Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

តុលាការ​បើក​ការ​ស៊ើប​សួរ​សំណុំ​រឿង​គ្រឿង​ញៀន​ដែល​បាន​បាញ់​សម្លាប់​អនុសេនីយ៍ឯក​១​រូប

$
0
0
ពិធី​បុណ្យ​សព​អនុសេនីយ៍ឯក ទៀន ករុណា ដែល​ត្រូវ​ក្រុម​ជួញដូរ​គ្រឿងញៀន​បាញ់​ស្លាប់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ មេសា នា​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ មេសា ឆ្នាំ​២០១៦។  RFA/Leng Maly

ដោយ ចេង ម៉េងជូ RFA 2016-05-01

ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា នៅ​ថ្ងៃ​ទី​១ ឧសភា ឲ្យ​ដឹង​ថា ក្រុម​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​ដែល​បាន​បាញ់​សម្លាប់​អនុសេនីយ៍ឯក​មួយ​រូប ក្នុង​ការ​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី​២៧ មេសា ត្រូវ​បាន​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បើក​ការ​ស៊ើបសួរ ដោយ​ចោទ​ប្រកាន់​ឈ្មោះ លី វីរៈ ពី​បទ​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​ចូលរួម​ក្នុង​ក្រុម​ឧក្រិដ្ឋជន តាម​មាត្រា​៤០ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន។

សំណុំ​រឿង​គ្រឿង​ញៀន​នេះ តុលាការ​បាន​ចោទ​មនុស្ស​ជាច្រើន​ដែល​ជាប់​សង្ស័យ​ក្នុង​ករណី​នេះ រួម​មាន​ជន​សង្ស័យ​ឈ្មោះ ទី អៀង ឈ្មោះ លី កុកហ៊ុយ ឈ្មោះ ស៊ុន ដារ៉ូ ឈ្មោះ លី ជូ និង​បក្ខពួក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន បទ​ចូលរួម​ក្នុង​ក្រុម​ឧក្រិដ្ឋជន និង​បទ​កាន់​កាប់​អាវុធ​ដោយ​ខុស​ច្បាប់ តាម​មាត្រា​៤០ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន និង​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ។

ដោយឡែក​ជន​សង្ស័យ​ឈ្មោះ ត្រាវ រិទ្ធារ៉ា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​តាម​មាត្រា​៤០ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន។ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បន្ត​នីតិវិធី៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>