Quantcast
Viewing all articles
Browse latest Browse all 40045

កម្ពុជា​ជាប់​​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ​ នៅ​លើ​ផ្នែក​នីតិរដ្ឋ

Image may be NSFW.
Clik here to view.
អ្នកទោសត្រូវបានបញ្ជូនទៅពន្ធនាគារ ក្រោយ​បញ្ចប់​សវនាការ។ ហុង មិនា


ភ្នំពេញ​ ប៉ុស្តិ៍​ Fri, 21 October 2016

ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​ទី ១១២ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​ចំនួន ១១៣ ដែល​ត្រូវ​បាន​ធ្វើការ​ស្ទាបស្ទង់​នៅ​ទូទាំង​ពិភពលោក​គឺ​នៅ​បន្ទាប់​ចុងក្រោយ​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការ​យល់ដឹង​ផ្នែក​នីតិរដ្ឋ។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​។

សន្ទស្សន៍​ប្រចាំ​ឆ្នាំ​ស្តីពី​នីតិរដ្ឋ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​គម្រោង​យុត្តិធម៌​ពិភពលោក​ផ្នែក​ច្បាប់​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ​បាន​ធ្វើការ​ស្ទាបស្ទង់​ពី​ការ​យល់ដឹង​ផ្នែក​នីតិរដ្ឋ​ក្នុង​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ដែល​ការ​ដាក់​ពិន្ទុ​គឺ​ផ្អែក​ទៅ​លើក​កត្តា​ចំនួន​ប្រាំបី​ដែល​មាន​​ដូចជា​ការ​ប្រើប្រាស់​អំណាច​របស់​រដ្ឋាភិបាល ការ​គ្មាន​អំពើ​ពុករលួយ ការ​បើក​ចំហ​របស់​រដ្ឋាភិបាល​សណ្តាប់​ធ្នាប់​ និង​សន្តិសុខ ការ​អនុវត្ត​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ជាដើម។

ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៥​ ដែល​បាន​ស្ទាបស្ទង់​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត ​និង​ប៉ាស៊ីហ្វិក​គឺ​ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​តិច​ជាង​គេ​បំផុត ​និង​ប្រទេស​នូវែលសេឡង់​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​បំផុត​ហើយ​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​ប្រទេស​ម៉ុងហ្គោលី​ និង​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ដូច​គ្នា។
ក្នុង​ចំណោម​ប្រទេស​ទាំងអស់​ចំនួន ១១៣ ដែល​ត្រូវ​បាន​វាយតម្លៃ​នៅ​ទូទាំង​ពិភពលោក​គឺ​ប្រទេស​កម្ពុជា​ជាប់​លេខ​រៀង​ទី ១១២ ​ដែល​មាន​​ពិន្ទុ​ទាប​ជាង​ប្រទេស​អាហ្វហ្គានីស្ថាន​ទៅ​ទៀត​គឺ​នៅ​លើ​​តែ​ប្រទេស​វេណេហ្សុយអេឡា​មួយ​ប៉ុណ្ណោះ​ជា​ប្រទេស​ដែល​តែងតែ​ជួប​ប្រទះ​កង្វះ​ស្បៀង​អាហារ​ និង​ការ​ប្រើ​អំពើ​ហិង្សា​ជា​ញឹកញាប់។

លោក Alejandro Ponce ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​កម្មវិធី​យុត្តិធម៌​ពិភពលោក​ថ្លែង​ថា៖ «កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​កំពុង​ជួប​ការ​លំបាក​នៅ​លើ​ចំណុច​ជាច្រើន​ហើយ​ខ្ញុំ​​បាន​មើល​ឃើញ​ការ​រីកចម្រើន​​បន្តិច​​បន្ដួច​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​មុន​»។

ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ពីរ​ពិន្ទុ​នៅ​ក្នុង​ចំណាត់​ថ្នាក់​នៃ​របាយការណ៍​ដែល​ចេញ​កាលពី​ឆ្នាំ​មុន។

សណ្ដាប់ធ្នាប់​ និង​សន្តិសុខ​​សង្គម​ដែល​សំដៅ​ទៅ​លើ​អវត្តមាន​នៃ​បទឧក្រិដ្ឋ អំពើ​ហិង្សា​ និង​ជម្លោះ​ស៊ីវិល​ដែល​ទាំង​នេះ​គឺជា​កត្តា​តែ​មួយ​គត់​ដែល​កម្ពុជា​ទទួល​បាន​ពិន្ទុ​តិចតួច​គឺ​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​ ៨១ ​ក្នុង​ចំណោម​ ១១៣ ប្រទេស​។

ប៉ុន្តែ​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ក្នុង​បាត​តារាង​គឺ​លេខ​រៀង​ទី​បី​រាប់​ពី​​​ក្រោម​ឡើង​លើ​សម្រាប់​កត្តា​ទាំងអស់​ចំនួន​ប្រាំបី​ដែល​បាន​កំណត់​ហើយ​ពិន្ទុ​ដែល​ទទួល​បាន​ទាប​បំផុត​គឺ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ស៊ីវិល​រួម​ជាមួយ​នឹង​អវត្តមាន​នៃ​អំពើ​ពុករលួយ​ និង​ការ​បើក​ទូលាយ​របស់​រដ្ឋាភិបាល​គឺ​នៅ​លេខ​រៀង​បន្តបន្ទាប់​គ្នា​។

Image may be NSFW.
Clik here to view.


បើ​យោង​តាម​ លោក​ ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​ កម្ពុជា បាន​ថ្លែង​ថា​អំពើ​ពុករលួយ​គឺ​ជ្រួតជ្រាប​មាន​នៅ​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​របស់​សង្គម​ដែល​មូលហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទាប​យ៉ាង​ដូច​ច្នេះ។

លោក​ កុល លើក​ឡើង​ថា​មេដឹកនាំ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើការ​បង្ក្រាប​អំពើ​ពុករលួយ​ជាពិសេស​នៅក្នុង​ប្រព័ន្ធ​តុលាការ​នោះ​នីតិរដ្ឋ​នៅក្នុង​ប្រទេស​នឹង​ត្រូវ​បាន​ពង្រឹង។

កាលពី​ខែ​កញ្ញា​កន្លង​ទៅ​មាន​គណៈប្រតិភូ​មួយ​ក្រុម​មកពី​គណៈមេធាវី​អន្តរជាតិ​បាន​រិះគន់​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា​ថា​ពោរពេញ​ទៅ​ដោយ​អំពើ​ពុករលួយ​ និង​រង​ឥទ្ធិពល​នយោបាយ​ហើយ​ពួកគេ​បាន​អំពាវនាវ​ឱ្យ​​គណៈមេធាវី​អន្តរជាតិ​ពិចារណា​ពី​ចំណាត់​ការ​លើ​គណៈមេធាវី​កម្ពុជា។

លោក​​ កុល ថា៖ «​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​តែ​មាន​នៅ​លើ​របៀបវារៈ​កំពូល​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​មិនមែន​គ្រាន់តែ​មាន​នៅក្នុង​ការ​ឃោសនា​នយោបាយ​ និង​ក្នុង​វោហាសាស្ត្រ​នោះ​ទេ»។

លោក​បន្ថែម​ថា ​រដ្ឋាភិបាល​គួរ​តែ​បើក​ឲ្យ​ទូលាយ​ដល់​ដៃគូ​រដ្ឋាភិបាល​ និង​ការ​ផ្តួចផ្តើម​ជា​អន្ដរជាតិ​នៅ​ក្នុង​គោលបំណង​ដើម្បី​ធានា​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល និង​ដើម្បី​លើក​កម្ពស់​តម្លាភាព​ និង​អភិបាលកិច្ច​ល្អ។ «យើង​ជឿ​ថា​ [វា​] នឹង​​ផ្លាស់ប្តូរ​ទស្សន​វិស័យ​របស់​ប្រទេស​កម្ពុជា​ និង​បង្កើន​រូបភាព​ល្អ​របស់​ខ្លួន» ។

លោក Ponce អ្នក​សរសេរ​របាយការណ៍​នេះ​បាន​ពន្យល់​ពី​ការ​ធ្វើការ​ស្ទាបស្ទង់​មតិ​ពី​ពលរដ្ឋ​ទូទៅ​ដែល​បាន​ស្ទង់​មតិ​លើ​អ្នក​ឆ្លើយ​សំណួរ​ចំនួន ១០០០ នាក់​ដែល​ជា​តំណាង​មកពី​បណ្តា​ទីក្រុង​ធំៗ​បំផុត​ចំនួន​បី​​ក្នុង​ប្រទេស​នីមួយៗ។

កម្រង​សំណួរ​ត្រូវ​បាន​ផ្តល់​ផង​ដែរ​ទៅ​ដល់​អ្នក​ជំនាញ​នៅក្នុង​ប្រទេស​ទាំង​នោះ​ដូចជា​ប្រធានបទ​ស្តី​អំពី​ច្បាប់​ស៊ីវិល ប្រព័ន្ធ​យុត្តិធម៌ និង​សុខភាព​សាធារណៈ​ជាដើម។

ការ​ស្ទាបស្ទង់​ទាំង​នោះ​ក៏​ត្រូវ​បាន​សួរ​ផង​ដែរ​ដើម្បី​ធ្វើការ​វាយ​តម្លៃ​ពី​អ្វីៗ​គ្រប់​យ៉ាង​រាប់​ចាប់​ពី​សេរីភាព​នៃ​ការ​ចូលរួម​រហូត​ដល់​សិទ្ធិ​ទទួល​​បាន​ពត័មាន​ និង​ការ​មិន​រើសអើង​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ព្រហ្មទណ្ឌ​ជាដើម។

លោក Ponce ពន្យល់​ថា៖ «មាន​សំណួរ​មួយ​ចំនួន​សួរ​អំពី​បទពិសោធ​ដែល​ពួកគេ​បាន​ជួប​ប្រទះ​ដូចជា​ថា​តើ​ពួកគាត់​ធ្លាប់​បាន​ផ្តល់​ប្រាក់​សំណូក​ទៅ​ឲ្យ​ប៉ូលិស​ដែរ​ឬ​ទេ? ពួកគាត់​ធ្លាប់​ផ្តល់​ប្រាក់​សំណូក​ដើម្បី​ឲ្យ​​ទទួល​​បាន​ប្រព័ន្ធ​ថែទាំ​សុខភាព​សាធារណៈ​ដែរ​ឬ​ទេ? និង​សំណួរ​ពី​បទពិសោធ​របស់​ពួកគាត់​ផ្សេងៗ​ជាច្រើន​ទៀត»។ «ដូច្នេះ​នេះ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​តើ​ពលរដ្ឋ​ទទួល​បាន​ភាព​យុត្តិធម៌​ ឬ​មួយ​ក៏​អត់?​»​។

ទោះ​ជា​យ៉ាង​ណា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ​ ស៊ីផាន ​បាន​ច្រាន​ចោល​នូវ​របាយការណ៍​នេះ​ដោយ​លោក​ថា​វា​មាន​ភាព «លម្អៀង»។ «​រដ្ឋាភិបាល​កម្ពុជា​មិន​​ខ្វល់​អំពី​ចំណាត់​ថ្នាក់​នោះ​ទេ​ដោយសារ​តែ [របាយការណ៍​] ​​នេះ​ជា​ការ​បម្រើ​ឲ្យ​គោល​បំណង​​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។ វា​លម្អៀង​ និង​ជា​ការ​​​ជ្រើសរើស។ ពួកគេ​ធ្វើការ​ស្រាវជ្រាវ​ផ្ទាល់​ខ្លូន​ដើម្បី​ផលប្រយោជន៍​​របស់​ពួកគេ​តែ​ប៉ុណ្ណោះ»។

លោក​ ណែប ស៊ីនថៃ ​នាយក​​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោល​នយោបាយ​របស់​ប្រទេស​កម្ពុជា ​បាន​កត់សម្គាល់​ថា ​ការ​ទទួល​បាន​ព័ត៌មាន​តិច​ គឺជា​កត្តា​​ដែល​​ធ្វើឲ្យ​កម្ពុជា​មាន​ពិន្ទុ​ទាប​ដែល​​វា​គឺជា​កូនសោ​គន្លឹះ​មួយ​ដើម្បី​ធានា​ថា​រដ្ឋាភិបាល​បាន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

លោក​​ថ្លែង​ថា៖ «បើ​គ្មាន​យន្តការ​ច្បាស់លាស់ និង​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​បើក​ចំហ​​ព័ត៌មាន​ និង​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​យល់​ដឹង [ខ្វះ​នីតិរដ្ឋ] ​ទេ​នោះ​វា​នឹង​បន្ត​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស ​និង​ជីវិត​ប្រជាពលរដ្ឋ»៕ NS

Cristina Maza

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>