Image may be NSFW.
Clik here to view.
ដោយ ហង្ស សាវយុត RFA 2016-05-01
មន្ត្រីសាលាខេត្តសៀមរាប បានព្រមានអ្នកមានអំណាច និងប្រជាពលរដ្ឋទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការកាប់ព្រៃរុករានយកដី និងកាប់ឈើធ្វើអាជីវកម្មដោយខុសច្បាប់នៅតំបន់ឧទ្យានជាតិភ្នំគូលែន ត្រូវដកខ្លួនចេញជាប្រញាប់ នៅមុនពេលដែលអាជ្ញាធរចុះបង្ក្រាប ហើយចាត់វិធានការទៅតាមផ្លូវច្បាប់។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីអ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានឡើងទៅលើកំពូលភ្នំគូលែន ហើយពិនិត្យឃើញថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ឧទ្យានជាតិ នៅតែកើតមាននៅឡើយ ដែលមន្ត្រីរដ្ឋាភិបាលគួរតែចាត់វិធានការបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើទាំងនោះ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពកាប់បំផ្លាញព្រៃ និងឈើធំៗនៅលើខ្នងភ្នំគូលែន ដែលជាតំបន់ឧទ្យានជាតិនៅតែបន្តកើតមាននៅឡើយ។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក គឺលោក ចាន់ ចំរើន។ លោកមានប្រសាសន៍ថា កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅ លោកបានឡើងភ្នំគូលែន ហើយបានទៅពិនិត្យមើលភូមិអន្លង់ធំ ភូមិថ្មី និងភូមិព្រះអង្គធំ គឺបានឃើញសកម្មភាពកាប់បំផ្លាញព្រៃដើម្បីរុករានយកដីធ្វើចម្ការយ៉ាងសម្បើម។ ការកាប់រានព្រៃដើម្បីយកដី គួបផ្សំនឹងសកម្មភាពកាប់ឈើយកទៅធ្វើអាជីវកម្មដោយខុសច្បាប់ខ្លះផង កំពុងធ្វើឲ្យឧទ្យានជាតិដែលមានផ្ទៃដីជាង ៤ម៉ឺនហិកតារ រងការគំរាមកំហែងយ៉ាងខ្លាំងទៅលើការប្រឈមមុខផ្នែកបរិស្ថានធម្មជាតិ។
Image may be NSFW.
Clik here to view.
លោក ចាន់ ចំរើន ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាប និងមន្ទីរបរិស្ថាន ត្រូវចាត់វិធានការទប់ស្កាត់ការបំផ្លាញព្រៃឈើនៅតំបន់ឧទ្យានជាតិភ្នំគូលែន នេះជាបន្ទាន់ ពីព្រោះតំបន់ភ្នំគូលែន ជាប្រភពទឹកយ៉ាងសំខាន់ហូរចាក់មកទីរួមខេត្តសៀមរាប និងទីក្រុងអង្គរ៖ «ប្រសិនបើការកាប់ព្រៃនេះហិនហោចទៅ ខ្ញុំជឿថា បញ្ហាប្រឈមទី១ គឺក្រុងសៀមរាប អាចខ្វះទឹក»។
មិនមែនតែអង្គការក្រៅរដ្ឋាភិបាលទេដែលព្រួយបារម្ភចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើនៅលើខ្នងភ្នំគូលែន នោះ សូម្បីតែប្រជាពលរដ្ឋខ្លះ ក៏សម្ដែងការព្រួយបារម្ភដូចគ្នា។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិតាពេញ នៃឃុំខ្នងភ្នំ ដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា ជាង ២ឆ្នាំមកហើយ នៅតាមកន្លែងខ្លះដូចជាតំបន់ព្រះអង្គធំ ខ្លាឃ្មុំ និងពពេល ជាដើម គឺអស់ដើមឈើធំៗទៅហើយ ដោយសារការកាប់យកទៅលក់ដូរខុសច្បាប់។ ការកាប់ឈើធំៗទាំងនោះ ក៏ធ្វើឲ្យរលំបាក់សង្កត់ឈើតូចៗបណ្ដាលឲ្យងាប់ រួចហើយអ្នកភូមិដើរដុតរានយកដីធ្វើចម្ការថែមទៀត៖ «ខ្ញុំព្រួយបារម្ភ ព្រោះវាអស់ហើយ តំបន់ព្រៃព្រះអង្គធំ ពពេល ខ្លាឃ្មុំ វាអស់ហើយឈើធំៗ»។
ចាប់តាំងតែពីជាង ២ឆ្នាំមុនរហូតមកដល់បច្ចុប្បន្ននេះ សកម្មភាពកាប់បំផ្លាញព្រៃឈើដើម្បីរុករានយកដី និងកាប់ឈើធ្វើអាជីវកម្មខុសច្បាប់នៅតាមកន្លែងជាច្រើននៃឧទ្យានជាតិភ្នំគូលែន នៅតែកើតមាន បើទោះបីជាអាជ្ញាធររដ្ឋាភិបាល បានរៀបចំវិធានការចុះបង្ក្រាបក៏ដោយ។
ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ភួង លីណា ទទួលស្គាល់ថា បច្ចុប្បន្នពិតជាមានការកាប់ព្រៃនៅតាមតំបន់ខ្លះនៃឧទ្យានជាតិភ្នំគូលែន មែន ហើយក្រុមល្បាតការពារព្រៃ (Ranger) កំពុងចុះពិនិត្យមើលថា តើការកាប់នោះនៅលើចម្ការចាស់ ឬក៏រុករានថ្មី? លោក ភួង លីណា បញ្ជាក់ថា បច្ចុប្បន្ននៅលើខ្នងភ្នំគូលែន គឺមានចម្ការស្វាយចន្ទីរាប់រយហិកតារ និងដីចម្ការវិលជុំរបស់ប្រជាពលរដ្ឋច្រើនហិកតារទៀត ក៏ប៉ុន្តែចាប់ពេលនេះតទៅ គឺកម្លាំងល្បាតរបស់មន្ទីរបរិស្ថាន មិនអនុញ្ញាតឲ្យមានការកាប់ព្រៃ ដើម្បីរុករានយកដីថ្មីបានទេ៖ «ទន្ទ្រានហ្នឹង គឺយើងអត់ទាន់កំណត់ច្បាស់ទេ ទាល់យើងពិនិត្យមើល ដូចដឹងស្រាប់ហើយថា ប្រជាពលរដ្ឋមួយឃុំដែលរស់នៅលើហ្នឹង»។
ចាប់តាំងតែពីក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែររួចមក អាជ្ញាធរខេត្តសៀមរាប និងមន្ទីរបរិស្ថាន បានរៀបចំកម្លាំងឧទ្យានុរក្សដែលភាសាអង់គ្លេសហៅថា រ៉េងហ្ជឺ (Ranger) ចំនួនជាង ៤០នាក់ ដើម្បីដើរល្បាតការពារព្រៃឈើនៅតំបន់ឧទ្យានជាតិភ្នំគូលែន នោះ។
អភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង បានព្រមានដល់អ្នកមានអំណាច និងប្រជាពលរដ្ឋទាំងឡាយណាដែលកំពុងជាប់ពាក់ព័ន្ធនឹងការកាប់រានព្រៃលើខ្នងភ្នំគូលែន ដើម្បីយកដី និងកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ ត្រូវដកខ្លួនចេញជាបន្ទាន់។ លោក គឹម ឆៃហៀង បញ្ជាក់ថា ពេលនេះអាជ្ញាធរកំពុងតែចាប់ផ្ដើមអនុវត្តច្បាប់ប្រឆាំងនឹងការកាប់ព្រៃនៅតំបន់ឧទ្យានជាតិ ដោយឲ្យកម្លាំងតាមស៊ើបរកមុខអ្នកដៃដល់ និងអ្នកដែលបញ្ជានៅពីក្រោយខ្នងនៃការកាប់ព្រៃឈើនោះ៖ «ឥឡូវនេះ គឺកំពុងស្ថិតនៅក្នុងការដែលយើងកំពុងតែពិនិត្យតាមដានជុំវិញជនល្មើស ហើយយើងក៏បានទទួលតម្រុយខ្លះៗ»។
ចាប់តាំងពីឆ្នាំ២០១៣ មក គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍន៍ និងការពារបេតិកភណ្ឌ ដែលហៅកាត់ថា អាយ.ស៊ី.ស៊ី (ICC) របស់អង្គការយូណេស្កូ (UNESCO) ជាមួយអាជ្ញាធរអប្សរា ធ្លាប់បានសម្ដែងការព្រួយបារម្ភជាខ្លាំងទៅលើការកាប់ឈើ និងរានព្រៃនៅលើខ្នងភ្នំគូលែន ដែរ។
ក្រុមអ្នកជំនាញទាំងនោះធ្លាប់លើកឡើងក្នុងកិច្ចប្រជុំថា ការកាប់ឈើ និងរានព្រៃនៅលើខ្នងភ្នំគូលែន ជាដំណើរឈានទៅរកការបាត់បង់ធម្មជាតិ និងគំរាមកំហែងដល់វត្ថុបុរាណដែលនៅសេសសល់ប្រាសាទជាង៥០ ផ្ទាំងថ្មចម្លាក់ និងកន្លែងសម្រាប់សក្ការបូជាព្រហ្មញ្ញជាច្រើនទៀត រួមទាំងព្រៃឈើដែលជាជម្រកសត្វព្រៃរស់នៅទំហំជាង ៤ម៉ឺនហិកតារផងដែរ៕