Quantcast
Viewing all articles
Browse latest Browse all 40045

សព​អតីត​នាយក​រដ្ឋមន្ត្រី​លោក ប៉ែន សុវណ្ណ អាច​នឹង​ត្រូវ​ដង្ហែ​ពី​ខេត្ត​តាកែវ​ទៅ​បូជា​នៅ​ភ្នំពេញ

Image may be NSFW.
Clik here to view.
សព​អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ លោក ប៉ែន សុវណ្ណ តម្កល់​នៅ​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth  RFA/Cheu Sideth

ដោយ ម៉ម មុនីរតន៍ RFA 2016-10-30

គណៈកម្មការ​រៀបចំ​បុណ្យ​សព​របស់​អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ លោក ប៉ែន សុវណ្ណ អះអាង​ថា សព​លោក ប៉ែន សុវណ្ណ អាច​នឹង​ត្រូវ​ដង្ហែ​ពី​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ ទៅ​បូជា​នៅ​រាជធានី​ភ្នំពេញ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ និង​ជា​សមាជិក​គណៈកម្មការ​បុណ្យ​សព ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​៣០ តុលា ថា សព​របស់​លោក ប៉ែន សុវណ្ណ អាច​នឹង​ត្រូវ​ដង្ហែ​ពី​ខេត្ត​តាកែវ ទៅ​បូជា​នៅ​រាជធានី​ភ្នំពេញ ក្រោយ​ពី​គណៈកម្មការ​នៃ​រដ្ឋសភា​ទាំង​ពីរ​គណបក្ស ប្រជុំ​ឯកភាព​នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ តុលា ដើម្បី​ពិនិត្យ​លទ្ធភាព​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​សព​លោក ប៉ែន សុវណ្ណ។ គណៈកម្មការ​រៀបចំ​បុណ្យ​សព គ្រោង​រៀបចំ​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ។

លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព​នៅ​ម៉ោង ៧ និង ១៧​នាទី​ យប់​ថ្ងៃ​សៅរ៍ ទី​២៩ តុលា ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ ៨០​ឆ្នាំ​ នា​គេហដ្ឋាន​របស់​លោក​នៅ​ភូមិ​ស្នោ សង្កាត់​រកាក្នុង ក្រុង​ដូនកែវ ខេត្ត​តាកែវ។ លោក​ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១។

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ!

Image may be NSFW.
Clik here to view.
សព​អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ លោក ប៉ែន សុវណ្ណ តម្កល់​នៅ​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ក្រុម​គ្រួសារ​រៀបចំ​ពិធី​បុណ្យ​សព​ជូន​អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ លោក ប៉ែន សុវណ្ណ នៅ​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth

រោង​បុណ្យ​សព​អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ លោក ប៉ែន សុវណ្ណ នៅ​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth

Viewing all articles
Browse latest Browse all 40045

Trending Articles

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>