Image may be NSFW.
Clik here to view.
ដោយ សុ ជីវី RFA 2016-10-26
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលបទបញ្ជាទៅក្រុមហ៊ុនអាកាសចរណ៍ ចំពោះការរារាំងប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី មិនឲ្យវិលចូលស្រុកវិញបាន។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់ទុកការរារាំងដំណើរមេបក្សប្រឆាំងនៅពេលនេះ គឺជាហេតុផលមួយចុងក្រោយ ដែលគណបក្សកាន់អំណាចចង់ឈ្នះឆ្នោតជាតិនៅអាណត្តិក្រោយ ដោយពុំមានគូប្រកួតស្មើកម្លាំងគ្នា។ រដ្ឋាភិបាលបានដាក់បទបញ្ជាមួយទៅអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែតុលា ឲ្យណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ត្រូវរារាំងការធ្វើដំណើររបស់លោក សម រង្ស៊ី មកកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញនៅថ្ងៃទី២៦ ខែតុលា លើកឡើងថា ការដាក់បញ្ជារបស់រដ្ឋាភិបាលកម្ពុជា បានរំលោភលើកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងបំពានរដ្ឋធម្មនុញ្ញ។
នាយកប្រចាំតំបន់អាស៊ី នៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) ត្រូវស្រង់សម្ដីយកមកដាក់ក្នុងសេចក្ដីថ្លែងការណ៍នោះថា ប្រទេសជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា ឬប្រទេសម្ចាស់ជំនួយ និងបណ្ដាសមាជិកអាស៊ាន គួរតែអំពាវនាវជាបន្ទាន់ភ្លាមៗ និងជាសាធារណៈ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់នយោបាយធ្វើទុក្ខបុកម្នេញបក្សប្រឆាំង៖ «សកម្មភាពរបស់លោក ហ៊ុន សែន ប្រឆាំងនឹងលោក សម រង្ស៊ី បង្ហាញជាថ្មីពីបំណងរបស់លោក ហ៊ុន សែន ក្នុងការធ្វើឲ្យកម្ពុជា ត្រឡប់ទៅជារដ្ឋផ្ដាច់ការ មានបក្សតែមួយ ឬឯកបក្ស ដោយការរឹតត្បិតសំឡេងរិះគន់ ឬសំឡេងរបស់បក្សប្រឆាំង»។
លិខិតមួយរបស់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែតុលា ចុះហត្ថលេខាដោយរដ្ឋលេខាធិការ លោក តឹក រ៉េតសំរេច បញ្ជាក់ថា យោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថាប័នពាក់ព័ន្ធនានា និងជាពិសេសជាមួយលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឲ្យប្រើគ្រប់មធ្យោបាយមិនឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិលចូលស្រុកបានទេ។
លិខិតដដែលបង្គាប់ឲ្យគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិការមកកម្ពុជា មិនឲ្យលោក សម រង្ស៊ី ឡើងលើយន្តហោះមកកម្ពុជា ទេ និងត្រូវផ្ដល់របាយការណ៍ទៀងទាត់ក្នុងករណីលោក សម រង្ស៊ី ទិញសំបុត្រយន្តហោះមកកម្ពុជា។ ក្នុងករណីលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជា តាមយន្តហោះណាមួយ យន្តហោះនោះត្រូវបង្វែរទិសដៅទៅអាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឲ្យចុះចតនោះទេ។ ក្នុងករណីលោក សម រង្ស៊ី នៅតែអាចចុះដល់អាកាសយានដ្ឋានណាមួយនៅកម្ពុជា បាន ក៏មិនត្រូវឲ្យចាកចេញពីយន្តហោះឡើយ និងត្រូវឲ្យត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ។ ក្នុងករណីលោក សម រង្ស៊ី ចាកចេញពីយន្តហោះ នគរបាលអន្តោប្រវេសន៍ ត្រូវចាត់វិធានការផ្លូវច្បាប់កុំឲ្យចូលកម្ពុជា បាន និងត្រូវចាត់វិធានការផ្សេងៗតាមការចាំបាច់។
សេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា ជាភាគីហត្ថលេខីនៃកតិកាអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល និងនយោបាយ ដែលធានាដល់សិទ្ធិសេរីភាពនៃការធ្វើដំណើរការផ្លាស់ទីរបស់ពលរដ្ឋ។ មិនខុសគ្នាដែរ រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៣ ក៏បានធានាសិទ្ធិពលរដ្ឋមិនឲ្យមានការដកហូតសញ្ជាតិ និងការធ្វើនិរទេស ឬចាប់បញ្ជូនចេញពីប្រទេសកំណើត លើកលែងតែមានការព្រមព្រៀងគ្នាទៅវិញទៅមក។
អាស៊ីសេរី នៅមិនទាន់អាចសុំការឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី២៦ ខែតុលា។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ គឺជាសេចក្ដីថ្លែងការណ៍ដែលមាននិន្នាការលម្អៀង។ លោកថា ចំណាត់ការរបស់រដ្ឋាភិបាល គឺជាការធានាសុវត្ថិភាពពីចលាចលដែលអាចកើតឡើងនៅពេលលោក សម រង្ស៊ី វិលចូលស្រុក៖ «ជាវិធានការរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់បង្ការមុន វាល្អជាងការព្យាបាល។ បើសិនគាត់មកហើយ បង្កអុកឡុកទៅ វានាំឲ្យមានបដិវាទកម្មធ្ងន់ធ្ងរដូចកាលពីឆ្នាំ២០១៣ ពីព្រោះចេតនារបស់លោក សម រង្ស៊ី មិនល្អទេ។ គាត់ចង់ចូលមកហ្នឹង គឺដើម្បីបង្កអុកឡុកហ្នឹងតែម្តង ថាគាត់មកហ្នឹងដើម្បីជាប់គុកជំនួស ហើយអ្នកដែលជាប់គុកទាំងអស់ឲ្យដោះលែង។ ហ្នឹងជាលក្ខខណ្ឌដែលមិនអាចទៅរួច។ អ៊ីចឹងភាគរយដែលមកហ្នឹងវាតិចណាស់ ឬអត់មកតែម្ដង»។
ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ដដែលបានរំឭកពីការធ្វើទុក្ខបុកម្នេញបក្សប្រឆាំងពីសំណាក់បក្សកាន់អំណាចក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដោយរាប់តាំងពីការគំរាមកំហែងដោយពាក្យសម្ដី ការសម្ញែងកងកម្លាំងប្រដាប់អាវុធ ការធ្វើទុក្ខបុកម្នេញលោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំងមិនឲ្យចុះជួបម្ចាស់ឆ្នោត ដកតួនាទីពីអនុប្រធានសភា ការវាយដំអ្នកតំណាងរាស្ត្រ ២នាក់ និងការចាប់មន្ត្រី និងសកម្មជនបក្សប្រឆាំងដោយមានទាំងអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាផងដាក់ពន្ធនាគារ។
ករណីរារាំងលោក សម រង្ស៊ី មិនឲ្យចូលស្រុកនេះដែរ ការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា សុំឲ្យរដ្ឋាភិបាលកម្ពុជា ពន្យល់អំពីផែនការរារាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនឲ្យវិលចូលស្រុកវិញ។ ការិយាល័យនេះ ចាត់ទុកបញ្ហានេះថាជាការនឹកឃើញតាមទំនើងចិត្ត ពុំមានហេតុផលត្រឹមត្រូវ និងរំលោភលើបទដ្ឋានច្បាប់អន្តរជាតិ ដែលកម្ពុជា បានផ្ដល់សច្ចាប័ន។ មន្ត្រីរដ្ឋាភិបាល បានបដិសេធសំណើនេះដោយសំអាងថា កម្ពុជា មានអធិបតេយ្យភាពរបស់ខ្លួន ដែលមិនចាំបាច់ត្រូវឆ្លើយតបគ្រប់រឿងចំពោះស្ថាប័នអន្តរជាតិមួយនេះឡើយ៕