ដោយ ហង្ស សាវយុត RFA 2016-10-20
សមាជិកសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្ត នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បានប្រទះឃើញគ្រាប់កាំភ្លើងផ្លោងធុន ៦០មិល្លីម៉ែត្រ និងគ្រាប់បែកដៃដែលនៅសេសសល់ពីសម័យសង្គ្រាមចំនួន ៧គ្រាប់កាលពីថ្ងៃទី១៩ ខែតុលា។
ក្រុមសហគមន៍ឲ្យដឹងថា នៅក្នុងតំបន់ព្រៃសង្ឃរុក្ខវ័ន្ត ដែលមានផ្ទៃដីជាង ១ម៉ឺន ៨ពាន់ហិកតារ គឺជាអតីតសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពប៉ារ៉ា ទ័ពខ្មែរក្រហម ជាមួយនឹងទាហានរដ្ឋកម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៩៧ ជាហេតុបន្សល់ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនកប់ក្រោមដីជាច្រើនរហូតមកដល់សព្វថ្ងៃ។
អ្នកគ្រប់គ្រងសហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្តនៅខេត្តឧត្តរមានជ័យ កំពុងព្រួយបារម្ភខ្លាចក្រែងសមាជិកសហគមន៍ ឬក៏ប្រជាពលរដ្ឋជាច្រើនដែលចូលទៅអាស្រ័យផលនៅក្នុងតំបន់ព្រៃនោះ អាចរងគ្រោះថ្នាក់នៅពេលណាមួយ ដោយសារគ្រាប់មីនកប់ក្រោមដី និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម។
កង្វល់នេះកើតមានឡើងបន្ទាប់ពីគេដឹងថា ផ្ទៃដីរបស់សហគមន៍ការពារព្រៃឈើសង្ឃរុក្ខវ័ន្តខ្លះ គឺជាអតីតតំបន់សមរភូមិប្រយុទ្ធរវាងចលនាអ្នកតស៊ូនៅក្នុងព្រៃ ជាមួយនឹងទាហានរដ្ឋកម្ពុជា ដែលបន្សល់ទុកគ្រាប់មីនក្រោមដី និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយជាច្រើនកន្លែង។
ប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត គឺព្រះភិក្ខុ ប៊ុន សាលួត។ ព្រះអង្គមានថេរដីកាថា មានសាមណេរមួយចំនួនបានតាមព្រះអង្គទៅដើរល្បាតការពារព្រៃ ហើយកាលពីថ្ងៃទី១៩ ខែតុលា សាមណេរទាំងនោះក៏បានប្រទះឃើញគ្រាប់កាំភ្លើងផ្លោងធុន ៦០មិល្លីម៉ែត្រ ព្រមទាំងគ្រាប់បែកដៃចំនួន ៧គ្រាប់នៅជិតរោងដែលព្រះអង្គធ្វើសម្រាប់ស្នាក់នៅ។
Image may be NSFW.
Clik here to view.
ព្រះភិក្ខុ ប៊ុន សាលួត មានព្រះថេរដីកាទៀតថា នេះមិនមែនជាលើកទីមួយទេដែលក្រុមការងារសហគមន៍ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ គឺជាច្រើនលើកមកហើយដែលគេបានប្រទះឃើញគ្រាប់មីនចាស់ៗដែលគេដាក់បង្កៃតាមព្រៃ ព្រមទាំងគ្រាប់មីនប្រឆាំងរថក្រោះធំៗនៅកប់ក្រោមដី ដោយសេសសល់ពីសម័យសង្គ្រាមក្នុងទសវត្សទី៨០ និង៩០។
ព្រះភិក្ខុ ប៊ុន សាលួត អំពាវនាវឲ្យសមាជិកសហគមន៍ការពារព្រៃឈើ និងប្រជាពលរដ្ឋដែលតែងចូលទៅប្រកបរបរចិញ្ចឹមជីវិតនៅក្នុងតំបន់ព្រៃសង្ឃរុក្ខវ័ន្ត ត្រូវប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន ជាពិសេសនៅរដូវវស្សាដែលភ្លៀងធ្លាក់ជោកជាំដីនេះ៖ «អាត្មាព្រួយបារម្ភណាស់ ព្រោះមីនខ្លះវាកប់ក្រោមដីនៅតែក្បាលតិចៗ បើមនុស្សដើរជាន់ ឬក៏បើកគោយន្តកិន ក៏ងាយគ្រោះថ្នាក់ដែរ»។
ព្រះភិក្ខុ ប៊ុន សាលួត ឲ្យដឹងថា តំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត គឺជាអតីតបន្ទាយរបស់ទាហានខ្មែរក្រហម និងប៉ារ៉ា ហើយតំបន់ខ្លះទៀត គឺជាកន្លែងសមរភូមិប្រយុទ្ធគ្នារវាងភាគីតស៊ូនៅក្នុងព្រៃ ជាមួយនឹងកងទ័ពរដ្ឋកម្ពុជា ចាប់ពីអំឡុងឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៩៧។ ព្រះភិក្ខុ ប៊ុន សាលួត ប៉ាន់ប្រមាណថា ក្នុងចំណោមផ្ទៃដីសហគមន៍ព្រៃឈើរបស់ព្រះអង្គចំនួនជាង ១ម៉ឺន ៨ពាន់ហិកតារ គឺប្រហែលជាង ១.០០០ហិកតារ អាចជាតំបន់នៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅរាយប៉ាយនៅឡើយ៖ «ខាងត្បូងបញ្ចុះអាត្មានេះ គឺដោះមីនតោនប្រឆាំងរថក្រោះបាន ៤០គ្រាប់ និងមីនតូចបានជាង ៥០គ្រាប់ទៀត។ កន្លែងខ្លះមីនតូចៗ គេអត់ទាន់ដោះទេ គឺគេដោះតែមីនធំៗ»។
បច្ចុប្បន្ន ប្រជាពលរដ្ឋនៅតាមតំបន់ខ្លះនៃខេត្តឧត្តរមានជ័យ នៅតែរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
កាលពីខែឧសភា កន្លងទៅ កុមារ ២នាក់នៅភូមិកណ្ដែក សង្កាត់សំរោង នៃក្រុងសំរោង បានស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារតែផ្ទុះគ្រាប់សេសសល់ពីសម័យសង្គ្រាមក្នុងពេលដែលពួកគេទៅឃ្វាលគោនៅតាមវាលស្រែ។
ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ លោក ស សៀកហៀង មានប្រសាសន៍ថា ក្នុងរយៈពេល ៩ខែឆ្នាំ២០១៦ គឺមានប្រជាពលរដ្ឋនៅក្នុងខេត្តរបស់លោកចំនួន ៤នាក់បានស្លាប់ និងរងរបួសដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលសេសសល់ពីសម័យសង្គ្រាម។
លោក ស សៀកហៀង បញ្ជាក់ទៀតថា នៅតាមតំបន់ជាច្រើននៃខេត្តឧត្តរមានជ័យ គឺមានបញ្ហាគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅឡើយ ជាហេតុធ្វើឲ្យរូបលោកប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យចេះប្រុងប្រយ័ត្ន៖ «ផ្សព្វផ្សាយរាល់តែថ្ងៃ ម្សិលមិញចែកស្បៀងនៅត្រពាំងខ្នាត ក៏ពួកខ្ញុំផ្សព្វផ្សាយ។ កាលពីថ្ងៃទី១៧ ខែតុលា ពួកខ្ញុំទៅចែកស្បៀងនៅភ្នំអាតោ ក៏ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋប្រយ័ត្នគ្រោះថ្នាក់ដោយសារគ្រាប់មីន»។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា មានប្រសាសន៍ថា បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ គឺជាខេត្តមួយក្នុងចំណោមខេត្តចំនួនបួនទៀត ដែលមានព្រំដែនជាប់គ្នាជាមួយប្រទេសថៃ គឺខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កំពុងស្ថិតនៅជាតំបន់ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ដោយសារគ្រាប់មីន។ លោក ហេង រតនា បញ្ជាក់ថា បច្ចុប្បន្ននៅខេត្តឧត្តរមានជ័យ គឺកម្លាំងបោសសម្អាតមីនបានរំដោះផ្ទៃដីណាដែលចាំបាច់សម្រាប់មនុស្សធម៌ ឲ្យប្រជាពលរដ្ឋបានរស់នៅប៉ុណ្ណោះ ចំណែកតំបន់នៅជាប់ព្រំដែនខ្មែរ-ថៃ និងតំបន់ព្រៃសហគមន៍ធំៗមិនទាន់បានរំដោះនៅឡើយ៖ «បន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ កម្លាំងដោះមីនបានថយចុះ ដោយសារតែពីមុនយើងធ្លាប់បានទទួលជំនួយពីរដ្ឋាភិបាលអាល្លឺម៉ង់ ប៉ុន្តែពេលនេះ យើងអស់ជំនួយហើយ»។
លោក ហេង រតនា ឲ្យដឹងថា បើទោះបីជាតំបន់ជាច្រើនរបស់ខេត្តឧត្តរមានជ័យ នៅមានសេសសល់គ្រាប់មីនក៏ដោយ ក៏ចំនួនអ្នករងគ្រោះមានតិចតួច ដោយសារតែខេត្តនេះមានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅតិចនៅឡើយ។
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ឲ្យដឹងថា តួលេខនៃអ្នករងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទូទាំងប្រទេសរយៈពេល ៩ខែឆ្នាំនេះ គឺនៅក្រោម ១០០ករណី។ ចំនួននេះ គឺថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ ដែលមានអ្នករងគ្រោះប្រមាណ ១១១ករណីនោះ៕