Image may be NSFW.
Clik here to view.
ម៉ិច ដារ៉ា ភ្នំពេញប៉ុស្តិ៍ Mon, 24 October 2016
ភ្នំពេញៈ ដោយត្រូវបានហាមប្រាមមិនឲ្យប្រារព្ធពិធីនៅទីលានប្រជាធិបតេយ្យដោយអាជ្ញាធរគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញបានរិះគន់ពីការអនុវត្តដំណើរការលទ្ធិប្រជាធិបតេយ្យរបស់រដ្ឋាភិបាលក្នុងអំឡុងពិធីប្រមូលផ្តុំនៅទីស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញដើម្បីរំឭកខួបទី ២៥ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាមួយនឹងការបង្ហាញនូវក្តីសង្ឃឹមថាវិបត្តិនយោបាយនឹងអាចដោះស្រាយបានតាមរយៈការចរចាគ្នា។
ថ្លែងទៅកាន់មនុស្សជាងមួយពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅផ្លូវជាតិលេខ ២ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានអំពាវនាវទៅសហគមន៍អន្តរជាតិឲ្យធ្វើការលើកកម្ពស់សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសដែលផ្តល់ក្របខ័ណ្ឌសម្រាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។
លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិបានថ្លែងថា៖ «តាងនាមឲ្យគណបក្សសង្គ្រោះជាតិ និងខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធ្វើការពិនិត្យ និងវាយតម្លៃឡើងវិញឲ្យបានហ្មត់ចត់ចំពោះការអនុវត្តនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយបន្តអនុវត្តវា»។
លោក កឹម សុខា ក៏បានថ្លែងផងដែរអំពីបណ្តឹងរបស់គណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស និងសេរីភាពនយោបាយ និងការអះអាងរបស់គណបក្សប្រជាជនកម្ពុជាដែលថាតាមពិតគ្មានបញ្ហាប៉ុន្តែបានបន្ថែមថាកិច្ចព្រមព្រៀងនេះបានផ្តល់ឲ្យលោកនូវក្តីសង្ឃឹមថាដំណោះស្រាយមួយនឹងអាចកើតមាន។
លោក សុខា បានបញ្ជាក់ថា៖ «កាលពីអតីតកាលយើងប្រយុទ្ធគ្នាជាមួយនឹងសង្គ្រាម និងអាវុធប៉ុន្តែយើងនៅតែអាចអង្គុយ និងពិភាក្សាគ្នាដើម្បីបញ្ចប់សង្គ្រាម និងការប្រយុទ្ធគ្នាបាន»។ «ដូច្នេះអ្វីអំពីឥឡូវនេះ? យើងមិនប្រយុទ្ធដោយអាវុធទេយើងគ្រាន់តែប្រយុទ្ធលើមនោគមន៍វិជ្ជានយោបាយ។ ហេតុអ្វីខ្មែរមិនអាចពិភាក្សា និងដោះស្រាយបញ្ហាបាន? ហេតុដូច្នេះខ្ញុំសង្ឃឹម»។
កិច្ចព្រមព្រៀងឆ្នាំ ១៩៩១ ដែលចុះហត្ថលេខាដោយភាគីខ្មែរដែលមានជម្លោះ និងប្រទេសចំនួន ១៨ មានគោលបំណងបញ្ចប់សង្គ្រាមអូសបន្លាយដោយត្រួសត្រាយផ្លូវឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ប៉ុន្តែខណៈការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ជិតមកដល់គណបក្សសង្គ្រោះជាតិ និងមេដឹកនាំរបស់ខ្លួនកំពុងប្រឈមនឹងបណ្តឹងជាច្រើនហើយក្រុមអ្នករិះគន់បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថាបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីធ្វើទុក្ខបុកម្នេញទៅរកក្រុមប្រឆាំង។
Image may be NSFW.
Clik here to view.
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ បានថ្លែងថាករណីប្រឆាំងនឹងគណបក្សប្រឆាំង និងអំពើហិង្សា និងការបំភិតបំភ័យនាពេលថ្មីៗនេះផ្ទុយនឹងកិច្ចព្រមព្រៀងឆ្នាំ ១៩៩១ ។
លោកស្រី មូរ សុខហួរ បានថ្លែងបន្តថា៖ «ពួកគេបង្ហាញយ៉ាងច្បាស់ថាគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ»។
ក្នុងអំឡុងសុន្ទរកថារបស់លោក លោក កឹម សុខា ដែលកំពុងសម្ងំនៅក្នុងទីស្នាក់ការដើម្បីចៀសពីការចាប់ខ្លួនដែលកើតចេញពីករណីសំណុំរឿងតុលាការមួយដែលត្រូវបានគេរិះគន់ថាជាហេតុផលនយោបាយបន្ទាប់ពីមានរឿងអាស្រូវជាមួយនារីកាត់សក់ម្នាក់ក៏បានចោទជាសំណួរចំពោះការអះអាងរបស់គណបក្សប្រជាជនកម្ពុជាដែលថាផ្តល់ «ស្ថិរភាព» ដល់ប្រទេសកម្ពុជា។
លោក កឹម សុខា បានសួរថា៖ «ប្រសិនបើមានស្ថិរភាពហេតុអ្វីពួកគេមិនអនុញ្ញាតឲ្យមានបាតុកម្ម! ប្រសិនបើមានសន្តិភាពហេតុអ្វីពួកគេខ្លាចប្រជាជនយ៉ាងនេះ»។
ខណៈភាពតានតឹងនយោបាយបានកើនឡើងក្នុងរយៈកាលប៉ុន្មានខែនេះអាជ្ញាធរបានបដិសេធដោយត្រង់ៗមិនឲ្យគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មឡើយ។
គណបក្សប្រឆាំងបានប្តេជ្ញាប្រារព្ធពិធីកាលពីម្សិលមិញនៅទីលានប្រជាធិបតេយ្យដែលកាលពីអតីតកាលធ្លាប់មានការប៉ះទង្គិចគ្នារវាងសកម្មជន និងកងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល។
កាលពីម្សិលមិញអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថាគណបក្សបានសម្រេចថាទីស្នាក់ការជាកន្លែង «សមស្រប និងងាយស្រួល» បន្ទាប់ពីអាជ្ញាធរហាមមិនឲ្យធ្វើនៅទីលានប្រជាធិបតេយ្យ។
បើតាមសារព័ត៌មាន Fresh News អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា បានប្រកាសអំពីគោលជំហរគណបក្សប្រជាជនកម្ពុជាម្តងទៀតថាគណបក្សកាន់អំណាចមួយនេះមិនមានជម្លោះជាមួយគណបក្សនយោបាយណាមួយទេហើយពេលនេះក៏ពុំមានតម្រូវការចរចាជាមួយគណបក្សនយោបាយណាមួយដែរ៕ PS