Image may be NSFW.
Clik here to view.
ដោយ រដ្ឋា វិសាល RFA 2016-05-18
មនុស្សជាង ៣០០នាក់ នៅខេត្តរតនគិរី ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំភពផែនដី និងការគ្រប់គ្រងធនធានធម្មជាតិ។ វគ្គបណ្ដុះបណ្ដាលអប់រំនេះ ត្រូវបានបង្កើតឡើងស្របពេលដែលមានការកត់សម្គាល់ឃើញថា ធនធានធម្មជាតិនៅកម្ពុជា កំពុងទទួលរងនូវការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។
ភាពនៃក្ដីស្រឡាញ់គឺជាប្រធានបទសំខាន់ដែលអ្នកបណ្ដុះបណ្ដាលលើកយកមកពិភាក្សា និងធ្វើបទបង្ហាញដល់អ្នកចូលរួមដែលរួមមាន ព្រះសង្ឃ សិស្ស-និស្សិត អ្នកកាន់គ្រិស្តសាសនា ឥស្លាមសាសនា ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាដើម។
ប្រធានកម្មវិធីនៃអង្គការសង្គ្រោះសត្វព្រៃកម្ពុជា (Save Cambodia 's Wild life SCW) លោក ចាន់ វិចិត្រ ថ្លែងថា ភាពនៃក្តីស្រឡាញ់មានសារសំខាន់លើកទឹកចិត្តក្នុងជម្រៅចិត្តរបស់មនុស្សគ្រប់រូបឲ្យប្ដូរឥរិយាបថ និងកែប្រែការប្រព្រឹត្តខាងក្រៅដើម្បីចូលរួមការពារភពផែនដី និងធនធានធម្មជាតិ។
លោករំពឹងថា ការចូលរួមវគ្គបណ្ដុះបណ្ដាលនេះនឹងបញ្ជ្រាបចំណេះដឹងពីអត្ថប្រយោជន៍នៃការការពារបរិស្ថាន និងធម្មជាតិដល់គ្រប់មជ្ឈដ្ឋាន៖ «កាលណាយើងស្រឡាញ់ យើងនឹងលះបង់ យើងនឹងបញ្ចេញនូវសកម្មភាព និងចូលរួមក្នុងកិច្ចការពារថែរក្សារបស់ដែលយើងស្រឡាញ់។ ចំពោះពាក្យស្រឡាញ់មានអនុភាពខ្លាំងក្លាណាស់សម្រាប់ខ្ញុំ ខ្ញុំគិតថា ប្រសិនមនុស្សចាប់ផ្ដើមពីពាក្យស្រឡាញ់ទៅវានឹងរក្សាអ្វីៗឲ្យនៅគង់វង្ស»។
របាយការណ៍របស់ប្រជាពលរដ្ឋសហគមន៍ការពារព្រៃឈើ សហគមន៍ជលផល សហគមន៍ការពារសត្វព្រៃ និងធនធានធម្មជាតិនៅខេត្តរតនគិរី ជាពិសេសសហគមន៍តំបន់ការពារធម្មជាតិទាំង ៧សហគមន៍ នៅក្នុងតំបន់ឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី ឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅសត្វព្រៃ ព្រៃឈើ មច្ឆជាតិ ជីវចម្រុះ រងការបំផ្លាញច្រើនរូបភាព បង្កឲ្យមានគ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់បំផ្លាញផ្ទះសម្បែង ជីវភាពរស់នៅ និងប៉ះពាល់ប្រពៃណីជនជាតិដើមភាគតិចនៅខេត្តភាគឦសានមួយនេះ។
តំណាងសហគមន៍តំបន់ការពារធម្មជាតិអូរខាំផា ក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី លោក ធីវ លាង កត់សំគាល់ថា ធនធានធម្មជាតិក្នុងតំបន់ឧទ្យានជាតិរងការបំផ្លាញទាំងព្រៃឈើ សត្វព្រៃ និងជីវចម្រុះ។ កត្តានេះបានជះឥទ្ធិពលដល់ការប្រែប្រួលអាកាសធាតុបច្ចុប្បន្នដែលត្រូវតែមានការប្រុងប្រយ័ត្ន រួមគ្នាការពារធនធានធម្មជាតិដែលនៅសេសសល់ឲ្យបានប្រសើរឡើងវិញ៖ «ធនធានធម្មជាតិវាខ្វះត្រី ត្រីក៏ងាប់ សត្វក៏ងាប់។ ដោយសារវាអស់ព្រៃឈើ ប៉ះពាល់ប្រពៃណី អារក្សអ្នកតា វាមិនព្រម ដល់អារក្សវាខឹង ដោយសារយើងរំលំផ្ទះវា ព្រៃវា»។
ចំណែកតំណាងសហគមន៍ការពារព្រៃឈើកុកឡាក់ ក្នុងស្រុកវ៉ឺនសៃ លោក ផៃ ថោង បញ្ជាក់ដែរថា អនុផលព្រៃឈើដូចជាដើមសំរង ដែលដុះនៅតំបន់ព្រៃភ្នំក្នុងឧទ្យានជាតិវីរជ័យ បានរងការកាប់រំលំយកផ្លែអស់រាប់ពាន់ដើមនៅប៉ុន្មានឆ្នាំកន្លងទៅនេះ។
លោកថា ការសិក្សាពីភាពជាអ្នកដឹកនាំភពផែនដី និងធនធានធម្មជាតិ ជួយលើកទឹកចិត្តឲ្យសហគមន៍យល់ដឹងពីសេចក្ដីស្រឡាញ់ដែលជំរុញឲ្យសហគមន៍កែប្រែទម្លាប់ខុសឆ្គង ហើយប្រកាន់យកភាពជាអ្នកដឹកនាំការពារភពផែនដីឲ្យបានប្រសើរឡើងវិញ៖ «គេកាប់សំរង អាហ្នឹងគេបំផ្លាញធនធានធម្មជាតិ។ គេកាប់រើសយកផ្លែ»។
អភិបាលរងខេត្តរតនគិរី លោក លន់ សុភាព កត់សំគាល់ដែរថា ជីវិតសត្វ រុក្ខជាតិនៅលើភពផែនដីរស់អាស្រ័យលើធនធានធម្មជាតិ និងបរិស្ថានមានទឹកដីព្រៃឈើ ហេតុនេះការបំផ្លាញធនធានធម្មជាតិដោយសារកត្តាមនុស្សគឺជាកត្តាសំខាន់ដែលត្រូវស្វែងយល់ ហើយរួមគ្នាការពារទប់ស្កាត់បទល្មើស និងសកម្មភាពណាដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិ៖ «សូមមេត្តាបន្តចែករំលែក និងយកទៅអនុវត្តដោយការចូលរួម និងទប់ស្កាត់បទល្មើស ឬសកម្មភាពណាដែលបង្កផលប៉ះពាល់ដល់បរិស្ថាន»។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាបូ អូហ្សាណូ ទទួលស្គាល់ថា ក្រសួងបរិស្ថាន មានតួនាទីសំខាន់ក្នុងការអនុវត្ត និងសម្របសម្រួលជាមួយស្ថាប័នសាធារណៈឯកជន និងដៃគូអភិវឌ្ឍន៍នានាក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវចម្រុះ។ លើសពីនេះទៀត ដើម្បីឲ្យការបំពេញភារកិច្ចនេះមានប្រសិទ្ធភាព និងជោគជ័យ ត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងភាពជាអ្នកដឹកនាំលើវិស័យបរិស្ថាន និងភពផែនដីដែលជាគន្លឹះសម្រាប់ការអភិវឌ្ឍនៅប្រទេសកម្ពុជា៕