Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

លោកកឹម​ សុខា​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ ក្រោយ​មិន​ចូល​ខ្លួន​តាម​ដីកា​របស់​តុលាការ​ពីរលើក​?

$
0
0



VAYO, 17-05-2016 5:24 pm ចំនួនទស្សនា 6291ដោយ៖ ខាត់ សុធី

នៅថ្ងៃទី១៧ ឧសភា នេះលោក កឹម សុខាមិនបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់​សាលាដំបូង​រាជ​ធា​នី​​​ភ្នំ​ពេញទេ។ មិនចូលបំភ្លឺដោយសំអាងថា លោកមានអភ័យឯកសិទ្ឋិតំណាង​រាស្ត្រ។​ តែកន្លងមក​លោ​ក ឱម យ៉ិ​នទៀងបញ្ជាក់ថា ប្រសិនបើករណីមិនចូលតាមការកោះហៅរបស់តុលាការ លោក កឹម សុខា នឹងត្រូវ​ចា​​ប់​ខ្លួន ដោ​យថានេះជាបទល្មើសជាក់ស្តែង។តើការមិនចូលខ្លួនលោកកឹម សុខា អាចប្រ​ឈ​ម​នឹងការ​ចា​ប់​ខ្លួនដែរឬទេ?

នៅបន្ទាប់ពីលោក កឹម សុខាមិនចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ជា​លើ​ក​ទី២ នៅថ្ងៃ ទី១៧ ឧសភា នេះ មជ្ឈដ្ឋានជាច្រើនរង់ចាំមើលថា តើទៅថ្ងៃមុខលោកកឹម សុខា អាចប្រ​ឈ​មនឹងការចាប់ខ្លួនដែរឬទេ? ព្រោះ​លោកជាតំណាងរាស្ត្រដែលការពារដោយអភ័យឯកសិទ្ឋិ។

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញារងនៃសាលាដំបូងរាជ​ធានី​ភ្នំ​ពេ​ញ លោក សៀង សុខ បានចេញដីកាកោះហៅ ឲ្យចូលខ្លួនទៅតុលាការក្នុងនាមជាសាក្សី ហើយ នេះ​ជា​លើកទីពីរហើយ ដែល​លោកកឹម សុខា មិ​ន​​បានចូលខ្លួនតាមការកោះ ​ដែលសំណុំរឿង​ទីមួយ​ទាក់​ទង​នឹងដំណើររឿងរបស់ កញ្ញា ធី សុវណ្ណថា បា​ន​ប្ដឹងរូបលោកពីបទបរិហារ​កេរ្តិ៍ក្នុងសំណុំរឿង​បែកធ្លាយ​ខ្សែ​អាត់សំឡេងដូចគ្នា។

នៅរសៀលថ្ងៃទី១៧ ឧសភានេះ វិទ្យុវាយោមិនអាចសុំការបញ្ជាក់បន្ថែមពីលោក ជិន ម៉ាលីន អ្នកនាំ​ពា​ក្យ​​​ក្រសួងយុត្តិ​ធម៌បាន​ទេ​ ។ប៉ុន្តែកន្លងមកលោកធ្លាប់ មានប្រសាសន៍ថាការ​គេចមិនចូលបំភ្លឺ​ អាចជាការ​បង្កើ​ត​បទល្មើសមួយដែរ តែលោកមិនបញ្ជាក់ថា តើជាបទល្មើសជាក់ស្តែងឬយ៉ាងណាទេ។ លោ​​​​កថា “ក្នុ​ង​ករណីចូលបំភ្លឺ គឺមិនមានអ្វីពាក់​ព័ន្ធទៅហ្នឹងអភ័យឯកសិទ្ធិសភានោះទេ ព្រោះគ្រាន់តែ​កោះ​ឲ្យ​ចូល​ទៅបំភ្លឺតែ​ប៉ុ​ណ្ណោះ​ តែប្រសិនបើគេច​ចេញពី​ការ​កោះ​ហៅ មិន​សហការជាមួយ​អា​ជ្ញា​ធរ​សា​ធា​រណៈ អាច​បង្កើតជាបទល្មើសមួយថ្មីផ្សេងទៀត។ ហើយ​ថា ជាបទ​ល្មើ​ស​ជាក់ស្តែង​ឬក៏មិនជាក់​ស្តែ​ង​ វាអាស្រ័យ​ទៅ​​លើចំណាត់​ការរបស់​តុលាការនៅ​ពេល​នោះ​”​។

កន្លងទៅ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងថាអ្នកមាន​អភ័យ​ឯ​កសិទ្ធិ​ទាំង​អស់មិនអាចប្រឆាំងវិធានការរបស់រដ្ឋាភិបាលឬនគរបាលយុត្តិធម៌នោះទេ។ លោក​បញ្ជាក់​ប​ន្ថែមថា ប្រសិនបើករណីមិន​ចូលតាមការកោះហៅរបស់តុលាការ លោក កឹម សុខា នឹងត្រូវ​ចាប់​ខ្លួន ដោ​យថានេះជាបទល្មើសជាក់ស្តែង។

ករណីដូចគ្នានេះដែរកាលពីថ្ងៃទី១៦ ឧសភា តំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក ពិន រតនា និង​លោក តុ វ៉ាន់ចាន់ក៏មិនបានចូលបំភ្លឺពីការចោទប្រកាន់ថាមានការទាក់​ទងនឹង​រឿង​អាស្រូវ​ស្នេហាដែលត្រូវបាន​ទម្លាយ​ថាពាក់ព័ន្ធនឹងលោក កឹម សុខានេះដែរ។

 អ្នកវិភាគមួយចំនួនយល់ថា ខណៈ​ដែល​សំណុំ​រឿង​លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​ពេល​នេះ ​ អាច​ជា​ការ​ដាក់គំនាប​ឬ​បញ្ចុះ​បញ្ចូល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​យក​នូវលក្ខខណ្ឌ​អ្វី​ម៉្យាង ​ហើ​​យ​​បើ​លោក កឹម សុខានៅ​តែចចេសមិនចូលបំភ្លឺតាមដីកាកោះ តើនឹងមានអ្វីកើតឡើងទៀត?

 យោងមាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិក​ណាមួយនៃរដ្ឋ​សភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬ​ពីគណៈកម្មាធិការអចិ​ន្ត្រៃយ៍​របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែ​ង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យ​ប្រជុំរដ្ឋ​សភា​ខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល៕



Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>