឹងកក់។ ភ្លាមៗ​នោះ​អ្នកស្រី​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ ៨​ម៉ឺន​រៀល។ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ៤​នាក់ រួម​មាន​អ្នកស្រី ទេព វន្នី ផង ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ចំនួន ៦​ខែ ពី​បទ​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ។ លើស​ពី​នេះ​ អ្នកស្រី ទេព វន្នី ក៏​ត្រូវ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​២០១៣។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី បូវ សោភា រំពឹង​ថា សំណើ​នៅ​ពេល​នេះ​ នឹង​ត្រូវ​​​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លើក​ឡើង​ទៅ​កាន់​រដ្ឋាភិបាល​ដើម្បី​អោយ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី៖ «ព្រោះ​អី​អ្នកស្រី ទេព វន្នី ១០០​ភាគរយ ប្រឹងប្រែង​តវ៉ា​រឿង​ដីធ្លី​នៅ​តំបន់​បឹងកក់...»។

​សម្រែក​ទាមទារ​របស់​ក្រុម​សហគមន៍​បឹងកក់ បាន​ជំរុញ​អោយ​មន្ត្រី​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ចេញ​មក​ជួប​អ្នក​តវ៉ា និង​បញ្ជាក់​ថា នឹង​នាំ​យក​ញត្តិ​ទៅ​ជូន​អ្នក​រាយការណ៍​ពិសេស ដែល​កំពុង​ជាប់​បេសកកម្ម​នៅ​ខាង​ក្រៅ​ការិយាល័យ។ មន្រ្តី​រូប​នោះ​បញ្ជាក់​ថា ការិយាល័យ​ឧត្តម​ស្នងការ​សហប្រជាជាតិ​នៅ​តែ​តាមដាន​បញ្ហា​របស់​អ្នក​បឹងកក់​នេះ៖ «អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ បាន​ដឹង​រឿង​នេះ ហើយ​អ្នកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​អ្នកស្រី ទេព វន្នី កាល​ពី​ម្សិលមិញ...»។

បើ​ទោះ​ជា​យ៉ាង​ណា តំណាង​អ្នក​តវ៉ា​ចំនួន ៤​នាក់ ក៏​ត្រូវ​អនុញ្ញាត​អោយ​ចូល​ទៅ​ពិភាក្សា​បន្ថែម​ពី​ញ្ញតិ​របស់​ពួកគេ។

ក្នុង​លិខិត​របស់​តំណាង​សហគមន៍​បឹងកក់ ក៏​បាន​អំពាវនាវ​ដល់​អ្នកស្រី រ៉ូណា ស្មីត ឲ្យ​អន្តរាគមន៍​បញ្ចប់​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ដែរ។

​អ្នកស្រី បូវ សោភា តំណាង​សហគមន៍​បឹងកក់ សង្ឃឹម​ថា នឹង​ទទួល​បាន​ផល​ល្អ​ពី​ការ​ស្នើ​សុំ​អន្តរាគមន៍​នេះ បន្ទាប់​ពី​ដឹង​ថា អ្នកស្រី រ៉ូណា ស្មីត បាន​ទៅ​សួរ​សុខទុក្ខ​អ្នកស្រី ទេព វន្នី ដល់​ពន្ធនាគារ​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា៖ «ស្រប​ពេល​អ្នក​រាយការណ៍​ពិសេស​មក​នេះ ខ្ញុំ​ជឿជាក់​ថា អ្នកស្រី ទេព វន្នី នឹង​​សេរីភាព...»។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា ដើម្បី​ធ្វើ​ទស្សនកិច្ច​សិក្សា​វាយ​តម្លៃ​លើ​ស្ថានភាព​នយោបាយ​ទូទៅ និង​ទិដ្ឋភាព​ផ្សេងៗ​នៃ​ការ​រើសអើង។ ទស្សនកិច្ច​របស់​អ្នកស្រី​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>