Image may be NSFW.
Clik here to view.
ដោយ ទីន ហ្សាការីយ៉ា RFA 2016-10-15
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ការដង្ហែរូបសំណាកលោកបណ្ឌិត កែម ឡី យកទៅតម្កល់នៅខែត្រតាកែវ អាចមានមនុស្សចូលរួមលើសពី ១០ម៉ឺននាក់។
ព្រះអង្គបន្ថែមថា កម្មវិធីដង្ហែរូបសំណាកចេញពីវត្តពោធិយារាម ហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ នឹងចាប់ផ្ដើមពីម៉ោង ៧ព្រឹក ថ្ងៃទី១៦ ខែតុលា។ ពិធីដង្ហែនេះនឹងមានរៀបចំក្បួនឡានចំនួន ៥គ្រឿង សម្រាប់ដឹករូបសំណាក និងសម្ភារៈផ្សេងៗ៖ «»។
រូបលោកបណ្ឌិត កែម ឡី ដែលនឹងដង្ហែទៅខែត្រតាកែវ នេះ មានតែមួយទេ គឺរូបដែលធ្វើឡើងដោយគណបក្សសង្គ្រោះជាតិ រីឯរូបសំណាកមួយទៀតនៅប្រទេសថៃ ដែលចំណាយថវិកាធ្វើដោយពលករនៅប្រទេសថៃ នោះ ពុំទាន់រួចរាល់ទេ នឹងដង្ហែទៅកាន់ខែត្រតាកែវ នៅពេលក្រោយ៖ «»។
នៅថ្ងៃទី១៥ ខែតុលា នេះ គឺជាថ្ងៃទី២ នៃពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃបណ្ឌិត កែម ឡី។ ប្រជាពលរដ្ឋមកពីគ្រប់ទិសទីបន្តមកចូលរួមកម្មវិធីបុណ្យនេះ។ កម្មវិធីបុណ្យនៅព្រឹកនេះ មានពិធីរាប់បាត្រព្រះសង្ឃប្រមាណ ៥០០អង្គ នៅម៉ោងជិត ១០ព្រឹក។
នៅថ្ងៃទី១៥ ខែតុលា នេះ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ក៏បានទៅចូលរួមកាន់ទុក្ខក្នុងពិធីគម្រប់បុណ្យខួបគម្រប់ ១០០ថ្ងៃនេះដែរ។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកឡើងថា ព្រះអង្គក៏បានជម្រាបអ្នកស្រី រ៉ូណា ស្មីត ដែរ អំពីឃាតកម្មលើលោកបណ្ឌិត កែម ឡី និងការស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី៕