VAYO, 18-05-2016 9:29 am ចំនួនទស្សនា 11ដោយ៖ គួន សំបូរ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាង លោកនឹង កោះហៅម្ចាស់ ក្រុមហ៊ុនទាំងអស់ មកប្រជុំ ដើម្បីអប់រំទាក់ទង នឹងរថយន្តកែច្នៃ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា រថយន្តកែច្នៃបានបង្ករឲ្យខូចផ្លូវ ដែលជាក្តីបារម្ភរបស់លោក។ សូមស្តាប់ប្រសាសន៍របស់លោក ស៊ុន ចាន់ថុល!
លោកស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា បើសិនជាម្ចាស់ក្រុមហ៊ុនរថយន្តកែច្នៃទាំងអស់នោះមិនស្តាប់តាមការណែនាំរបស់ក្រសួងទេ លោកនិងបិទក្រុមហ៊ុននោះ ដោយអនុវត្តតាមនីតិវិធីច្បាប់។
ការថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនយ៉ាងដូច្នេះ បានធ្វើឡើងគ្រាដែលលោកចុះត្រួតពិនិត្យ ផ្លូវជាតិសំខាន់ៗ ចំនួន២ខ្សែ នៅថ្ងៃច័ន្ទទី១៦ ខែឧសភានេះ ដើម្បីពង្រីកផ្លូវបន្ថែម ព្រមទាំងគ្រោងសាងសង់ស្ពានថ្មី ឆ្លងទន្លេត្រង់ចំណុចស្ទឹងត្រង់ខេត្តកពង់ចាម ទៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ៕