Image may be NSFW.
Clik here to view.
ដោយ ថា កិត្យា RFA 2016-10-16
ក្រុមអ្នកចងក្រងសៀវភៅទស្សនទានលោកបណ្ឌិត កែម ឡី អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង គួរតែចំណាយពេលអានសៀវភៅទស្សនទានលោកបណ្ឌិត កែម ឡី ទាំងពីរភាគ។ ពួកគេថា សៀវភៅនេះមានយុទ្ធសាស្ត្រល្អៗសម្រាប់ចូលរួមដោះស្រាយបញ្ហាសង្គមជាតិ។
មូលហេតុដែលក្រុមយុវជនប្រាថ្នាចង់ឃើញប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដឹកនាំប្រទេសអានសៀវភៅទស្សនទានលោកបណ្ឌិត កែម ឡី នោះ ព្រោះពួកគេយល់ថា សៀវភៅនេះឆ្លុះបញ្ចាំងពីតថភាពសង្គមកម្ពុជា ពិតជាក់ស្ដែង និងបង្ហាញពីដំណោះស្រាយបញ្ហាក្នុងសង្គមទៀតផង។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសមាជិកក្រុមចងក្រងសៀវភៅ គឺលោក មួង សូនី និយាយថា គំនិតទស្សនទានលោកបណ្ឌិត កែម ឡី នៅក្នុងសៀវភៅនេះ ពិតជាមានតម្លៃ និងមានខ្លឹមសារល្អណាស់សម្រាប់ឲ្យសាធារណជន ក៏ដូចជាអ្នកនយោបាយ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកទៅសិក្សាស្វែងយល់ដើម្បីដោះស្រាយបញ្ហាសង្គម៖ «»។
លោក មួង សូនី បន្ថែមថា បើក្រសួង ឬស្ថាប័នរដ្ឋាភិបាលត្រូវការសៀវភៅទាំងពីរភាគនេះ លោកនឹងចំណាយថវិកាបោះពុម្ពសៀវភៅជូនដោយមិនគិតថ្លៃឡើយ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃទី១៦ ខែតុលា ដោយសារទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
សៀវភៅទស្សនទានលោកបណ្ឌិត កែម ឡី ចែកចេញជាពីរភាគ ដោយភាគទី១ មានចំណងជើងថា "អ្នករូតវាំងននសង្គម"និងភាគទី២ គឺ "ទស្សនៈសង្គម និងនយោបាយ"ដែលកត់ត្រាទុកអំពីទស្សនទានរបស់បណ្ឌិត កែម ឡី ជុំវិញបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ការអប់រំ បរិស្ថាន ធម្មជាតិ បូរណភាពទឹកដី ជាដើម។
ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យខួប ១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី នៅវត្តចាស់ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា គឺក្រុមយុវជនបានលក់សៀវភៅអស់ចំនួន ៦.៥០០ក្បាល។
រីឯអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សង្កេតឃើញថា ចរិតអ្នកនយោបាយ ជាពិសេសអ្នកដឹកនាំខ្មែរបច្ចុប្បន្ន ហាក់ដូចជាមិនសូវទទួលយកមតិ ឬគំនិតពីខាងក្រៅឡើយ។ លោក មាស នី បន្តថា ថ្វីត្បិតតែគំនិតរបស់លោក កែម ឡី មិនត្រឹមត្រូវទាំងអស់ក្តី ប៉ុន្តែមានគំនិតភាគច្រើនល្អត្រឹមត្រូវ ដែលរដ្ឋាភិបាលគួរតែយកទៅសិក្សាពិចារណាសម្រាប់ដោះស្រាយបញ្ហាសង្គមក្នុងពេលបច្ចុប្បន្ន និងអនាគត៖ «»។
ក្រោយពីប្រមូលចងក្រងគំនិត និងស្នាដៃរបស់លោកបណ្ឌិត កែម ឡី ឲ្យចេញជាសៀវភៅហើយនោះ គឺក្រុមអ្នកចងក្រង នឹងចាប់ផ្ដើមប្រមូលផ្ដុំការសិក្សាស្រាវជ្រាវទាំងឡាយរបស់បណ្ឌិត កែម ឡី ដែលលោកធ្លាប់បានធ្វើឲ្យអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នរដ្ឋដើម្បីទុកជាឯកសាររឹងមាំសម្រាប់អ្នកចង់សិក្សាស្វែងយល់អំពីបញ្ហានានាដែលកំពុងកើតមាននៅកម្ពុជា និងដឹងអំពីដំណោះស្រាយបញ្ហាទាំងអស់នោះ៕