Image may be NSFW.
Clik here to view.
ដោយ ឡេង ម៉ាលី RFA 2016-10-24
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៤ តុលា បានស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៣រូប ដែលពួកខ្មែរក្រហមបង្ខំឲ្យរៀបការកាលពីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ពួកគាត់នៅតែខឹងនឹងមេដឹកនាំខ្មែរក្រហម។
ដើមបណ្ដឹងរដ្ឋប្បវេណីទាំងនេះប្រាប់អង្គជំនុំជម្រះសាលាដំបូងដូចៗគ្នាថា ពួកគាត់មិនបានដឹងខ្លួនមុនទេ ពេលដែលពួកកម្មាភិបាលខ្មែរក្រហមហៅទៅរៀបការរួមច្រើនគូពេលនោះ។ ពួកគាត់ក៏មិនបានស្គាល់ ឬបានឃើញគូស្រកររបស់ខ្លួនទេមុនថ្ងៃរៀបការ។
អ្នកដែលត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការនៅខេត្តកំពង់ចាម គឺលោកស្រី ព្រាប សុឃឿន ថ្លែងប្រាប់អង្គជំនុំជម្រះថា ក្រៅពីការបង្ខំឲ្យរៀបការទាំងនៅវ័យក្មេង លោកស្រីក៏ត្រូវអង្គការខ្មែរក្រហមបង្ខំឲ្យរួមដំណេកជាមួយប្ដីទើបតែរៀបការនោះ ដើម្បីបង្កើតកូនឲ្យអង្គការ៖ «»។
លោកស្រីថ្លែងបន្តថា ការរៀបការមិនយូរប៉ុន្មានផង ប្ដីរបស់លោកស្រីត្រូវបានពួកខ្មែរក្រហមចាប់យកទៅសម្លាប់ ដោយចោទថាជាអ្នកក្បត់នឹងអង្គការ។
ពួកគាត់អះអាងដែរថា ហេតុផលដែលពួកគាត់យល់ព្រមរៀបការនៅពេលនោះ គឺដោយសារតែពួកគាត់ភ័យខ្លាចពួកខ្មែរក្រហមយកទៅសម្លាប់។ ហេតុនេះហើយ បានជាពួកគាត់សុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ប្រឆាំងអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម គឺជនជាប់ចោទ នួន ជា និង ខៀវ សំផន។
ដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបទៀតដែលមកពីខេត្តមណ្ឌលគិរី គឺលោក កុល ណែម ថ្លែងថា លោកនៅតែខឹងអង្គការខ្មែរក្រហម ដែលបង្ខំឲ្យលោករៀបការខុសពីគូដណ្ដឹងរបស់លោក៖ «»។
ដើមបណ្ដឹងរដ្ឋប្បវេណីទី៣ គឺលោកស្រី ង៉ែត ចាត មកពីស្រុកបាកាន ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា កម្មាភិបាលខ្មែរក្រហមបង្ខំឲ្យលោកស្រីរៀបការមួយសប្ដាហ៍ក្រោយពេលដែលគេយកប្ដីទៅសម្លាប់៖ «»។
អង្គជំនុំជម្រះនៃសាលាដំបូង នឹងបន្តស្ដាប់សក្ខីកម្មរបស់លោកស្រី ង៉ែត ចាត នៅថ្ងៃអង្គារ ទី២៥ តុលា។
ស្របពេលដែលអង្គជំនុំជម្រះនៃសាលាដំបូង កំពុងបន្តស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងអង្គហេតុរៀបការដោយបង្ខំនេះ អង្គជំនុំជម្រះនៅតែមិនទាន់អនុញ្ញាតឲ្យសាធារណជនចូលរួមតាមដានសវនាការដោយផ្ទាល់ នៅក្នុងសាលសវនាការទេ ដោយសារតែបរិវេណតុលាការទឹកភ្លៀងនៅតែដក់លិចនៅឡើយ។ អង្គជំនុំជម្រះនឹងជូនដំណឹងដល់សាធារណជនអំពីកាលបរិច្ឆេទជាក់លាក់ នៅពេលណាទឹកស្រកទៅវិញ ដែលអាចឲ្យសាធារណជនអាចចូលរួមតាមសវនាការនេះបាន។
ទាក់ទងនឹងសំណុំរឿង០០២ វគ្គទី១ អង្គជំនុំជម្រះតុលាការកំពូល គ្រោងប្រកាសសាលដីកាស្ថាពរលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿងប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ខាងមុខនេះ៕