Image may be NSFW.
Clik here to view.
ដោយ ម៉ម មុនីរតន៍ RFA 2016-10-14
ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅដោយនិរទេសខ្លួន បានរិះគន់រដ្ឋាភិបាលចំពោះការបន្តខ្ចីលុយចិន បន្ថែមទៀតនេះ។ លោក សម រង្ស៊ី បានហៅការខ្ចីលុយចិន ក្នុងដំណាក់កាលចុងក្រោយរបស់លោករដ្ឋាភិបាល លោក ហ៊ុន សែន ថា មិនខុសពីមនុស្សកញ្ជើធ្លុះឡើយ។ ដោយឡែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមវិញ យល់ឃើញថា បញ្ហានេះជាការវិវត្តន៍មួយដ៏គួរឲ្យព្រួយបារម្ភ ជាពិសេសរាល់ការអភិវឌ្ឍទាក់ទងគម្រោងរបស់ចិន គឺតែងតែផ្ដល់ផលមិនល្អឡើយ សម្រាប់ពលរដ្ឋនៅក្នុងមូលដ្ឋាន។
ប្រតិកម្មនឹងការរិះគន់នេះ មន្ត្រីនាំពាក្យរបស់គណបក្សគ្រប់គ្រងអំណាច បានហៅសារនយោបាយរបស់ប្រមុខដឹកនាំបក្សប្រឆាំងនៅពេលនេះថា ពុំមានតម្លៃជាមនុស្សជាតិឡើយ។
ការច្រានចោលពីជំហររបស់លោក សម រង្ស៊ី នេះ ត្រូវបានលោក សុខ ឥសាន ចំអកថា មេបក្សប្រឆាំងនេះ គឺតែងធ្វើអ្វីដើម្បីតែអំណាច និងមហិច្ឆតារបស់ខ្លួន ដោយពុំបានគិតពីផលប្រយោជន៍ជាតិ និងសង្គមនោះទេ។ លោកបន្តថា ការព្រួយបារម្ភរបស់លោក សម រង្ស៊ី នេះវាជាការព្រួយបារម្ភដែលជ្រុលហួសហេតុពេកទៅហើយ។ ម្យ៉ាងវិញទៀត ផ្អែកលើការវាស់វែង រដ្ឋាភិបាលនៅតែអាចមានលទ្ធភាពខ្ចីលុយបានច្រើនជាងនេះទៀត ដោយសារការខ្ចីនេះ គឺស្ថិតក្រោមកម្រិតដែលមានបញ្ញត្តិដោយច្បាប់នៅឡើយ។
លោកបន្តថា៖ «មេបក្សប្រឆាំងហ្នឹងគឺសុទ្ធតែមេញុះញង់ហើយ ដើម្បីធ្វើម៉េចបង្ខូចឈ្មោះរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ហើយលើកតម្កើងខ្លួនឯង។ ឥឡូវនេះសម្ដីរបស់គាត់វាហាក់បីដូចឆ្កែឆ្កួតទៅហើយ ប៉ះអីខាំហ្នឹងៗ អត់រើសមុខទេ»។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលនៅពេលនេះ ធ្វើឡើងក្រោយពីប្រធានគណបក្សប្រឆាំង រិះគន់តាមរយៈការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរី ជុំវិញបំណុលចិន កាលពីយប់ថ្ងៃទី១៣ ខែតុលា។
លោក សម រង្ស៊ី និយាយថា ការវិវត្តន៍ថ្មីនេះ គឺបានបង្ហាញពីកង្វល់កាន់តែខ្លាំងចំពោះវាសនាកម្ពុជា ទៅថ្ងៃមុខ ចំពោះបំណុលចិននេះ។ លោកសង្កត់ធ្ងន់ថា ដោយសារប្រទេសកម្ពុជា មានអំពើពុករលួយខ្ពស់ ចាយលុយមិនមានតម្លាភាព ទើបធ្វើតម្រូវការថវិកានៅតែមានការខ្វះខាតបែបនេះ។ មិនតែប៉ុណ្ណោះ លោក សម រង្សី ប្រៀបធៀបថា ការប្រើប្រាស់ដោយពុំមានការត្រួតពិនិត្យត្រឹមត្រូវនេះ មិនខុសពីមនុស្សកញ្ជើធ្លុះឡើយ។
ម្យ៉ាងទៀតលោក សម រង្ស៊ី យល់ឃើញថា អ្នកដែលត្រូវរែកពុនបន្ទុកដ៏ធ្ងន់នេះ គឺពុំមែនជារដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទេ ប៉ុន្តែបញ្ហានេះជាការទទួលខុសត្រូវរបស់ពលរដ្ឋទៅវិញ៖ «លោក ហ៊ុន សែន រដ្ឋាភិបាលរបស់គាត់បានទៅខ្ចីលុយប្រទេសចិន យ៉ាងសន្ធឹកសន្ធាប់។ អាកម្ចីលុយពីប្រទេសចិននេះ ធ្វើឲ្យខ្ញុំព្រួយបារម្ភ ពីព្រោះលុយដែលខ្ចីពីប្រទេសចិន នេះបូកសរុបទៅរាប់ពាន់លានដុល្លារ។ ខ្ចីមកមិនដឹងយកមកធ្វើអី អត់មានការតាមដានត្រួតពិនិត្យឃ្លាំមើល...»។
នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនៃការចុះហត្ថលេខាលើពិធីសារចំនួន ៣១បន្ថែមទៀត កាលពីថ្ងៃទី១៣ ខែតុលា មហាអំណាចចិន សម្រេចលុបបំណុលដែលកម្ពុជា ជំពាក់ចិន កាលពីឆ្នាំ២០១៥ ចំនួន ៩០លានដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះ មហាអំណាចផ្នែកសេដ្ឋកិច្ចនេះ ក៏ព្រមឲ្យកម្ពុជា បន្តខ្ចីលុយបន្ថែមចំនួន ៦០លានដុល្លារអាមេរិកទៀតដែរ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមយល់ឃើញថា ការបើកផ្លូវជាថ្មីរបស់ប្រទេសចិន សម្រាប់កម្ពុជានេះ វាពុំមែនជាសញ្ញាល្អប៉ុន្មាននោះឡើយ។
បណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍឲ្យដឹងថា កម្ពុជាឆ្លងកាត់ប្រវត្តិដ៏ជូរចត់ និងឈឺចាប់រួចមកហើយ តាមរយៈគម្រោងអភិវឌ្ឍន៍នានារបស់ចិន នៅកម្ពុជានេះ។ លោកបន្តថា ការកែប្រែសេដ្ឋកិច្ចថ្មីនៅកម្ពុជា តាមរយៈគម្រោងអភិវឌ្ឍន៍នេះ ឃើញតែបញ្ហាមិនចេះចប់ឡើយ ជាពិសេសវិបត្តិកើតពីដីធ្លីដែលមានគម្រោងរបស់ចិន ចូលទៅដល់៖ «យើងធ្វើដំណើរទៅតាមតំបន់ដែលមានបញ្ហា ជាពិសេសតំបន់ដែលមានការវិនិយោគទុនរបស់ក្រុមហ៊ុនចិន។ ខ្ញុំគិតថា មួយផ្នែកនៃការបាត់បង់ប្រជាប្រិយភាព ឬសន្លឹកឆ្នោតកាលពីឆ្នាំ២០១៣ ដោយសារតែកង្វះសមត្ថភាពរបស់រដ្ឋាភិបាលគ្រប់គ្រងការវិនិយោគរបស់ក្រុមហ៊ុនចិន»។
មានការរិះគន់ថា រាល់គម្រោងអភិវឌ្ឍន៍របស់ចិន ដូចជាស្ពាន និងសាលារៀន ជាពិសេសផ្លូវថ្នល់ជាដើម កម្រឃើញមានគុណភាពណាស់។ ធ្វើទៅមុខមិនទាន់ហើយផង ខាងក្រោយខូច និងបន្តជួសជុលទៀតទៅហើយ៕