Quantcast
Viewing all articles
Browse latest Browse all 40045

ទីភ្នាក់ងារ​ជាតិ​និង​មុខ​របរ​រំពឹង​ថា​ពិព័រណ៍​ការងារ​ផ្ដល់​ឱកាស​ការងារ​ជិត​១​ម៉ឺន​កន្លែង

Image may be NSFW.
Clik here to view.
យុវជន​ចុះ​ឈ្មោះ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ។  RFA/Sorn Chanratha


ដោយ សន ចាន់រដ្ឋា RFA 2016-11-05

ទីភ្នាក់ងារ​ជាតិ និង​មុខ​របរ​រំពឹង​ថា ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា អាច​ផ្ដល់​ឱកាស​ការងារ​ដល់​អ្នក​ស្វែង​រក​ការងារ​ធ្វើ​ប្រមាណ ១​ម៉ឺន​កន្លែង។

សេចក្ដី​ប្រកាស​ព័ត៌មាន ចេញ​ផ្សាយ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា អ្នក​ស្វែង​រក​ការងារ​ធ្វើ​អាច​ទទួល​បាន​ការងារ​ធ្វើ​ភ្លាមៗ ការ​ប្រឹក្សា​យោបល់​អំពី​ការងារ និង​គន្លឹះ​នៃ​ការ​ទទួល​បាន​ការងារ​ដោយ​ជោគជ័យ​ផង​ដែរ។ នេះ​ជា​ឆ្នាំ​ទី​៦ ហើយ​ដែល​ទីភ្នាក់ងារ​ជាតិ និង​មុខ​របរ បាន​រៀបចំ​ពិព័រណ៍​ការងារ​នេះ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្ស​និស្សិត និង​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​បាន​ជួប​នឹង​ក្រុមហ៊ុន និង​សហគ្រាស។

ពលរដ្ឋ​នៅ​តាម​រាជធានី-​ខេត្ត ចំនួន​៩ អាច​ទទួល​បាន​សេវា​ការងារ​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ទីភ្នាក់ងារ​ជាតិ និង​មុខ​របរ​នេះ។ ខេត្ត​ទាំង​នោះ​រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប ខេត្ត​កំពត ខេត្ត​ស្វាយរៀង ខេត្ត​តាកែវ ខេត្ត​កំពង់ចាម ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រៃវែង។ ចំណែក​ពលរដ្ឋ​នៅ​ខេត្ត​ផ្សេង​ក៏​អាច​ទទួល​បាន​ព័ត៌មាន និង​សេវា​ការងារ​នេះ​បាន​ផង​ដែរ​តាម​រយៈ​គេហទំព័រ www.nea.gov.kh៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>