Image may be NSFW.
Clik here to view.
ដោយ តាំង សារ៉ាដា RFA 2016-10-14
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រកាសថា រដ្ឋាភិបាលនឹងមិនចូលរួមពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ របស់បណ្ឌិត កែម ឡី នោះទេ ដោយសារពិធីនេះមិនមែនជាពិធីបុណ្យផ្លូវការរបស់ជាតិ។
លោក សុខ ឥសាន អះអាងថា បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសអំពីការសោកស្ដាយចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី ដែលជាធនធានមនុស្សដ៏សំខាន់ក៏ដោយ តែលោក ហ៊ុន សែន នឹងមិនទៅបំពាក់កម្រងផ្កាកាន់ទុក្ខនោះទេ។
ទោះជាយ៉ាងណាក៏ដោយ សាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលទទួលស្គាល់ថា ខ្លួនសោកស្ដាយចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី ដែលជាធនធានមនុស្សដ៏សំខាន់មែន នោះប្រមុខរដ្ឋាភិបាលមិនត្រូវព្រងើយកន្តើយ ឬបង្កភាពស្មុគស្មាញដល់ពិធីបុណ្យនេះទេ។ ផ្ទុយទៅវិញ មន្ត្រីរដ្ឋាភិបាលគួរតែនាំគ្នាទៅដាក់កម្រងផ្កាដល់ពិធីបុណ្យនេះ ហើយម្យ៉ាងទៀតរដ្ឋាភិបាលគួរផ្ដល់ងារកិត្តិយសដល់លោកបណ្ឌិត កែម ឡី ប្រសើរជាង។
ចំណែកអ្នកនាំពាក្យបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ វិញអះអាង ថា លោកនឹងដឹកនាំតំណាងរាស្ត្របក្សប្រឆាំងទាំងអស់ទៅបំពាក់កម្រងផ្កា និងចូលបច្ច័យដល់ពិធីបុណ្យគម្រប់ ១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី ដែលនឹងប្រារព្ធធ្វើឡើងនៅវត្តពោធិយារាម ហៅវត្តចាស់ នោះ។ លោក យឹម សុវណ្ណ បន្តថា គណបក្សសង្គ្រោះជាតិ នៅតែសោកស្ដាយចំពោះការបាត់បង់វីរបុរសដ៏កម្រ និងដ៏មានធនធានរបស់ប្រទេស ហើយជំរុញឲ្យរដ្ឋាភិបាលចាប់អ្នកបញ្ជាពីក្រោយឃាតកម្មដ៏សាហាវមួយនេះ៕