ដោយ ជិន ជេដ្ឋា RFA 2016-10-20
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អំពាវនាវឲ្យក្រុមអ្នកបើកបរប្រើឡានទេសចរណ៍ធុនតូច ដែលហៅថាឡានតួរីស ឬឡានបឺស ជំនួសឡានដឹកទំនិញសម្រាប់ដឹកកម្មករកម្មការិនី ក្នុងគោលបំណងកាត់បន្ថយករណីស្លាប់ ឬរបួសដល់កម្មករពេលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែក្រុមតៃកុងឡាន នៅបន្តប្រើឡានដឹកទំនិញ និងកែច្នៃជាប្រភេទឡានទ្រុងធំៗសម្រាប់ផ្ទុកកម្មករឲ្យបានច្រើន។
តើមានហេតុផលអ្វីខ្លះ ដែលអ្នកបើកឡានដឹកកម្មកររោងចក្រនៅខេត្តកំពង់ឆ្នាំង មួយចំនួន មិនអាចប្ដូរពីឡានដឹកទំនិញយកឡានបឺស ឬឡានតួរីស ដើម្បីដឹកកម្មករតាមការអំពាវនាវរបស់សមត្ថកិច្ច?
រោងចក្រ និងសហគ្រាសផលិតសម្លៀកបំពាក់នៅខេត្តកំពង់ឆ្នាំង ភាគច្រើនមានទីតាំងនៅជាប់ផ្លូវជាតិលេខ៥ ឋិតនៅក្នុងទឹកដីស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច។ បើគេធ្វើដំណើរឆ្លងកាត់ស្រុកទាំងពីរនេះពេលព្រឹកព្រលឹម ឬពេលព្រលប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ គេនឹងឃើញឡានមានទ្រុងធំៗបើកជែង ឬវ៉ាគ្នា ស្របពេលដែលកម្មករឈរត្រៀបត្រានៅតាមចិញ្ចើមផ្លូវ ឬមុខរោងចក្រ។
ការបង្កើតរោងចក្រ ឬសហគ្រាសរបស់ចិន នៅកម្ពុជា កន្លងទៅ បានស្រូបយកកម្លាំងពលកម្មជាច្រើនពីកូនកសិករតាមជនបទដាច់ស្រយាល ឬស្រុកស្រែចម្ការនៃខេត្តជាប់បឹងទន្លេសាបមួយនេះ។ ក្រុមតៃកុងឡាន ឬអ្នករកស៊ីដឹកជញ្ជូនកម្មករ បានឆ្លៀតទិញម៉ូតូរ៉ឺម៉ក និងឡានធំៗជាមធ្យោបាយប្រមូលកម្មករកម្មការិនីពីតាមភូមិឋាននានាទៅរោងចក្រ ក្នុងតម្លៃសមរម្យដែលកម្មករមានលទ្ធភាពជិះ។
![ឡានដឹកកម្មករចតនៅខាងមុខរោងចក្រ តឹក ហ្វុក (Tak Fook) ឋិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។ RFA/Chin Chetha]()
តៃកុងឡានដឹកកម្មករម្នាក់ លោក សុខ ខេន មានប្រសាសន៍ថា លោកទើបចាប់យកអាជីពដឹកកម្មករបានជិត ១ឆ្នាំ ដោយរាល់ថ្ងៃលោកប្រមូលដឹកកម្មករពីឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ៥០នាក់។ លោកដឹងពីការអំពាវនាវរបស់សមត្ថកិច្ច ដែលមិនឲ្យប្រើឡានដឹកទំនិញទៅដឹកកម្មករដែរ ប៉ុន្តែលោកពុំទាន់មានលទ្ធភាពទិញឡានតួរីស ឬឡានបឺស ទើបលោកប្រើឡានដឹកទំនិញជំនួសសិន៖ «គេណែនាំឲ្យប្រើឡានក្រុង ២៥កៅអី តែយើងអត់មានលទ្ធភាពដូរ។ លោក ជិន ជេដ្ឋា៖ នៅថ្ងៃអនាគតទៅ អាចដូរទេ ឬយ៉ាងម៉េច? អាចដូរ ព្រោះខ្ញុំដឹកកម្មករតែ ៥០នាក់ទេ ចម្ងាយផ្លូវណោះមកនេះប្រហែល ៣០គីឡូម៉ែត្រពីភូមិក្រាំងល្វា»។
ចំណែកលោក ឈឹម សំអុស ដែលជាតៃកុងឡានប្រមូលដឹកកម្មករចំនួន ៤៥នាក់ពីស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ទៅធ្វើការរោងចក្រក្នុងស្រុកកំពង់ត្រឡាច អះអាងថា រាល់ថ្ងៃលោកក្រោកពីដំណេកដើម្បីដឹកកម្មករតាំងពីម៉ោង ៤ទៀបភ្លឺ ដោយសារស្ថានភាពផ្លូវលំបាក ហើយឆ្ងាយ។ លោកគិតគូរពីសុវត្ថិភាពកម្មករដែរ ប៉ុន្តែបើប្រើឡានតូច នឹងមិនអាចផ្ទុកកម្មករបានច្រើន ឬរួចថ្លៃដើមឡើយ៖ «បើយើងរត់តួរីសអត់រួចខ្លួនទេបង ព្រោះខ្ញុំចំណាយប្រេង ១៩កាន ឬ ១៨កានក្នុងមួយខែ បើយើងយកតម្លៃពីហ្នឹងមកនេះបានតែម្នាក់ ១៥ដុល្លារ ១៣ដុល្លារ ១០ដុល្លារ។ អ៊ីចឹងយើងទូទាត់ប្រេងក្នុងមួយខែ ហើយថ្លៃឡានខូច និងចាយវាយវាអត់រួចខ្លួន បើយើងបានកម្មករចាប់ពី ៥០នាក់ឡើងទៅ អាហ្នឹងយើងគ្រាន់បានសល់ខ្លះសម្រាប់ដោះស្រាយជីវភាពគ្រួសារយើងនៅផ្ទះ។ លោក ជិន ជេដ្ឋា៖ បងដែលគិតពីសុវត្ថិភាពរបស់កម្មករអីទេ? ខ្ញុំគិតណាស់បងពីបញ្ហាហ្នឹង អ៊ីចឹងបានមុនចេញដំណើរ យើងមើលតាំងពីម៉ាស៊ីន និងគ្រឿងក្រោម»។
នៅទូទាំងខេត្តកំពង់ឆ្នាំង មានរោងចក្រកាត់ដេរចំនួន១៨ ដែលមានកម្មករកម្មការិនីប្រមាណ ៣ម៉ឺន ៤ពាន់នាក់ ហើយពួកគេភាគច្រើនធ្វើដំណើរទៅមករោងចក្រដោយជិះឡានដាក់ខែរាល់ថ្ងៃ។ ក្រុមតៃកុងឡាន ថាកម្មករបង្ខំចិត្តជិះឡានប្រជ្រៀតគ្នា និងពេលខ្លះផ្សងនឹងគ្រោះថ្នាក់ដែរ ព្រោះតៃកុងឡានចង់បានមនុស្សដឹកច្រើន ចំណែកកម្មករចង់បានតម្លៃឡានថោក ដែលសមាមាត្រទៅនឹងប្រាក់ខែពួកគេ។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា ថ្លែងថា កន្លងទៅមន្ទីរបានអប់រំផ្សព្វផ្សាយដល់តៃកុងឡាន ដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗដល់កម្មករ៖ «យើងបានបើកវគ្គបង្រៀនជាមួយ ប.ស.ស ដើម្បីឲ្យមានពែកមី (ប័ណ្ណបើកបរ) អីត្រឹមត្រូវ ដោយមានសហការជាមួយក្រសួងសាធារណការ កន្លងទៅ។ ហើយគេធ្វើការហ្វឹកហ្វឺន ឬបង្រៀនអ្នកដែលបើកបរអ៊ីចឹងក្នុងមួយវគ្គៗមានការប្រឡងរបស់គេឥឡូវ ដោយនៅខេត្តណាអីអ៊ីចឹងគេសហការជាមួយមន្ទីរសាធារណការ ហើយបេឡាជាតិហ្នឹងគេសហការជាមួយបេឡាជាតិនៅថ្នាក់ខេត្ត»។
កាលពីចុងខែមិថុនា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញសេចក្ដីអំពាវនាវមួយក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំពោះកម្មករកម្មការិនី។ គណៈកម្មាធិការសហការជាមួយក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនការអប់រំផ្សព្វផ្សាយ។
នៅក្នុងសេចក្ដីអំពាវនាវចំនួន ៤ចំណុចរបស់គណៈកម្មាធិការនេះ អ្នកប្រកបរបរដឹកកម្មករកម្មការិនី គប្បីប្រើរថយន្តដឹកអ្នកដំណើរប្រភេទតួរីស ឬបឺស ដែលមានលក្ខណៈសុវត្ថិភាពជាងយានយន្តដទៃទៀត ដើម្បីដឹកកម្មករដោយឲ្យអង្គុយតាមកៅអីក្នុងរថយន្ត និងមិនត្រូវផ្ទុកមនុស្សលើដំបូលជាដាច់ខាត កាត់បន្ថយជាអតិបរមានូវការដឹកកម្មករតាមរថយន្តទំនិញដែលមានហានិភ័យខ្ពស់ជាដើម។
ក្នុងករណីដឹកកម្មករកម្មការិនីតាមរថយន្តដឹកទំនិញ អ្នកបើកបរត្រូវអនុវត្តវិធានការសុវត្ថិភាពដូចជា៖
១. ត្រូវរៀបចំកៅអីអង្គុយឲ្យបានត្រឹមត្រូវ ហាមមិនឲ្យឈរជាដាច់ខាត
២. ឡានត្រូវមានរនាំងដែកបាំងជុំវិញ និងមិនឲ្យដាក់ដៃចេញក្រៅ
៣. ហាមផ្ទុកលើសចំណុះ (តាមចំណុះរថយន្ត១ ឬ២តោន ។ល។)
៤. ត្រូវធានាលក្ខណៈបច្ចេកទេសរថយន្តឲ្យមានសុវត្ថិភាព ពិសេសចំពោះកង់ ភ្លើង ហ្វ្រាំង និងចង្កូត
៥. ត្រូវបើកបរដោយគោរពច្បាប់គ្រប់ពេល គ្រប់ទីកន្លែង ពិសេសត្រូវបើកបរគោរពល្បឿនកំណត់
៦.គោរពសញ្ញាចរាចរណ៍
៧. គោរពសិទ្ធិអាទិភាព
៨. ប្រកាន់ស្ដាំ
៩. ធានាសុវត្ថិភាពក្នុងការជែង បត់ ឈប់ ចត និងមិនបើកបរក្នុងស្ថានភាពស្រវឹង ជាដើម។
ទោះបីជាយ៉ាងណា អ្នកបើកឡានដឹកកម្មករមួយចំនួនមិនបានគោរពខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ ឬការអំពាវនាវរបស់រដ្ឋាភិបាលនោះទេ ដោយធ្វើយ៉ាងណាសង្វាតតែរកម៉ូយដឹកឲ្យបានច្រើន។ ឡានខ្វះលក្ខណៈបច្ចេកទេស ឬផ្ទុកកម្មករលើសចំណុះ បង្កឲ្យមានគ្រោះថ្នាក់ញឹកញាប់បណ្ដាលឲ្យកម្មករដែលមានកម្លាំងផលិតកម្មយ៉ាងសំខាន់រងរបួស និងស្លាប់ ដូចជានៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ជាដើម។
មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរោងចក្រ អឹម.វ៉េ (M.V) ខេត្តកំពង់ឆ្នាំង លោកស្រី នួន សំអុល ថ្លែងថា បច្ចុប្បន្នតៃកុងឡានដឹកកម្មករមានការប្រុងប្រយ័ត្នជាងមុន និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡានជាប្រចាំ។ ការប្ដូរទម្លាប់នៃការបើកបរនេះ លោកស្រីសង្កេតឃើញក្រោយហេតុការណ៍ក្រឡាប់ឡានបង្កឲ្យកម្មកររបួសធ្ងន់ និងស្រាល ១៦នាក់ កាលពីដើមខែកញ្ញា៖ «ចំពោះស្ថានភាពពួកកម្មករដែលរងរបួសពីមុននោះ ឥឡូវគាត់បានជាសះស្បើយហើយ បានចូលធ្វើការងារវិញ ប៉ុន្តែដែលលំបាកដោយសារពេលគ្រោះថ្នាក់ក្រឡាប់ឡានហ្នឹង គាត់ត្រូវចំណាយលុយខ្លួនគាត់ ហើយគាត់អត់លុយ។ អ៊ីចឹងគាត់ត្រូវចងការលុយគេឲ្យថ្លៃចាក់ថ្នាំ ដោយសារការយឺតយ៉ាវខាង ប.ស.ស អត់ទាន់បានផ្ដល់ថ្លៃសេវាព្យាបាល ឬការទទួលខុសត្រូវមិនទាន់បានផ្ដល់ឲ្យគាត់»។
ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម រកឃើញមូលហេតុបួនដែលឡានដឹកកម្មករជួបនឹងគ្រោះញឹកញាប់ គឺទី១ បញ្ហាប្រើល្បឿន។ ទី២ បើកបរក្រោមឥទ្ធិពលស្រវឹង។ ទី៣ សិទ្ធិអាទិភាព និងទី៤ បណ្ដាលមកពីកត្តាយានយន្ត។ ក្រោយរកឃើញមូលហេតុទាំងនេះ មន្ត្រីជំនាញបានចេញវិធានការរដ្ឋបាល និងវិធានការផ្សព្វផ្សាយអប់រំ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មករ។
មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បញ្ជាក់ថា តួលេខយានយន្តដឹកកម្មករកម្មការិនីដែលបានស្រង់នៅក្នុងឆ្នាំ២០១៣-២០១៤ និងក្នុងឆ្នាំ២០១៥ មានជាង ៤ពាន់គ្រឿង៕