Image may be NSFW.
Clik here to view.
ដោយ ហង្ស សាវយុត RFA 2016-05-14
ខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងប៉ះឃុំចំនួន៧ របស់ស្រុកពួក ចម្ងាយជាង ៣០គីឡូម៉ែត្រភាគខាងលិចពីទីក្រុងសៀមរាប ដោយបំផ្លាញផ្ទះសម្បែង អគារសាលាស្រុក និងសាលារៀនអស់ប្រមាណជិត ៤០០ខ្នង កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា។
អធិការនគរបាលស្រុកពួក គឺលោក ទេព ពុំសែន។ លោកអះអាងកាលពីព្រឹកថ្ងៃសៅរ៍ ទី១៤ ខែឧសភា ថា ខ្យល់កន្ត្រាក់ក្នុងពេលមានភ្លៀងលាយឡំនឹងព្រិលផង បានបោកបក់ខ្លាំងលើឃុំចំនួន៧ របស់ស្រុកពួក កាលពីវេលាម៉ោងជាង ៤ល្ងាច ថ្ងៃទី១៣ ខែឧសភា កន្លងទៅ។ ខ្យល់នេះបានបោកបក់លើឃុំខ្នាត ឃុំសំរោងយា ឃុំពួក ឃុំរើល ឃុំល្វា ឃុំសសរស្ដម្ភ និងឃុំយាង ដោយបំផ្លាញផ្ទះចំនួន ៦០ខ្នង ឱ្យដួលរលំដល់ដី និងផ្ទះ សាលាស្រុក ព្រមទាំងសាលារៀនចំនួន ៣២០ខ្នងផ្សេងទៀតខូចខាតដំបូល៖ «តាំងពីយប់មិញមក គឺកម្លាំងរបស់ស្នងការនគរបាលខេត្តសៀមរាប ដែលដឹកនាំដោយឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ការិយាល័យពាក់ព័ន្ធក្នុងខេត្ត កម្លាំងអធិការនគរបាលស្រុក និងប្រជាការពារ គឺបានចុះជួយសង្គ្រោះ ហើយយើងនឹងត្រៀមជួយសាងសង់ផ្ទះខូចខាតឡើងវិញ»។
ហេតុការណ៍គ្រោះមហន្តរាយធម្មជាតិនេះ ក្រៅតែពីធ្វើឱ្យផ្ទះសម្បែងខូចខាត ក៏បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន ៦នាក់រងរបួសដោយ ២នាក់ ក្នុងចំណោមនោះរងរបួសធ្ងន់ ក៏ប៉ុន្តែមិនមានអ្នកស្លាប់ទេ។
ស្នងការរងនគរបាលខេត្តសៀមរាប ១រូប ដែលកំពុងចុះជួយសង្គ្រោះការខូចខាតផ្ទះសម្បែងនៅតាមភូមិ លោក ឡាច សាវិន មានប្រសាសន៍ថា ខ្យល់កន្ត្រាក់ មិនត្រឹមតែបោកបក់បំផ្លាញផ្ទះសំបែងនៅស្រុកពួក ប៉ុណ្ណោះទេ គឺវាក៏បានបោកបក់ប៉ះលើស្រុកមួយចំនួនទៀតរបស់ខេត្តសៀមរាប ក៏ប៉ុន្តែពេលនេះសមត្ថកិច្ចនៅមិនទាន់ប្រមូលតួលេខនៃការខូចខាតទាំងអស់ បានថាមានទំហំប៉ុណ្ណាច្បាស់លាស់នៅឡើយ៕