Quantcast
Viewing all articles
Browse latest Browse all 40045

អង្គការ​អន្តរជាតិ​ក្នុង​តំបន់​អាស៊ី​៤០​ស្ថាប័ន​ព្រួយ​បារម្ភ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា

Image may be NSFW.
Clik here to view.
កង​កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ ខណៈ​ដែល​តំណាងរាស្ត្រ​គណបក្ស​នេះ​ត្រៀម​ហែ​ញត្តិ​ចេញ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Leng Maly


ដោយ តាំង សារ៉ាដា RFA 2016-10-19

អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ក្នុង​តំបន់​អាស៊ី​ចំនួន ៤០​ស្ថាប័ន នៅ​ថ្ងៃ​ពុធ ទី​១៩ តុលា នេះ ទាមទារ​ឲ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ធានា​ឲ្យ​បាន​ពេញលេញ​ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​រយៈពេល ២៥​ឆ្នាំ​មក​នេះ។

អង្គការ​ទាំងនេះ​រួម​មាន គណៈកម្មាធិការ​អាស៊ី​ភាគ​អាគ្នេយ៍​ដើម្បី​ការ​តស៊ូ​មតិ (SEACA) អង្គការ​សាមគ្គី​ពលរដ្ឋ​ដើម្បី​ការ​ចូលរួម​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង (PSPD) អង្គការ​ស្ត្រី​វៀតណាម ដើម្បី​សិទ្ធិ​មនុស្ស (VNWHR) និង​អង្គការ​ចំនួន ៣៧​ស្ថាប័ន​ទៀត ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​តានតឹង​នៃ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​កន្លង​ទៅ​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ក្នុង​តំបន់​អាស៊ី​ទាំងនេះ​កត់​សម្គាល់​ឃើញ​ថា មាន​ការ​កើន​ឡើង​ការ​រំលោភ​បំពាន​នៃ​គោលការណ៍​ប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ខណៈ​កម្ពុជា កំពុង​ដំណើរ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​កាន់​តែ​បង្កើន​ការ​រឹតត្បិត​ក្រុម​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល ដែល​រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​នៅ​តែ​បន្ត​ឃុំ​ខ្លួន​អ្នក​ទោស​មនសិការ​ជាច្រើន​នាក់​ក្នុង​ពន្ធនាគារ។


លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់​ក្រុម​មេ​ដឹកនាំ​បក្ស​ប្រឆាំង ដូចជា​ករណី​លោក សម រង្ស៊ី និង​លោក កឹម សុខា។

ក្រៅ​ពី​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ដល់​ក្រុម​បក្ស​ប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ កម្ពុជា ក៏​ល្បី​ផង​ដែរ​ខាង​ការ​បាញ់​សម្លាប់​អ្នក​ហ៊ាន​រិះគន់​ចំៗ​ដល់​គោល​នយោបាយ​របស់​រដ្ឋាភិបាល បញ្ហា​បរិស្ថាន និង​បញ្ហា​ប្រាក់​ខែ​របស់​កម្មករ។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ចង់​យក​ខួប ២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​នេះ ជា​ឱកាស​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ ដើម្បី​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​ម្ចាស់​ហត្ថលេខី​ទាំងនោះ ធ្វើ​យ៉ាង​ណា​ខិតខំ​សាជាថ្មី ដើម្បី​បំពេញ​ភាព​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ឲ្យ​ទទួល​បាន​សន្តិភាព និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ​សម្រាប់​កម្ពុជា ពេល​អនាគត។

អង្គការ​ទាំងនេះ​ផ្តល់​អនុសាសន៍​ថា ការ​បញ្ចប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សំឡេង​អ្នក​ហ៊ាន​រិះគន់ នឹង​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>