Image may be NSFW.
Clik here to view.
ដោយ សុ ជីវី RFA 2016-05-17
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជូនមន្ត្រីចុះពិនិត្យ និងអប់រំពលរដ្ឋក្នុងតំបន់ដែលមានករណីផ្ទុះជំងឺផ្ដាសាយបក្សីនៅក្នុងស្រុកឈូក ខេត្តកំពត។
កាលពីថ្ងៃទី១០ ខែឧសភា មន្ត្រីនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល រួមនឹងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានរកឃើញករណីផ្ដាសាយបក្សីលើសត្វមាន់ នៅក្នុងភូមិកោះឫស្សី ឃុំត្រពាំង៣ ស្រុកឈូក។ ប៉ុន្តែករណីនេះត្រូវទប់ស្កាត់ទាន់ពេល ដោយមន្ត្រីជំនាញបានកម្ទេចសត្វមាន់ និងទា អស់ ៣៥០ក្បាល។
មន្ត្រីជំនាញបន្តចុះពិនិត្យស្ថានភាពនេះក្នុងរយៈពេលច្រើនថ្ងៃបន្ថែមទៀត នៅក្រោយពេលដុតសម្លាប់សត្វមាន់ និងទាចោល ដើម្បីធានាថា ពុំមានការរីករាលដាលឆ្លងជំងឺផ្ដាសាយបក្សីបន្តទៀត។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បញ្ជាក់ថា ករណីផ្ទុះជំងឺផ្ដាសាយបក្សីនៅស្រុកឈូក បាននាំអោយមានការសង្ស័យមនុស្សចំនួន ៤នាក់ ប៉ុន្តែពុំត្រូវរកឃើញថា បានឆ្លងមេរោគនេះឡើយ៖ «ទប់ស្កាត់ទៅលើសត្វដទៃហើយ ខាងក្រសួងកសិកម្មបានសម្លាប់សត្វដែលនៅជុំវិញហ្នឹង ហើយចំពោះមនុស្សវិញយើងបន្តតាមដានតទៅទៀត។ សុខភាពមនុស្ស យើងរកបានករណីសង្ស័យចំនួន៤ ប៉ុន្តែអវិជ្ជមានទាំង៤។ យើងបន្តតាមដានករណីនេះចំនួន ២អាទិត្យទៀត»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីប្រធានមន្ទីរកសិកម្មខេត្តកំពត លោក ចាន់ រិទ្ធ បានឡើយ នៅថ្ងៃទី១៧ ខែឧសភា ដោយលោកប្រាប់ថា ជាប់ប្រជុំ។ ប៉ុន្តែលោកបានប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី១៦ ខែឧសភា ថា សត្វមាន់បានចាប់ផ្ដើមងាប់ជាបន្តបន្ទាប់កាលពីថ្ងៃទី៤ ខែឧសភា។ លោកថា ក្រោយពេលរកឃើញថា មានករណីផ្ដាសាយបក្សីលើសត្វមាន់ និងទារួចមក មន្ត្រីបានបាញ់ថ្នាំសម្លាប់មេរោគ និងដុតកម្ទេចសត្វមាន់ចំនួន ៣៤៩ក្បាល ទាមួយក្បាល និងពងមាន់មួយចំនួនរបស់ពលរដ្ឋចំនួន ៧គ្រួសារ ព្រមទាំងបានធ្វើតេស្តឈាមលើកុមារ និងអ្នកដែលសង្ស័យថា បានឆ្លងវីរុសនេះ។
មន្ត្រីជំនាញរបស់មន្ទីរកសិកម្មបន្តតាមដានករណីនេះចំនួន ៣០ថ្ងៃនៅក្រោយរកឃើញករណីផ្ទុះនេះដែរ។ លើសពីនេះមន្ត្រីជំនាញនឹងតាមដានមិនអោយមានការដឹកសត្វមាន់ទាចេញពីតំបន់ជិតៗនោះ។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានអំពាវនាវអោយពលរដ្ឋយកចិត្តទុកដាក់ការពារខ្លួនពីការឆ្លងជំងឺនេះ៖ «ទី១ សុំអោយការចិញ្ចឹមសត្វហ្នឹងត្រូវមានរបងត្រឹមត្រូវ កុំលែងពាសវាលពាសកាល។ ទី២ ពេលឃើញមានមាន់ ទាងាប់ខុសធម្មតាត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីកុំឆ្លងទៅកន្លែងដទៃ ឬភូមិដទៃទៀត។ ទី៣ សូមកុំយកមាន់ទាឈឺមកបរិភោគជាអាហារ។ ទី៤ បើមានករណីសង្ស័យសូមបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យបង្អែកជាបន្ទាន់»។
នេះជាករណីផ្ទុះជំងឺផ្ដាសាយបក្សីដំបូងគេនៅក្នុងឆ្នាំ២០១៦។ តាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលអោយដឹងថា ករណីផ្ដាសាយបក្សីផ្ទុះជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០០៤ ឆ្លងទៅមនុស្សក្នុងឆ្នាំ២០០៥។ គិតមកដល់ឆ្នាំ២០១៤ មានករណីមនុស្សឆ្លងជំងឺនេះចំនួន ៥៦ករណី ក្នុងនោះមានមនុស្សចំនួន ៣៧នាក់បានស្លាប់៕