Image may be NSFW.
Clik here to view.
ដោយ រដ្ឋា វិសាល RFA 2016-10-24
សហគមន៍អភិរក្សព្រៃឈើមួយកន្លែងឋិតនៅជាប់នឹងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី បារម្ភពីសកម្មភាពលួចកាប់យកឈើអនាធិបតេយ្យកំពុងកើតមានក្នុងព្រៃ ខណៈគណៈកម្មការសហគមន៍មិនមានមធ្យោបាយពេញលេញសម្រាប់ការងារល្បាតព្រៃ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមល្បាតព្រៃសហគមន៍រកឃើញបទល្មើសព្រៃឈើកើតមានជាបន្តបន្ទាប់ក្នុងខែតុលា នេះ។
ក្រសួងបរិស្ថាន បានកាត់ចេញផ្ទៃដីតំបន់ព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ជាង ៣ពាន់ហិកតារ ផ្តល់ទៅឲ្យប្រជាពលរដ្ឋនៅភូមិចំនួនបី ក្នុងឃុំជ័យឧត្ដម បង្កើតជាសហគមន៍ធនធានធម្មជាតិវាលកំបោរ កាលពីឆ្នាំ២០១៥។
សមាជិកគណៈកម្មការសហគមន៍ លោក ដាំ លាន កត់សម្គាល់ថា កន្លងទៅនេះ បទល្មើសលួចកាប់ឈើក្នុងព្រៃសហគមន៍ភាគច្រើន បង្កឡើងដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដែលមានទីតាំងជាប់ព្រៃអភិរក្ស ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ន ដោយសារវិធានការបង្ក្រាបរបស់គណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ធ្វើឲ្យក្រុមហ៊ុនសម្បទានទាំងនោះបញ្ឈប់សកម្មភាពកាប់ឈើ ជាពិសេសសកម្មភាពលួចកាប់យកឈើក្នុងព្រៃសហគមន៍ ត្រូវបានបញ្ចប់។ យ៉ាងនេះក្តី នាពេលថ្មីៗនេះ លោកថាសកម្មភាពលួចកាប់ឈើអនាធិបតេយ្យក្នុងព្រៃសហគមន៍ កើតមានឡើងវិញ ដោយសារប្រជាពលរដ្ឋនៅភូមិសាស្ត្រជាប់ព្រៃសហគមន៍ បាននាំគ្នាកាប់យកឈើសម្រាប់សង់លំនៅឋានដោយគ្មានច្បាប់អនុញ្ញាត៖ «ប្រជាជនភូមិដីឡូត៍បានមកធ្វើកិច្ចសន្យាជាមួយមេភូមិលើកទី១។ គេបានដោះលែងហើយ ធ្វើផ្ទះតែគាត់អត់សុំច្បាប់។ គោយន្ត ១ម៉ាស៊ីន ត្រង់ស៊ីន័រមួយ»។
រយៈពេលមួយសប្ដាហ៍កន្លងទៅនេះ មុនក្រុមល្បាតសហគមន៍មានគ្នា ៤នាក់រកឃើញប្រជាពលរដ្ឋមកពីភូមិដីឡូត៍ឃុំជ័យឧត្ដម កំពុងអាររំលំ និងច្រៀកយកឈើពីក្នុងព្រៃការពារ ប៉ុន្តែករណីនេះ សហគមន៍បានអប់រំណែនាំ និងប្រគល់សម្ភារៈកាត់ឈើ និងមធ្យោបាយគោយន្តទៅឲ្យជនល្មើសវិញ ដោយធ្វើកិច្ចសន្យាមិនឲ្យកាប់ឈើក្នុងព្រៃការពារដោយគ្មានការអនុញ្ញាត។
ដូចគ្នានេះដែរ ក្រុមល្បាតព្រៃសហគមន៍អូរកំបោរមួយក្រុមទៀតមានគ្នាពីរនាក់ ក៏បានរកឃើញវត្ថុតាងលួចកាប់ឈើក្នុងព្រៃសហគមន៍កើតមានថ្មីៗបន្សល់ចោលក្នុងព្រៃ ខណៈក្រុមល្បាតព្រៃចន្លោះប្រហោងមិនមានលទ្ធភាពដើរល្បាតព្រៃជាប់លាប់។
ប្រធានគណៈកម្មការសហគមន៍ លោក ឌី សាមី កត់សម្គាល់ដែរថា កង្វះមធ្យោបាយល្បាតព្រៃ គឺជាបញ្ហាគន្លឹះដែលធ្វើឲ្យជនល្មើសឆ្លៀតឱកាសលួចកាប់ឈើក្នុងព្រៃបានងាយស្រួល។ លោកថ្លែងថា គណៈកម្មការសហគមន៍ដែលបង្កើតឡើងដើម្បីអភិរក្សព្រៃឈើ មានតែឆន្ទៈ និងកម្លាំងកាយចូលរួមល្បាតព្រៃ ក៏ប៉ុន្តែសហគមន៍គ្មានសម្ភារៈជាមធ្យោបាយ និងថវិកាប្រើប្រាស់ដើម្បីការងារល្បាតព្រៃឲ្យមានប្រសិទ្ធភាពទេ៖ «ព្រៃហ្នឹងគេកាត់ឲ្យសហគមន៍បីភូមិ។ ខ្ញុំខ្វះថវិកាចុះល្បាត។ ខ្ញុំអត់បានចុះ បានជនល្មើសឆ្លៀតចូលកាប់។ សំខាន់ខាងអង្គការគាត់ជួយខ្ញុំចុះល្បាតណា!»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកញ្ញា បានចេញសារាចរណែនាំលេខ០៥ ស្ដីពីការធ្វើកំណែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងធនធានធម្មជាតិ ពិសេសលើវិស័យព្រៃឈើ និងជលផល តាមរយៈការជំរុញឲ្យធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ព្រមទាំងបែងចែកសមត្ថកិច្ចគ្រប់គ្រងច្បាស់លាស់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
កំណែទម្រង់ស៊ីជម្រៅនេះ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពគ្រប់គ្រងធនធានធម្មជាតិ ដោយរដ្ឋាភិបាលសម្រេចផ្ទេរ និងប្រគល់សមត្ថកិច្ចគ្រប់គ្រងតំបន់ការពារ និងអភិរក្សព្រៃឈើទាំងអស់ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ចំណែកតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់ បានដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដំណាក់កាលថ្មីៗនេះ គឺស៊ីសង្វាក់ គ្រាដែលធនធានធម្មជាតិ ជាពិសេសនៅតំបន់ខេត្តប៉ែកឦសាន បានរងការបំផ្លាញធ្ងន់ធ្ងរចាប់ពីឆ្នាំ២០០៥ រហូតមក។ លោកថា កន្លងទៅនេះ ការបង្កើតសហគមន៍អភិរក្សធនធានធម្មជាតិ មិនអាចធ្វើឲ្យបទល្មើសទាំងឡាយពាក់ព័ន្ធធនធានធម្មជាតិបានថយចុះនោះទេ ពីព្រោះសហគមន៍គ្មានសមត្ថភាព លទ្ធភាព និងធនធានមនុស្សគ្រប់គ្រាន់ ទប់ស្កាត់បទល្មើសដែលភាគច្រើនអ្នកមានអំណាចមានប្រាក់ និងមានមធ្យោបាយឧបករណ៍ទំនើប ទាក់ទងគ្នាកាប់យកឈើ និងរានព្រៃឈើយកដី ជាដើម៖ «ប្រពៃណីធ្វើកិច្ចសន្យា ឬផាកពិន័យធ្វើឲ្យអ្នកប្រព្រឹត្តិមិនអាចរាងចាល។ សូមឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតឹងរ៉ឹងផ្លូវច្បាប់ ទើបអាចទប់ស្កាត់បទល្មើសព្រៃឈើនេះបាន»។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានការិយាល័យផែនការ និងកិច្ចការច្បាប់ និងជាមន្ត្រីសម្របសម្រួលតំបន់ការពារធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី លោក ទន់ សុវណ្ណនី ទទួលស្គាល់ថា ដំណាក់កាលឆ្នាំ២០១៦ នេះតទៅ ការអភិរក្សតំបន់ធម្មជាតិ គឺជាកត្តាកំណត់របស់មន្ទីរជំនាញ ដើម្បីប្រែក្លាយតំបន់នេះទៅជាតំបន់អភិរក្សធនធានធម្មជាតិពិតប្រាកដ។ លោកថា មន្ត្រីតំបន់អនុរក្សព្រៃឈើ ជាពិសេសមន្ត្រីអនុរក្សតំបន់សត្វព្រៃលំផាត់ រួមជាមួយអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធ កំពុងរកវិធីជួយពង្រឹងតួនាទីសហគមន៍ ជាពិសេសជួយសហការជាមួយគណៈកម្មការសហគមន៍ បង្ក្រាបបទល្មើសព្រៃឈើ និងថែទាំព្រៃឈើឡើងវិញឲ្យមានប្រសិទ្ធភាព៖ «តំបន់ហ្នឹងគ្រប់គ្រងរួមគ្នារវាងសហគមន៍ និងឧទ្យានុរក្ស ប្រសិនបញ្ហាកើតហើយប្រជាពលរដ្ឋរាយការណ៍ ហើយឧទ្យានុរក្សមិនទៅធ្វើការទេ មិនទៅចាត់ការ ជារឿងរបស់ឧទ្យានុរក្ស»។
ក្រសួងបរិស្ថាន ចាប់ពីឆ្នាំ២០១៤ រហូតបច្ចុប្បន្ន បានទទួលស្គាល់ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ នៅក្នុងឧទ្យានជាតិវីរៈជ័យ រួមមានតំបន់ការពារធម្មជាតិអូរចាយ អូរតាបូក មណ្ឌលយន អូរខាំផា និងអូរទុង ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី រួមទាំងតំបន់ការពារធម្មជាតិចំនួនពីរទៀតក្នុងដែនជម្រកសត្វព្រៃលំផាត់ គឺតំបន់ការពារធម្មជាតិអូរគគីរ និងតំបន់ការពារធម្មជាតិសេដា ក្នុងនោះដែរ ក៏បានកាត់ដីមួយផ្នែកទៀតជូនសហគមន៍វាលកំបោរ ដើម្បីរួមគ្នាការពារធនធានធម្មជាតិ និងជីវិតសត្វព្រៃនៅសេសសល់ក្នុងព្រៃអភិរក្សទាំងនោះ៕