Quantcast
Viewing all articles
Browse latest Browse all 40045

"២៥​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សន្តិភាព​នៅ​កម្ពុជា​នៅ​ចម្រូងចម្រាស"

Image may be NSFW.
Clik here to view.
សមត្ថកិច្ច​ចម្រុះ​ដាក់​រនាំង​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហែ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth


ដោយ សាន សែល RFA 2016-10-23

កិច្ចព្រមព្រៀង​នៅ​ទីក្រុង​ប៉ារីស អំពី​បញ្ហា​កម្ពុជា ឬ​ហៅ​ជាទូទៅ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស ជា​ដំណោះស្រាយ​នាំ​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ផ្ទៃក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​នៅ​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ​ស្ថានភាព​សន្តិភាព​នៅ​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​គេ​វាយ​តម្លៃ​ផ្សេង​គ្នា។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦ នេះ វា​មាន​អាយុកាល ២៥​ឆ្នាំ ឬ​ស្មើ​នឹង ១​ភាគ​៤ នៃ​សតវត្ស។

ក្រោម​ការ​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ កិច្ចព្រមព្រៀង​នេះ​ជា​ក្តី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា។ ក្តី​សង្ឃឹម​នៃ​សន្តិភាព យុត្តិធម៌ ប្រជាធិបតេយ្យ ដែល​កម្ពុជា បាន​បាត់បង់​ក្នុង​សម័យ​សង្គ្រាម។

ដើម្បី​ធានា​នូវ​ពន្លក​នៃ​ក្តី​សង្ឃឹម​ខ្ពស់​ទាំងនេះ ប្រទេស​កម្ពុជា បាន​សន្យា​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ការ​គោរព ការពារ និង​ប្រតិបត្តិ​តាម​សិទ្ធិ​មនុស្ស សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា។

គឺ​កិច្ចព្រមព្រៀង​នេះ​ឯង​ដែល​នាំ​ឲ្យ​មាន​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ត្រូវ​អនុលោម​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស និង​ការ​បោះឆ្នោត​តាម​កាល​កំណត់ ដោយ​សេរី និង​យុត្តិធម៌។

ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ជា​ការ​ចាប់​ផ្តើម​នូវ​ដំណើរ​ផ្លាស់ប្ដូរ​ទៅ​រក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទទួល​ស្គាល់​ថា កិច្ចព្រមព្រៀង​នេះ​បង្កើត​នូវ​រដ្ឋធម្មនុញ្ញ​មួយ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ៖ «»។

បណ្ឌិត ផាក ខ្យុង សេអូ (Park Kyung-seo) សាស្ត្រាចារ្យ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សាកលវិទ្យាល័យ ដុង​ហ្គុគ (Dongguk University) នៃ​ប្រទេស​កូរ៉េ ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ និង​ឆ្នាំ​១៩៩០ បាន​វិល​ត្រឡប់​មក​កម្ពុជា វិញ​រយៈពេល​ជិត ២០​ឆ្នាំ​ក្រោយ។ លោក​យល់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​សញ្ញា​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា តែ​សន្តិភាព​ត្រូវ​ការ​ការ​ប្ដេជ្ញា​ធានា​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​ការ​គោរព​សិទ្ធិ​មនុស្ស ដែល​ជា​ធាតុ​សំខាន់​សម្រាប់​ស្ថិរភាព​ប្រជាធិបតេយ្យ។

អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​ភាគី​សំខាន់ ត្រូវ​បាន​ធានា​ដោយ​ភាគី​ជាតិ និង​អន្តរជាតិ​ចំនួន ១៨​ប្រទេស រួម​នឹង​អង្គការ​សហប្រជាជាតិ ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦ ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថា បរិយាកាស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​តានតឹង និង​ធ្លាក់​ចុះ។ ការ​លើក​ឡើង​នេះ សំដៅ​លើ​ការ​ប្រើប្រាស់​តុលាការ និង​ការ​បង្កើត​ច្បាប់​ដើម្បី​បំបិទ​សិទ្ធិ និង​គំរាម​កំហែង​សង្គម​ស៊ីវិល សកម្មជន មេ​ដឹកនាំ​សហគមន៍ ពលរដ្ឋ និង​បក្ស​ប្រឆាំង។

ជា​ការ​ឆ្លើយតប លោក សុខ ឥសាន ថា​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ទេ។ លោក​ថា កម្ពុជា បច្ចុប្បន្ន មាន​ស្ថិរភាព និង​សន្តិភាព​ពេញលេញ។

ទោះ​បី​ជា​យ៉ាង​ណា តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) មាន​ប្រសាសន៍​ថា សន្ធិសញ្ញា​ទីក្រុង​ប៉ារីស សម្រាប់​កម្ពុជា គឺ​ដូចជា​គម្រោង​មួយ​ដែល​មិន​ទាន់​បញ្ចប់ គឺ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ អ្នកស្រី​បញ្ជាក់​ថា ការ​មិន​មាន​សង្គ្រាម​ក្នុង​ប្រទេស មិន​មែន​មាន​ន័យ​ថា ប្រទេស​មាន​សន្តិភាព​នោះ​ទេ ខណៈ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ និង​ភាព​ទន់​ខ្សោយ​នៃ​វប្បធម៌​រិះគន់​ដើម្បី​ស្ថាបនា។

ប្រធាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក សុន ឆ័យ ថ្លែង​ថា រយៈពេល ២៥​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​គិតគូរ​ពី​យុទ្ធសាស្ត្រ​រក្សា​អំណាច ជា​ជាង​ពង្រឹង​ការ​អភិវឌ្ឍ និង​បង្កើត​សុភមង្គល​របស់​ពលរដ្ឋ។ លោក​ចង់​ឃើញ​ការ​ពង្រឹង​ស្ថាប័ន​មូលដ្ឋាន​ឲ្យ​មាន​ឯករាជ​ភាព​ពិត​ប្រាកដ៖ «»។

ខណៈ​សមាជិក​របស់​ខ្លួន​ដែល​បាន​ធ្វើ​សកម្មភាព​ខ្លាំងក្លា ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ លោក សុន ឆ័យ មាន​ទំនុក​ចិត្ត​លើ​មធ្យោបាយ​ចរចា និង​ការ​តស៊ូ​មតិ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ រយៈពេល ១០​ថ្ងៃ​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) រិះគន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស។ អ្នកស្រី​រម្លឹក​ថា ប្រទេស​កម្ពុជា មាន​កាតព្វកិច្ច​ត្រូវ​តែ​រៀបចំ​ប្រទេស​នេះ​ឲ្យ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ សេរី មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ត្រូវ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ផ្សេងៗ​ទៀត​សម្រាប់​ពលរដ្ឋ​កម្ពុជា។

សន្និសីទ​អន្តរជាតិ​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ តុលា បញ្ជាក់​ថា ខួប​ទី​២៥ នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ គឺ​ជា​ពេលវេលា​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ដោយ​ម៉ត់ចត់ លើ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា ដែល​ដើរ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង។ សន្និសីទ​នេះ ថា​ជា​ការ​សំខាន់​ដែល​ត្រូវ​រក​មធ្យោបាយ​ឲ្យ​កម្ពុជា ត្រឡប់​ទៅ​រក​មាគ៌ា​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស យុត្តិធម៌​សង្គម និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព។

តាម​រយៈ​បទពិសោធន៍​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ធ្លាប់​ឆ្លង​សង្គ្រាម​ស៊ីវិល​ដូច​កម្ពុជា បណ្ឌិត ផាក ខ្យុង សេអូ (Park Kyung-seo) យល់​ថា ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស គឺ​គ្រឹះ​ពីរ​សំខាន់​សម្រាប់​ស្ថិរភាព និង​សន្តិភាព​សង្គម ដែល​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​កូរ៉េ។ បណ្ឌិត ផាក ខ្យុង សេអូ (Park Kyung-seo) ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​សេរីភាព​សង្គម​ស៊ីវិល និង​ការ​គោរព​សេរីភាព​បញ្ចេញ​មតិ សេរីភាព​ប្រមូល​ផ្តុំ និង​សេរីភាព​ចូលរួម៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>