Image may be NSFW.
Clik here to view.
ដោយ ស៊ុន មេសា21/10/2016 rfi
«គេហាមឃាត់មិនឲ្យខ្ញុំវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ»។ នេះគឺជាសំណេររបស់លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃសុក្រនេះ អមដោយរូបភាពលិខិតពីទីស្ដីការគណៈរដ្ឋមន្ដ្រី ចុះថ្ងៃទី១២តុលាឆ្នាំ២០១៦ ផ្ញើជូនលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ជាលិខិតដែលបានដាក់ចេញនូវវិធានការមួយចំនួន រារាំង និងហាមឃាត់មិនឲ្យលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញ យោងតាមចំណាររបស់លោកនាយករដ្ឋមន្ដ្រី និងកិច្ចប្រជុំរបស់គណៈកម្មាធិការសន្តិសុខអាកាសយានដ្ឋានអន្ដរជាតិ។
រដ្ឋាភិបាលកម្ពុជាបានចេញវិធានការរារាំងការប៉ុនប៉ងវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលប្រកាសជាញយដងថានឹងចូលកម្ពុជា។ នៅក្នុងលិខិតចុះថ្ងៃទី១២ខែតុលា ប៉ុន្តែទើបបែកធ្លាយដល់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះ ទីស្ដីការគណៈរដ្ឋមន្ដ្រីបានសុំកិច្ចអន្តរាគមន៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការបង្ការទុកមុន ចំពោះការប៉ុនប៉ងណាមួយ ពីប្រធានគណបក្សសង្គ្រោះជាតិ ដែលចង់វិលមកកម្ពុជាវិញ។
លិខិតនោះបានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ៤សំខាន់ៗ គឺការតម្រូងឲ្យគ្រប់ក្រុមហ៊ុនអាកាសចរទាំងអស់ ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិនត្រូវអនុញ្ញាតឲ្យលោកសម រង្ស៊ី ឡើងយន្តហោះមកកម្ពុជាទេ ហើយត្រូវផ្ដល់របាយការណ៍ទៀងទាត់ក្នុងករណីមានការទិញសំបុត្រយន្តហោះធ្វើដំណើរមកកម្ពុជា។
បន្ថែមពីនេះ ករណីធ្វើដំណើរមកកាន់កម្ពុជា តាមរយៈយន្តហោះណាមួយ យន្តហោះនោះនឹងត្រូវបង្វែរឲ្យវិលត្រឡប់ទៅកាន់អាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឲ្យចុះចតនៅកម្ពុជាឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងករណីយន្តហោះណាដែលដឹកប្រធានបក្សប្រឆាំងនេះចុះចតដល់អាកាសយានដ្ឋានណាមួយនៅកម្ពុជា យន្តហោះនោះនឹងមិនត្រូវបានអនុញ្ញាតឲ្យភ្ញៀវចាកចេញពីយន្តហោះឡើយ និងត្រូវបញ្ជាឲ្យត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ។ និងចុងក្រោយ គឺក្នុងករណីដែលបុគ្គល សម រង្ស៊ី បានចាកចេញផុតពីយន្តហោះ នគរបាលអន្តោប្រវេសន៍ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឲ្យបុគ្គលនេះចូលកម្ពុជាបាន និងចាត់វិធានការផ្សេងទៀតតាមការចាំបាច់។
វិទ្យុបារាំងអន្ដរជាតិមិនអាចសុំការបំភ្លឺពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានទេអំពីលិខិតនេះ។ ចំណែកឯក្រសួងមហាផ្ទៃមិនទាន់បញ្ជាក់ថា បានទទួលលិខិតនោះនៅឡើយដែរ។ ប៉ុន្តែលោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃបានអះអាងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើតាម ប្រសិនបើមានការណែនាំដូច្នេះមែន។
សូមជម្រាបជូនថា ការបែកធ្លាយនៃលិខិតនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បង្ហាញពីជំហចង់វិលត្រឡប់មកប្រទេសកម្ពុជាវិញ ប្រសិនបើរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជននិងមន្រ្តីអង្គការសង្គមស៊ីវិលដែលកំពុងជាប់ពន្ធនាគារជាង៣០នាក់។ ជាថ្នូរនឹងការដោះលែងនេះ លោកសុខចិត្តវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ និងយល់ព្រមដើរចូលគុក៕