Image may be NSFW.
Clik here to view.
ដោយ សូត សុខប្រាថ្នា RFA 2016-10-15
ប្រធានសមាគមជយលាភីបញ្ញាជនកម្ពុជា និងជាស្ថាបនិកក្រុមបញ្ញវន្តកំណែទម្រង់សង្គម គ្រោងនឹងប្ដឹងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ពីរនាក់ គឺលោក កឹម សុខា និងលោក អេង ឆៃអ៊ាង ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ គម្រោងនេះធ្វើឡើងក្រោយពេលខាងសមាគមនេះរកឃើញថា ទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងទាំងពីរនាក់ កើនឡើងក្រោយពេលបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣ រួចមក។
សមាគមជយលាភីបញ្ញាជនកម្ពុជា នឹងប្រជុំក្រុមប្រឹក្សាភិបាលនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ ដើម្បីប្រមូលភស្តុតាងឱ្យបានច្រើនបន្ថែមទៀត និងសម្រេចកំណត់ថ្ងៃបរិច្ឆេទប្ដឹងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ពីររូបទៅអង្គភាពប្រឆាំងអំពើពុករលួយ។
ប្រធានសមាគមជយលាភីបញ្ញាជនកម្ពុជា និងជាស្ថាបនិកក្រុមបញ្ញវន្តកំណែទម្រង់សង្គម លោក រស់ សារ៉ុម មានប្រសាសន៍នៅថ្ងៃទី១៥ ខែតុលា ថា ក្រោយពេលប្រជុំក្រុមប្រឹក្សាភិបាលរួច ខាងលោកនឹងប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើឱ្យបើកកញ្ចប់ថវិកាមន្ត្រីគណបក្សប្រឆាំងពីររូប គឺលោក កឹម សុខា និងលោក អេង ឆៃអ៊ាង។
Image may be NSFW.
Clik here to view.
លោកបញ្ជាក់ថា គម្រោងប្ដឹងមន្ត្រីទាំងពីរនេះ ដើម្បីឱ្យពួកគាត់បំភ្លឺឱ្យបានច្បាស់លាស់ជុំវិញទ្រព្យសម្បត្តិរបស់ខ្លួន ពីព្រោះខាងលោកមើលឃើញថា ទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទាំងពីរនេះ កើនឡើងក្រោយពេលបោះឆ្នោតតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ រួចមក។ ជាក់ស្ដែង ចម្ការម្រេចរបស់លោក កឹម សុខា និងវីឡា នៅបុរីសែនសុខ ភ្នំពេញ ដែលលោក អេង ឆៃអ៊ាង ទើបតែទិញថ្មីៗនេះជាដើម៖ «សមាគមយល់ឃើញថា គណបក្សប្រឆាំងជានិច្ចកាលតែងតែចោទគណបក្សកាន់អំណាចរឿងពុករលួយ វាមិនស្អាតស្អំ»។
ប្រធានសមាគមដដែលឱ្យដឹងថា ខាងលោកក៏មានបំណងប្ដឹងមន្ត្រីគណបក្សប្រជាជនកម្ពុជា ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបង្ហាញទ្រព្យសម្បត្តិរបស់ពួកគេ មុនពេលបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ ចូលមកដល់។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនបានឆ្លើយតបយ៉ាងណាឡើយ ដោយរុញឱ្យទៅសួរសាមីខ្លួនដែលគេមានគម្រោងប្ដឹងទាំងនោះ៖ «ខ្ញុំចង់ឱ្យទាក់ទងទៅឯកឧត្ដម អេង ឆៃអ៊ាង និងទៅខាងខុទ្ទកាល័យលោកប្រធានស្ដីទីផ្ទាល់តែម្ដងទៅ»។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង មិនបានអត្ថាធិប្បាយទេ ប៉ុន្តែលោកឱ្យសួរទៅអ្នកដែលបង្កើតរឿងឡើង។
កាលពីខែមិថុនា លោក រស់ សារ៉ុម ធ្លាប់ប្ដឹងទៅមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន ៤នាក់ ពីបទសង្ស័យថា បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំង និងការធ្វើសមាហរណកម្មមន្ត្រីរាជការក្នុងស្ថាប័នមួយនេះដែលធ្វើឡើងកាលពីខែមករា ឆ្នាំ២០១៦ ប៉ុន្តែក្រោយមកលោកក៏បានចេញលិខិតសុំទោសទៅប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវិញ។
យ៉ាងណាក៏ដោយចុះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា មន្ត្រីក្នុងជួររាជរដ្ឋាភិបាលទៅវិញទេ ដែលសមាគមមួយនេះ ត្រូវដាក់ពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពីព្រោះលោកមើលឃើញថា មានមន្ត្រីរដ្ឋាភិបាលជាច្រើន ទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងខ្លាំង ជាក់ស្ដែងមន្ត្រីគយ និងស្ថាប័នជាច្រើនផ្សេងទៀត៖ «វាអត់មានច្បាប់ណាកំណត់ថា បក្សប្រឆាំងត្រូវតែស្អាតស្អំជាងគេ គណបក្សកាន់អំណាចត្រូវតែមិនស្អាតស្អំ វាអត់មានច្បាប់ហ្នឹង។សំខាន់ឱ្យតែអ្នកប្រព្រឹត្តអំពើពុករលួយនៅក្នុងក្របខ័ណ្ឌរដ្ឋបាលសាធារណៈ»។
លោក សន ជ័យ មើលឃើញថា នេះមិនមែនជាលើកទីមួយទេ ដែលមន្ត្រីគណបក្សប្រឆាំងរងការគំរាមប្ដឹងទាក់ទងបញ្ហាពុករលួយ។ រឿងរ៉ាវដែលកើតឡើងដដែលៗបែបនេះ លោកយល់ថា ជារឿងនយោបាយ ហើយលោកថា ប្រសិនបើបណ្ដឹងនោះចេញជារូបរាងដោយមានលក្ខណៈលម្អៀង មិនបានឆ្លុះបញ្ចាំងអំពីអភិបាលកិច្ចល្អក្នុងសង្គម ឬការគ្រប់គ្រងធនធានធម្មជាតិដើម្បីប្រយោជន៍សាធារណៈទេ គឺវាគ្រាន់តែបណ្ដឹងដើម្បីបំបាក់គណបក្សជំទាស់តែប៉ុណ្ណោះ៕