Quantcast
Viewing all articles
Browse latest Browse all 40045

សន្តិសុខ​ដែល​ចៅសង្កាត់​ព្រែកប្រា​វាយ​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ​បន្ត​ព្យាបាល​នៅ​ពេទ្យ​រុស្ស៊ី

Image may be NSFW.
Clik here to view.
យុវជន​ឈ្មោះ​មាស ដុំដី សន្តិសុខ​ក្នុង​បុរី​ម្នាក់​ដែល​ត្រូវ​ចៅសង្កាត់​ព្រែកប្រា វាយ​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី) នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sun Heng


ដោយ ស៊ុន ហេង RFA 2016-10-25

សន្តិសុខ​ក្នុង​បុរី​ម្នាក់​ដែល​ត្រូវ​ចៅសង្កាត់​ព្រែកប្រា​កូតា​ពី​បក្ស​កាន់​អំណាច វាយ​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ ស្ថិត​នៅ​ក្រោម​ការ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី) ទៀត ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​បញ្ចុះបញ្ចូល​ក្រុម​គ្រួសារ និង​ម្ចាស់​បុរី មិន​ឲ្យ​យក​អ្នក​ជំងឺ​ទៅ​ព្យាបាល​នៅ​វៀតណាម។

នៅ​រសៀល​ថ្ងៃ​ទី២៥ តុលា ក្រុម​គ្រួសារ​បុរស​សន្តិសុខ​ឈ្មោះ មាស ដុំដី និង​ម្ចាស់​បុរី ស្នើ​មន្ទីរពេទ្យ ដើម្បី​បញ្ជូន​ជន​រងគ្រោះ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ដោយ​បារម្ភ​ពី​ស្ថានភាព​ជំងឺ​របស់​ជន​រងគ្រោះ។

ប៉ុន្តែ​ក្រោយ​ពេល​ក្រុម​គ្រូពេទ្យ​រៀបចំ​ដក​ម៉ាស៊ីន​សម្រាប់​ជំនួយ​ដង្ហើម ខណៈ​ថាមពល​ថ្នាំ​សន្លប់​បាន​ថយ​កម្លាំង​ផង អ្នក​ជំងឺ​ក៏​បន្ត​ប្រកាច់ ដោយ​ស្ថានភាព​នៅ​​ធ្ងន់ធ្ងរ​នៅ​ឡើយ។ ដោយ​ស្ថិត​ក្នុង​ស្ថានភាព​នេះ ក្រុម​គ្រូពេទ្យ​ក៏​បញ្ចុះបញ្ចូល​ក្រុម​គ្រួសារ និង​ម្ចាស់​បុរី ឲ្យ​ទុក​អ្នក​ជំងឺ​នៅ​ព្យាបាល និង​តាមដាន​ជំងឺ​បន្ត​ទៀត ជាជាង​បញ្ជូន​ទៅ​ផ្លូវ​ឆ្ងាយ ទាំង​ស្ថានភាព​ធ្ងន់ធ្ងរ​បែបនេះ។


បុរស​សន្តិសុខ​រូប​នេះ​ឈ្មោះ មាស ដុំដី ត្រូវ​បាន​ចៅសង្កាត់​ព្រែកប្រា លោក ហួរ ហួត មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា វាយ​មួយ​ដៃ​ចំ​ក្បាល​ទប់​នឹង​ជញ្ជាំង​ថ្ម កាល​ពី​យប់​ថ្ងៃ​ទី​២៤ តុលា ហើយ​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​ភ្លាម​នៅ​ពេទ្យ​បង្អែក​ច្បារ​អំពៅ និង​បន្ត​មក​មន្ទីរពេទ្យ​​រុស្ស៊ី។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>