ដោយ ប្រាជ្ញ ចេវ RFA 2016-11-12
ក្រុមគ្រួសារសពមួយគ្រួសារនៅខេត្តព្រៃវែង ឲ្យដឹងថា ដោយសារសាច់ញាតិសពជាសកម្មជនគណបក្សសង្គ្រោះជាតិ ទើបមានការប្រឆាំងមិនឲ្យបញ្ចុះនៅក្នុងបរិវេណវត្ត ខណៈនៅក្នុងវត្តនោះក៏មានផ្នូរសពអ្នកផ្សេង។ ប៉ុន្តែមេភូមិមកពីគណបក្សប្រជាជនកម្ពុជា ដែលរងការចោទប្រកាន់ បដិសេធការលើកឡើងបែបនេះ ដោយបញ្ជាក់ថា ទីធ្លាវត្តតូចចង្អៀត។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហេង យ៉ាន ប្រាប់ថា លោកសោកស្ដាយនៅពេលគណៈកម្មការអាចារ្យវត្ត និងមន្ទីរធម្មការខេត្តយល់ព្រមឲ្យបញ្ចុះសពម្ដាយលោកនៅក្នុងវត្ត ប៉ុន្តែបែរជាមានការប្រឆាំងទាស់ពីក្រុមពលរដ្ឋ និងមេភូមិ៖ «»។
ក្រុមពលរដ្ឋប្រមាណ ៦០នាក់ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា បានលើកគ្នាមកប្រឆាំងមិនឲ្យក្រុមគ្រួសារសកម្មជនបក្សប្រឆាំងនៅខេត្តព្រៃវែង បញ្ចុះសពនៅក្នុងទីធ្លាវត្តស្រះកណ្តាល ដែលស្ថិតនៅក្នុងភូមិជ្រួលថ្មី ឃុំរក្សជ័យ ស្រុកបាភ្នំ។
សពម្ដាយរបស់លោក ហេង យ៉ាន ដែលកំពុងតម្កល់ធ្វើបុណ្យនៅផ្ទះក្នុងភូមិព្រៃផ្ចិត ឃុំធាយ ជាប់គ្នានឹងភូមិជ្រួលថ្មីនោះ គ្រោងនឹងយកទៅបញ្ចុះនៅវត្តស្រះកណ្តាល នៅថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ខាងមុខ។
ដោយឡែកថ្ងៃទី១២ ខែវិច្ឆិកា គឺគ្រួសារនាំគ្នាទៅជីកដីសង់ចេតិយ ប៉ុន្តែត្រូវក្រុមពលរដ្ឋប្រឆាំង។
មេភូមិជ្រួលថ្មី ឃុំរក្សជ័យ ស្រុកបាភ្នំ លោក សៅ ហួន ឲ្យដឹងថា មូលហេតុដែលក្រុមពលរដ្ឋប្រឆាំងមិនឲ្យបញ្ចុះសព ព្រោះកន្លែងបញ្ចុះនោះ នៅជិតស្រះទឹក មួយវិញទៀត ព្រោះទីធ្លាវត្តស្រះកណ្តាល តូចចង្អៀត។ លោកបន្តទៀតថា ទោះក្រុមគ្រួសារសពសុំការអនុញ្ញាតពីគណៈកម្មការវត្ត ប៉ុន្តែពលរដ្ឋមិនបានដឹង ដូច្នេះក្រោយពេលដែលពលរដ្ឋដឹង ពួកគេប្រឆាំងទាស់តែម្ដង៖ «»។
សាច់ញាតិសពមួយរូបទៀត លោក គង់ សេន មានប្រសាសន៍ថា កន្លែងបញ្ចុះសពម្ដាយលោកមានចម្ងាយប្រមាណ ២០ម៉ែត្រពីស្រះទឹក ហើយផ្នូរនេះមានធ្វើចេតិយត្រឹមត្រូវ ប៉ុន្តែជាក្រុមពលរដ្ឋ និងមេភូមិប្រឆាំងរហូតព្រមានដុតឡាន។ លោកយល់ថា ការប្រឆាំងបែបនេះ បងប្អូនរបស់លោកជាសកម្មជនគណបក្សសង្គ្រោះជាតិ ហើយការប្រឆាំងនេះ ដឹកនាំដោយលោកមេភូមិ សៅ ហួន ដែលមកពីគណបក្សប្រជាជនកម្ពុជា៖ «»។
ផ្ទុយទៅវិញ មេភូមិជ្រួលថ្មី ឃុំរក្សជ័យ ស្រុកបាភ្នំ លោក សៅ ហួន បដិសេធការចោទប្រកាន់នេះ។ លោកថា លោកគ្មានទំនាស់ជាមួយក្រុមគ្រួសារសព ហើយលោកក៏មិនប្រកាន់និន្នាការនយោបាយដែរ៖ «»។
នៅទីបំផុតក្រុមគ្រួសារសពសម្រេចបញ្ចៀសជម្លោះ ដោយយកសពទៅបញ្ចុះនៅក្នុងវត្តមួយទៀតនៅក្បែរភូមិដែលមានបញ្ហា ហើយគណៈកម្មការអាចារ្យវត្តនោះ ក៏បានព្រមព្រៀងដែរ ប៉ុន្តែគេមិនទាន់ដឹងថា ថាតើពលរដ្ឋតំបន់នោះជំទាស់ទៀត ឬយ៉ាងណានៅឡើយទេ ក្នុងពេលបញ្ចុះសពនៅថ្ងៃច័ន្ទ ទី១៤ ខាងមុខនេះ៕