Image may be NSFW.
Clik here to view.
ដោយ ខែ សុណង RFA 2016-05-14
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា អវត្តមានលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ក្ដីក្ដាំនៅតុលាការ និងឃុំខ្លួនបណ្ដោះអាសន្ននៅពេលនេះ មិនបានប៉ះពាល់ដល់ដំណើរការប្រព្រឹត្តទៅនៃកំណែទម្រង់ស្ថាប័នមួយនេះឡើយ។ ប៉ុន្តែសង្គមស៊ីវិលដែលធ្វើការលើកស្ទួយកិច្ចការបោះឆ្នោតយល់ថា ការបាត់បង់បេក្ខភាពនេះ បានធ្វើឲ្យប៉ះពាល់ដល់ការងារដែលបេក្ខភាពនេះទទួលខុសត្រូវ និងការងារទទួលបន្ទុកខុសពី គ.ជ.ប ចាស់ ដែលបេក្ខភាពអគ្គលេខាធិការរង ធ្វើតែការងារជាជំនួយការឲ្យអគ្គលេខាធិការនោះ។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ប្រកាសជំហររបស់ខ្លួនថា ក្នុងដំណាក់កាលនេះ គ.ជ.ប ដាច់ខាតនឹងមិនជ្រើសរើសអគ្គលេខាធិការរង គ.ជ.ប ថ្មីជំនួសលោក នី ចរិយា ឡើយ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការដែលមិនជ្រើសរើសសមាសភាពអគ្គលេខាធិការរងថ្មី ជំនួសបេក្ខភាពលោក នី ចរិយា នោះ ពីព្រោះក្នុងស្ថានភាពបច្ចុប្បន្ននេះ លោកយល់ថា ទំនងជាលោក នី ចរិយា អាចធូរស្រាលជាងសង្គមស៊ីវិលទាំង ៤រូប និងក្រែងអាចតុលាការមិនចោទប្រកាន់បន្តលើលោកទៀត នេះបើតាមលោកពិនិត្យមើលស្ថានភាពឃុំខ្លួននៅមន្ទីរឃុំឃាំងរាជធានីភ្នំពេញ ឬប៉េហ្ស៊ី (PG) ដែលគេដាក់ឃុំ លោក នី ចរិយា ដោយឡែកពីមន្ត្រីសមាគមអាដហុក (ADHOC)។
ប៉ុន្តែលោក ហង្ស ពុទ្ធា បញ្ជាក់ថា ដំណើរការជ្រើសរើសបេក្ខភាពថ្មី នឹងអាចកើតមានឡើងលុះត្រាតែតុលាការរកឃើញថា លោក នី ចរិយា មានទោស៖ «ដាច់ខាតគឺអត់រើសថ្មីទេ ហើយអគ្គលេខាធិការរងសព្វថ្ងៃមានដល់ទៅ ៤នាក់នោះ បើពីមុនមានតែម្នាក់ អ៊ីចឹងវាអាចប៉ះពាល់ ដល់ឥឡូវនេះទោះបីអវត្តមានពីរបីនាក់ ក៏ដំណើរការនៅតែដើរអ៊ីចឹង។ អគ្គលេខាធិការរងហើយគេអត់និយាយពីកូតាទៀតទេ យើងនិយាយតែពីឯករាជ្យ។ នរណាយល់យ៉ាងណា ប៉ុន្តែក្នុងច្បាប់និយាយពីរឯករាជ្យ អ៊ីចឹងទេអត់មានលម្អៀងទៅឆ្វេងទៅស្ដាំបានទេ»។
លោក ហង្ស ពុទ្ធា បន្ថែមទៀតថា បើសិនជាមានសាលក្រមស្ថាពរពីតុលាការផ្ដន្ទាទោសលោក នី ចរិយា នោះ តាមច្បាប់ គ.ជ.ប នឹងត្រូវជ្រើសរើសបេក្ខភាពថ្មី ប៉ុន្តែដំណើរការជ្រើសរើសយ៉ាងណានោះលោកមិនទាន់បញ្ជាក់ប្រាប់នោះទេ។
កាលពីថ្ងៃទី២ ខែឧសភា លោក នី ចរិយា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួន ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។ ក្នុងពេលជាមួយគ្នានោះដែរ បុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុក ៤រូបផ្សេងទៀត ក៏ត្រូវបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃសដែរ ពីបទសូកប៉ាន់សាក្សី ដែលត្រូវបានអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ចោទប្រកាន់ថា អ្នកទាំងនេះព្យាយាមល្បួងឲ្យផ្ដល់សក្ខីកម្មក្លែងទៅដល់តុលាការ។
នាយកប្រតិបត្តិគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា បានស្នើឲ្យ គ.ជ.ប ស្នើទៅតុលាការឲ្យពិនិត្យមើលលទ្ធភាពច្បាប់ និងអនុញ្ញាតឲ្យលោក នី ចរិយា បាននៅក្រៅឃុំដើម្បីជួយធ្វើកិច្ចការជាច្រើននៅ គ.ជ.ប ដែលជាកិច្ចការនៃដំណើរការប្រព្រឹត្តទៅនៃកំណែទម្រង់ស្ថាប័ននេះ៖ «បើសិនបានគាត់នៅក្រៅឃុំទៅហើយមកធ្វើកិច្ចការ គ.ជ.ប ទៅហើយ ដំណើរការតុលាការដំណើរការធម្មតាអ៊ីចឹងទៅ។ ករណីគាត់ឲ្យនៅក្រៅឃុំទៅណាមួយកិច្ចការងារជាមួយគជប ជាការងារដ៏សំខាន់ ហើយគេអាចមានទំនុកចិត្តដែរទៅលើគជប បើសិនជាឲ្យលោក នី ចរិយា នៅក្រៅឃុំអ៊ីចឹងណា ដល់ពេលមានការចោទប្រកាន់រហូតដល់ជាស្ថាពរអ៊ីចឹងទៅ ឬមិនចោទប្រកាន់វិញ ម៉េចក៏វាមានផលប្រយោជន៍ទៅខាង គ.ជ.ប ដែរ ហើយខ្ញុំគិតថា មានបញ្ហាអ្វីដែលធ្វើឲ្យមានការមិនទុកចិត្តអីទេ ព្រោះស្ថាប័ន គ.ជ.ប វាធំដែរ»។
កាលពីថ្ងៃទី៤ ខែឧសភា ថា សមាជិកទាំង ៩រូបរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានប្រជុំសម្រេចគោលការណ៍ ៣ចំណុច គឺបង្កើតក្រុមអ្នកច្បាប់របស់ គ.ជ.ប ដើម្បីសិក្សាពីអង្គហេតុ និងបញ្ជូនសំណុំបែបបទនៃកិច្ចអន្តរាគមន៍របស់ក្រុមគ្រួសារលោក នី ចរិយា បញ្ជូនទៅតុលាការ ព្រមទាំងព្យាយាមរកលទ្ធភាពដើម្បីបានជួបលោក នី ចរិយា ដោយផ្ទាល់។ ប៉ុន្តែទោះជាយ៉ាងណា គ.ជ.ប បដិសេធក្នុងការលូកដៃចូលកិច្ចការរបស់តុលាការ ហើយថា ពុំមានភាពចន្លោះនៃច្បាប់ណាមួយដែលអនុញ្ញាតឲ្យស្ថាប័ន គ.ជ.ប ធានាលោក នី ចរិយា បាននៅក្រៅឃុំ ឬរួចផុតចំពោះការចោទប្រកាន់នោះទេ។
ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្នែកទី៣ អគ្គលេខាធិការដ្ឋាន ត្រង់មាត្រា៥៦ ចែងថា អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវបាត់បង់មុខតំណែងក្នុងករណីសាមីខ្លួនទទួលមរណភាព សាមីខ្លួនលាឈប់ជាលាយលក្ខណ៍អក្សរ សាមីខ្លួនបាត់បង់សម្បទាវិជ្ជាជីវៈដោយមានលិខិតបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច សាមីខ្លួនផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ៕