Image may be NSFW.
Clik here to view.
ដោយ ជិន ជេដ្ឋា RFA 2016-10-23
ដីព្រៃរបស់រដ្ឋនៅតំបន់ស្រែយក្ស ឋិតនៅចន្លោះព្រំប្រទល់ឃុំក្រពើពីរ និងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងរងការកាប់បំផ្លាញដោយពលរដ្ឋចំណាកស្រុក។ អាជ្ញាធរបញ្ជាក់ថា ពលរដ្ឋដែលទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ទាំងនេះ បានចាញ់បោក ឬជឿការញុះញង់របស់មេខ្យល់ខិលខូចមួយចំនួន ប៉ុន្តែអាជ្ញាធរបានចុះទប់ស្កាត់ និងអប់រំច្រើនដងហើយ។
ពលរដ្ឋចំណាកស្រុកពីខេត្តកំពត បាត់ដំបង តាកែវ និងខេត្តពោធិ៍សាត់ សរុបប្រមាណ ៣០០គ្រួសារ កំពុងទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិនៅក្នុងទឹកដីឃុំទាំងពីរ ហើយអាជ្ញាធរហាមឃាត់មិនឈ្នះ។ នេះបើតាមការឲ្យដឹងពីពលរដ្ឋ និងមន្ត្រីរាជការខ្លះនៅថ្ងៃទី២២ តុលា។ ក្រុមពលរដ្ឋ ថាគេពុំមានដីរស់នៅ ឬបង្កបង្កើនផល ទើបចូលចាប់ដីទាំងផ្សងព្រេង ដោយសង្ឃឹមថាអាជ្ញាធរនឹងផ្ដល់ដីធ្លីតំបន់នេះឲ្យ។
ពលរដ្ឋម្នាក់មកពីខេត្តកំពត ក្នុងចំណោមពលរដ្ឋជាច្រើនទៀតដែលសង់ខ្ទមរស់នៅចំណុចស្រែយក្ស គឺលោកស្រី សុខ ហន មានប្រសាសន៍ថា រូបគាត់ និងប្ដីជាកម្មករគាស់ដំឡូង បានចេញពីស្រុកជិត ១ឆ្នាំហើយ។ លោកស្រីមានដីស្រែពីរបីអាដែរនៅឯស្រុកកំណើត ប៉ុន្តែបានចែកឲ្យកូនអស់ហើយ ទើបគាត់ចេញពីស្រុកដើររកស៊ីរសាត់អណ្ដែត ហើយបានចាប់ដីនេះតាមរយៈកម្មករដកដំឡូងដូចគ្នា៖ «ដុត ហើយខ្ញុំធ្វើទៀតៗ ហើយចុះឲ្យខ្ញុំមកនៅក្រោយនេះ ខ្ញុំមានដីឯណា បើដីចែកកូនអស់រលីងហើយ? ខ្ញុំនៅតែពីរនាក់តា ហើយនិងយាយណាពូ។ អាកន្លែងចាប់ដីហ្នឹងធ្វើរោងនៅទៅមិនឮសូរនិយាយអីណា បើខ្ញុំចេះតែចូលប្លុកៗទៅ ឥឡូវសំណូមពរថាជួយដោះស្រាយកន្លែងហ្នឹងឲ្យខ្ញុំបាននៅផង»។
ពលរដ្ឋចំណាកស្រុកទាំងនេះបានសង់ខ្ទមប្រក់ស្លឹកចាក ឬស្បូវរស់នៅស្អេកស្កះក្នុងព្រៃការពាររបស់រដ្ឋ ហើយអាជ្ញាធរមានសមត្ថកិច្ចបានចុះទៅដុតបំផ្លាញខ្ទមពួកគេចោលជាច្រើនលើក ដោយចោទថាពលរដ្ឋអនាធិបតេយ្យរស់នៅលើដីរដ្ឋខុសច្បាប់។ ប៉ុន្តែចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៣ មក មានពលរដ្ឋជាច្រើនបន្តចូលទន្ទ្រានព្រៃ និងសង់ខ្ទមរស់នៅតាមរបៀបឆក់កណ្ដៀតរហូតដល់សព្វថ្ងៃ។
ឆ្លើយតបបញ្ហានេះ អភិបាលស្រុកវាលវែង និងជាប្រធានគណៈកម្មការដីរដ្ឋថ្នាក់ស្រុក លោក ហេង សុភាណា ថាបច្ចុប្បន្ន អ្នកទន្ទ្រានដីព្រៃនៅតំបន់នេះមិនដល់ ៣០០គ្រួសារនោះទេ ហើយក្រុមការងារលោកបានចុះទៅពិនិត្យជាក់ស្ដែងកាលពីពីរថ្ងៃមុន ឃើញមានមនុស្សប្រមាណ ៧០នាក់ប៉ុណ្ណោះ។ លោកថា ក្រោយអាជ្ញាធរចុះអប់រំ និងផ្សព្វផ្សាយ មានពលរដ្ឋខ្លះបានស្ម័គ្រចិត្តចេញពីដីនោះ ប៉ុន្តែមានពលរដ្ឋខ្លះនៅជឿការញុះញង់របស់ជនខិលខូច ដោយបន្តរស់នៅ និងទាមទារចង់បានដីនោះ។
លោក ហេង សុភាណា បញ្ជាក់ថា ដីព្រៃនៅតំបន់នេះមិនមែនជាដីកម្មសិទ្ធិឯកជនរបស់លោកឧកញ៉ាណានោះទេ ជាដីព្រៃរបស់រដ្ឋដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន៖ «យើងនឹងចុះស្រង់ (ស្ថិតិ) ប៉ុន្តែស្រង់ហ្នឹងមិនមែនទេអីទេ គឺចង់ដឹងសាវតាររបស់គាត់មកពីណា? ទីតាំងនៅត្រង់ណា? ព្រោះបើនិយាយថាយើងអត់ដី ហើយមកនៅត្រង់ហ្នឹង ហើយថាយើងអត់ដី អាហ្នឹងអត់បានទេ។ អ្នកណាៗក៏ចង់បានដីដែរមែនអ៊ីចឹង។ ជួនកាលអ្នកខ្លះមានទីតាំងកន្លែងផ្សេង ហើយគាត់មកចុះឈ្មោះថាគាត់អត់ដី ហើយចង់បានទីតាំងហ្នឹង»។
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ដីព្រៃនៅតំបន់ជាច្រើនក្នុងឃុំក្រពើពីរ ឃុំប្រមោយ និងឃុំអន្លង់រាប នៃស្រុកវាលវែង ត្រូវបានកាប់បំផ្លាញដោយពលរដ្ឋ និងក្រុមអ្នកមានលុយ៕