Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ឆ្លាតជាងនេះបន្តិចបានទេ? ដោយ អ៊ុម-ហាក់

$
0
0



ឆ្លាតជាងនេះបន្តិចបានទេ?

ដោយ អ៊ុម-ហាក់

២៣តុលា២០១៦ជាខួបទី២៥នៃកិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា។ មានការបកស្រាយប្លែកៗគ្នាអំពីកិច្ចព្រមព្រៀងសំខាន់មួយនេះ។ ខ្លះថាវាស្លាប់បាត់ទៅហើយ ខ្លះទៀតថាកិច្ចព្រមព្រៀងនេះមានជីវិតឥតទីបញ្ចប់ឡើយ។ ជាបណ្ឌិតវិទ្យាសាស្រ្តនយោបាយចេញពីសកលមហាវិទ្យាល័យប្រឡាយទឹកស្អុយ ខ្ញុំគ្មានសមត្ថភាពបកស្រាយ កិច្ចព្រមព្រៀងនេះឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយឡើយ តែខ្ញុំសុំលើកយកមតិខ្លះមកសាកល្បងពិចារណា។

ជារឿយៗខ្ញុំតែងឮអ្នកផ្សាយពត៌មានដែលមានសម្លេងឮច្រើន ឮឆ្ងាយដូចជាបុគ្គលិកវិទ្យុ RFA, VOA, RFI ជាដើមឱ្យតម្លៃទៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសថាបានបញ្ចប់សង្រ្គាមស៊ីវីលនៅស្រុកខ្មែរខ្លះទៀតហ៊ានពោលថាសង្រ្គាមស៊ីវីលរ៉ាំរ៉ៃច្រើនទសវត្សថែមទៀត។ ពាក្យសង្រ្គាមស៊ីវីលមួយម៉ាត់នេះ បើចេញពីមាត់បរទេសខ្ញុំទ្រាំសង្កត់ចិត្តទទួលយកបាន តែបើចេញពីមាត់ខ្មែរខ្ញុំចុកឈាមរកថ្លែងមិនត្រូវ។ ខ្ញុំមិនដឹងថាខ្ញុំភ្លើឬអស់លោកល្ងង់ទេ តែទោះជាយ៉ាងណាក៏ដោយខ្ញុំសូមអង្វរអស់លោកស្រាវជ្រាវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីៗឱ្យបានស៊ីជំរៅជាងនេះបន្តិច ព្រោះបើអស់លោកជឿរួចផ្សាយថាសង្រ្គាមនៅស្រុកខ្មែរពីឆ្នាំ១៩៧០ដល់១៩៩១ជាសង្រ្គាមស៊ីវីល នោះ គឺអស់លោកនេះហើយដែលបើកទ្វារគុកឱ្យចោររត់រួច។ អស់លោកអាចឆ្លាតជាងនេះបន្តិចបានទេ?

សូមអញ្ជើញមើលវិភាគរបស់អ្នកស្រីរ៉ូណា-ស្ម៊ិត អ្នករាយការណ៍របស់អង្គការសហប្រជាជាតិប្រចាំស្រុកខ្មែរដែលបានថ្លែងកាលពីថ្ងៃទី២០តុលា២០១៦ស្តីពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៖

“ While the accords marked the official end of Cambodian-Vietnamese war in1991, allowed Cambodians to implement a new constitution and hold elections, Cambodia embroiled in an ongoing political crises that have seen Government critics mysteriously killed, opposition party members thrown in jail and poor recorded of human rights.”

សូមអនុញ្ញាតប្រែសម្រួលតែវគ្គដើមនៃឃ្លាខាងលើប៉ុណ្ណោះព្រោះវាជាទឹសដៅនៃអត្ថបទខ្លីនេះ << ខណៈដែលកិច្ចព្រមព្រៀងនេះបញ្ចប់នូវសង្រ្គាមខ្មែរ-យួននៅឆ្នាំ១៩៩១ អនុញ្ញាតឱ្យខ្មែរ...>>។ តើចាំថ្មើម៉ានទើបខ្មែរ យល់ថាចាប់តាំងពីឆ្នាំ១៩៧០មកដល់ឆ្នាំ១៩៩១មិនដែលមានសង្រ្គាមស៊ីវីលទេ?។ ខ្មែរយើងមិន អាចឆ្លាតជាងនេះកើតទេឬ?៕

អ៊ុម-ហាក់ ២៣តុលា២០១៦

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>