Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

គ.ជ.ប៖ ករណី​ចោរ​លួច​សម្ភារៈ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាកែវ​មិន​ប៉ះពាល់​ទិន្នន័យ

$
0
0
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។ Photo: RFA

ដោយ​ សុ ជីវី RFA 2016-10-22

មន្រ្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អះអាង​ថា ករណី​ចោរ​គាស់​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ចូល​ទៅ​លួច​​អីវ៉ាន់​នៅ​ខេត្ត​តាកែវ គឺ​មិន​ប៉ះពាល់​ដល់​ទិន្នន័យ និង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឡើយ។

សមាជិក និង​ជា​អ្នកនាំ​ពាក្យ​នៃ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ករណី​ចោរ​លួច​គាស់​ការិយាល័យ​នៅ​ក្នុង​ឃុំ​ព្រៃល្វា ស្រុក​ព្រៃកប្បាស់ ខេត្ត​តាកែវ នោះ​មែន ប៉ុន្តែ​ពុំ​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សម្ភារៈ​សំខាន់ ឬ​កុំព្យូទ័រ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឡើយ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ការិយាល័យ​នោះ​នៅ​ដំណើរ​ការ​ធម្មតា ហើយ គ.ជ.ប បាន​ប្រគល់​សម្ភារៈ​ថ្មី​ជំនួស​សម្ភារៈ​ដែល​ត្រូវ​ចោរ​លួច។ លោក ហង្ស ពុទ្ធា ពន្យល់​ថា តាម​បច្ចេក​ទេស​ដែល គ.ជ.ប កំពុង​ប្រើប្រាស់​នេះ​ បើ​ទោះ​បី​ជា​បាត់បង់​​កុំព្យូទ័រ​​សម្រាប់​ប្រើ​ចុះ​ឈ្មោះ​នោះ​ក៏​មិន​ធ្វើ​អោយ​បាត់​បង់​ទិន្នន័យ​របស់​អ្នក​ចុះ​ឈ្មោះ​ដែរ៖ «»។

សារព័ត៌មាន​ក្នុង​បាន​ផ្សព្វផ្សាយ​ថា កាល​ពី​យប់​ថ្ងៃ​ទី​២០ ខែ​តុលា ចោរ​បាន​គាស់​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ព្រៃល្វា លួច​បាន​កញ្ចក់​កំព្យូទ័រ ឬ ម៉ូនីទ័រ (Monitor) កុំព្យូទ័រ ១​គ្រឿង ម៉ាស៊ីន​ស្កែន (Scan) ខ្ចៅដៃ១ អាគុយ​ផ្ទុក​ថាមពល​១ ខ្សែ​បញ្ចូល​ថ្ម​កុំព្យូទ័រ​១ ឧបករណ៍​សម្រាប់​ភ្ជាប់​អ៊ីនធឺណិត (Modem) ចំនួន​១ ម៉ាស៊ីន​ថត​១ កូនកណ្ដុរ ឬ​ម៉ៅស៍ (Mouse) កុំព្យូទ័រ​១ អង្គ​ចងចាំ (USB) ១ និង​សម្ភារៈ​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត។ អាជ្ញាធរ​សមត្ថកិច្ច​ក្នុង​ខេត្ត​តាកែវ ​កំពុង​តាមដាន​ករណី​នេះ​ដើម្បី​តាម​ចាប់​អ្នក​ប្រព្រឹត្ត​ល្មើស។

របាយការណ៍​របស់ គ.ជ.ប ពី​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​អោយ​ដឹង​ថា គិត​ត្រឹម​ម៉ោង ៦​ល្ងាច​ថ្ងៃ​ទី​២១ ខែ​តុលា ចំនួន​អ្នក​បាន​ចុះឈ្មោះ​សរុប​មាន​ចំនួន​ជាង ៦​លាន​នាក់ (៦.១២៤.១៤៩) ដែល​ស្មើ​នឹង​ជិត ៦៤​ភាគរយ (៦៣,៧៥%)។ នៅ​ខេត្ត​តាកែវ មាន​អ្នក​ចុះ​ឈ្មោះ​​បាន​សរុប​ជាង ៤​សែន​នាក់ (៤៥២.៩១០) ដែល​ស្មើ​នឹង​ជាង ៧០​ភាគរយ (៧០,៥៤%)៕

Viewing all articles
Browse latest Browse all 40045

Trending Articles